Posts

Showing posts from 2015
Image
ស្របពេលប្រទេស ភូមា កំពុងតែរីករាយសាទរទទួលលទ្ធិប្រជាធិបតេយ្យដែលប្រសូត្រចេញពីស្នាដៃអ្នកដឹកនាំដែលស្រឡាញ់សន្តិភាពសម្រាប់ប្រទេសជាតិនោះ នៅឯកម្ពុជាវិញបែរជាជាឡើងកម្តៅនយោបាយដល់កំពូលលើសពីពេលណាៗទាំងអស់ ។  តើសន្តិភាពពិតអាចកើតឡើងនៅលើទឹកដីដ៏កំសត់នេះបានទេ ?
Image
កម្ពុជានិងទទួលបានលទ្ធិយួនូបធិបតេយ្យក្នុងពេលដ៏ខ្លីខាងមុខនេះ   ————————— ១ អំណាចគ្រប់គ្រងស្ថាប័នជាតិទាំមូលបានស្ថិតក្នុងដៃយួនទាំងស្រុង ជាពិសេសក្រសួងសំខាន់ៗរបស់ជាតិ មានជាអាថ៍ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងសំខាន់បំផុតគឺក្រសួងយុត្តិធម៍ ដែលយួនមានអំណាចបញ្ជារ ចាត់ចែងនិងសម្រេចវាសនាជាតិខ្មែរទាំងស្រុង ។ ២ . ការធ្វើរដ្ឋធម្មនុញ្ញប្រហារកាលពីថ្ងៃទី ២៦ ខែ តុលា ២០១៥ កន្លងទៅគឺជាការស្ទាបស្ទង់អំពីលទ្ធភាពគ្រប់គ្រងដោយអំណាចយោធា ដែលមិនអាច បដិសេធបាន ។   បើគ្រាន់តែចង់ដកតំណែងអនុប្រធានសភា យួន វាមិនចាំបាច់ប្រើកម្លាំងបាតុកម្ដែលយកកម្លាំងកងទ័ព និងសម្ថកិច្ចមកបង្ហាញមទេ ផ្ទុយទៅវិញគឺគ្រាន់តែប្រើយន្តការសភា ៥០ + ១ ជំនួស ព្រឹត្តិការថ្ងៃទី ៣០ តុលា ២០១៥ នេះវាគ្រប់គ្រាន់ណាស់ទៅហើយ ។ ៣ . ក្នុងជួរគណបក្សប្រជាជន ដែលដឹងខ្លួនខ្លះមិនដឹងខ្លួនខ្លះគឺបានលង់លក់ក្នុងស្រម៉ោលនៃលាភសក្ការៈ អំណាចបុណ្យសក្តិសិប្បនិម្មិតដែលយួនបំពាក់ សម្រាប់អោយជ្រករស់ដើម្បីការពារបក្សអាយ៉ងដែលយួនប្រើជំនួសដៃវាក្នុងអន្តរកាលក្នុងដំណើរការលេបបំបាត់ពូជសាសន៍ខ្មែរតែប៉ុណ្ណ ោះ ។ ៤ . ស្ថានការដ៏តឹងតែងបច្ចុប្បន្ន គ
Image
តើជាឧបទ្ទវហេតុ ឬ ជាផែនការយុទ្ធសាស្រ្ត? ------------------------------------- យើងដឹងច្បាស់ណាស់ថា ល្បែងបង្វែរព្រឹត្តិការរបស់យួនមានច្រើនបែបនិងសុីជម្រៅណាស់ ។ ការរៀបចំអោយមានអំពើរហឹង្សាកាលពីថ្ងៃទិ ២៦ តុលាកន្លងទៅនេះ គឺមានបំណងវែងឆ្ងាយ ជាពិសេសនៅពេលដែលបក្សកាន់អំណាចមើលឃើញថា គណបក្សសង្គ្រោះជាតិ អាចនិងឈ្នះឆ្នោតនៅអាណត្តិ ២០១៧ - ២០១៨ ខាងមុខនេះយ៉ាងភ្លូកទឹកភ្លូកដី ។ ព្រឹត្តិការ ២៦ តុលា ២០១៥ មានគោលបំណងសំខាន់ៗដូចតទៅ៖ ទី១. ជាវិធីបង្វែរព្រឹត្តិការដោះខ្លួន និងជាការសងសឹកភ្លាមៗដោយភាពអាម៉ាស់ដែលមេដឹកនាំផ្តាច់កំពុងតែបរាមុខនៅលើឆាកអន្តរជាតិ ជាពិសេសនៅទីក្រុងប៉ារីសនៃប្រទេសបារាំង ។ ទី២. ចេតនាគម្រាមប្រជាជាតិខ្មែដែលមាននិន្នាការប្រឆាំងអាណានិគមន៍បែបថ្មី ដោយយកអំណាចអាយ៉ងមកបំបាក់ស្មារតីខ្មែរ តាមរយៈការប្រើក្រុមពាលខុសច្បាប់ កម្លាំងបង្កប់ជាឧបករណ៍ ។ ទី៣. ចេតនាប៉ុនប៉ងធ្វើធម្មនុញ្ញប្រហារ ដោយយកស្ថាប័នកងទ័ពមកបម្រើរនយោបាយបក្ស ដែលយើងយល់ថា ជាអំពើរខុសច្បាប់ ទាំងច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទយ៉ាងកំរោល ។ ទី៤. ចេតនាបញ្ឆេះភ្លើងសង្គ្រាមតាមរយៈការញុះញង់យកមហាជនជាឧបករណ៍ ក្នុងគោលបំណងបង្ករអោយមានអសន
Image
មហាមហន្តរាយជាតិខ្មែរកាន់តែខិតប្រកិតប្រកៀកពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ។ ក្រៅពីសង្គ្រាមប្រដាប់អាវុធ ដូចជាការបាញ់សម្លាប់អ្នកប្រឆាំង អ្នកស្នេហាជាតិ អ្នកជាតិនិយម ទាំងក្នុងជួរអ្នកនយោបាយនិងប្រជាពលរដ្ឋស្លូតត្រង់គ្មានញញើតដៃ ។ បន្ទាប់មកយួនបានប្រើសង្គ្រាមមនោគមវិជ្ជាដើម្បីធ្វើអោយខ្មែរនិងខ្មែរបែងបក្សបែងពួក ស្អបើខ្ពើមគ្នា ប្រកាន់និន្នាការនយោបាយរហូតដល់វង្វេងមិនស្គាលនរណាជាមិត្តនិងសត្រូវ ពិតប្របាកដ ពេលខ្លះខ្មែរហ៊ានសម្លាប់ខ្មែរដើម្បីការពារយួនក៏មានដែរ ។ វិធីដ៏មានប្រសិទ្ធ ភាពម្យ៉ាងទៀតដែល យួនបានប្រើមកបំផ្លាញខ្មែរគឺ សង្គ្រាមសេដ្ឋកិច្ច ។ យួនបានព្យា យាមសម្លាប់ដ្តាច់ជីវិតខ្មែរឲ្យស្លាប់ដោយមិនចាំបាច់ហូរឈាម គឺ វារិះរកវិធី គ្រប់យ៉ាង តាមរយៈផ្តល់ផលប្រយោជន៍តិចតួចដល់ខ្មែរណាដែលល្មោភលាភសការៈខ្លះ ដើម្បីវាបាន ក្តោបយកដង្ហើមសេដ្ឋកិច្ចសំខាន់ៗរបស់ជាតិខ្មែរទាំងមូលតាមរយៈ សម្បទានសេដ្ឋកិច្ច ពិសេស អជ្ញាប័ណ្ណផ្តាច់មុខ ដូចជា អជ្ញាប័ណ្ណទេសចរណ៍ អជ្ញាប័ណ្ណប្រេងឥន្ធនៈ អជ្ញាប័ណ្ណប្រមូលទិញកសិផលដូចជាស្រូវ ដំឡូង ពោត អាជ្ញាប័ណ្ណអគ្គីសនី ទឹកស្អាត ។ល។ វិធីតម្លើងពន្ធពីខាងលិច បញ្ចុះពន្ធពីខាងកើត និងមិនអនុញ្ញាតផលិតផលណាដែល យួនមានមិនអោយធ្វើចរាចរណ៍ ក
Image
ពាក្យចាស់ពោលថា ឆ្កែព្រុះមិនដែលខាំៈ -------------------------------- បើយើងតាមដានអ្នកនយោបាយអោយបានដិតដល់នោះ យើងសង្កេតឃើញថា ស្ទើរគ្រប់វេ ទិកាប្រស្រ័យ ជាសាធារណៈរបស់ លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែនគឺនៅតែពឹង ផ្អែកទាំង ស្រុងលើ ឥទ្ធិពលនៃការគម្រាមកំហែងដល់ភាគីបក្ខដិបក្សដដែលជាពិសេសព្រមាន ដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ។ តើនេះមកពីមូលហេតុអ្វី បានជាលោក ហ៊ុន សែន ជ្រោះសរើសយកការគម្រាម លោក កិម សុខា ? ចម្លើយគឺថា លោកហ៊ុន សែន  - ខ្លាចមនុស្សដែលមិនខ្លាច គាត់ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកហ៊ុន សែន បានចេញ មុខគម្រាមដដែលៗជាថ្មីដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ម្តងទៀត ។ គ្មានអ្វីប្លែកទេ ! យើងដឹងអំពីក្រយ៉ៅក្រឡាច់នឹមនិង ស្គាល់ច្បាស់ នូវចំណុចខ្សោយរបស់ លោកហ៊ុន សែន ។ សភវៈធម្មជាតិរបស់មនុស្ស គឺមនុស្សភាគច្រើន គឺខ្លាំងបានតែជាមួយអ្នកខ្សោយប៉ុន្តែដលពេលមាន់គេខ្លាំងដែរ គឺ ចប់ ដោយបរិយាយ ។ ដូច្នេះ ហ៊ុន សែន ដល់ពេលជួបជាមួយលោក គឹម សុខា គឺ អស់លក្ខណ៍តែម្តង ។ ឥរិយាបថរបស់លោក ហ៊ុន សែន ពេលនេះគឺសបង្ហាញអំពី ភាពទ័លច្រក អស់ឬអស់ក្បាច់ រាំជាមួយលោក កឹម សុខា ហើយ ។  ហ៊ុន សែន ស្មានថាល្ប
Image
វិបត្តិសង្គមខ្មែរបច្ចុប្បន្ន ៈ ------------------------ ការបែកបាក់រចនាសម្ពន្ធ័សង្គមមូលដ្ឋានររួមទាំងការបែកបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ  ការបែងចែកវណ្ណៈសង្គម ការបែងចែកទស្សនៈមនោគម រហូតនាំអោយ ឈានដល់ការបាត់បង់ភាពជាម្ចាស់របស់សហគមន៍ គឺម្នាក់លែងខ្វល់អំពីអ្នកដ៏ទៃ ។ បញ្ហាដ៏ចម្រោងចម្រាសទាំងនេះបាន ក្លាយទៅជាវិបត្តិសង្គម មួយដែលប្រជាពល រដ្ឋខ្មែរត្រូវត្រដររស់ក្នុងស្ថានភាព ដណ្តើមគ្នារស់ ។  អ្នកមានអំណាច ប្រឹងជិះជាន់អ្នក ទន់ខ្សោយ អ្នកធំប្រឹងរំលោភបំពានលើតូច អ្នកមានបំពានលើអ្នកក្រ រហូតដល់ប្រ កាន់និន្នាការគណបក្សនយោបាយហួសហេតុ រហូតព្យាយាមតាម យាយីយកប្រៀប ចាញ់យកឈ្នះដើម្បីការពារតែក្រុមនិងបក្សរពួកខ្លួន ទោះជាត្រូវល្មើសបំពាន លើផ្លូវខុសក៏ដោយ  ។ បើយើងសិក្សាអោយស៊ីជម្រៅអំពីបុព្វហេតុដែលនាំមកនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះ យើងនិងយល់ច្បាស់ថាវាមិនមែនជារឿងកើតឡើងដោយចៃដន្តសម្រាប់ សង្គមរបស់យើងទេ ។ ការពិតវាមានជាកត្តាជាច្រើនដែលជម្រុញអោយកើតឡើង និងដោយចេតនា ។
Image
សាមគ្គីរស់  បែកបាក់សាមគ្គីស្លាប់ -------------------- លោកតា ម៉ម សុណង់ដូ (ប្រែឈ្មោះគាត់ជាភាសារខ្មែរថាមានន័យថា (បគ្គលដែលស្លាប់ព្រោះក្តីយល់សប្តិ)  (Sonando = Die dreaming) គឺជាអ្នកនយោបាយតាមរដូវកាល ដែលរេតាមខ្យល់ជំនោរនៃរដូវ ពេលក្តៅរត់ជ្រកបាត់ស្រម៉ោល ពេលត្រជាក់ចេញមកក្អក្អេងក្អាង តាមសភាវៈរលីលាធិបតេយ្យរបស់គាត់ ! តាដូ ជាអ្នកនយោបាយដែលមានទស្សនៈ - ធ្វើជាប្រឆាំង - ដើម្បីរស់មួយគ្រាៗ ។ តាដូ រស់ដកដង្ហើមបានក្រោមសំបកសមាគមអ្នកប្រជាធិបតេយ្យសិប្បនិមិត្ត តាដូ គឺជាដៃគូរជំនិត (កូនធម៍និងឪធម៍) របស់ក្រុមភេរវករបិទមុខដែល លបសម្លាប់ខ្មែរអ្នកស្នេហាជាតិ តាមរូមភាពលើកទឹកចិត្តអោយប្រើអំពើរហឹង្សា ។ ក្រុមនេះច្រើនតែបង្កប់ទស្សនៈវិជ្ជារបស់ខ្លួនតាមក្រុមបណ្តាញសង្គមដែលអ្នកខ្លះគាំទ្រដោយមិនដឹងខ្លួន ដូចជា Page Khmer Guardian, Khmer Republic, អ្នកនាំពាក្យចលនាអំណាចពលរដ្ឋខ្មែរ, Khmer People Power Movement, Khmer KPPM, និងត្រកូល KPPM មួយចំនួនទៀត ។ ក្រុម តាដូ គឺជាផ្នែកមួយ ដែលលើកស្ទួយពួកភេរវករនិងចារកិច្ចស្រមោលខ្មៅរបស់ពួកកុម្មុយនីស្ត៍ ។ ពួកក្រុមស៊ីឈ្នួល-ប្រឆាំងលេងៗ-ទាំងនេះមិនបានធ្វើអ្វីក្រៅអំពីអង្គុយចាំ ព្រួតដៃជាមួយ ពួក អាយ៉ងយួន ដ
Image
អារម្មណ៍ពិតរបស់ខ្ញុំ ! ------------------------- ជួនកាលខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំប្រឈមការលំបាកដូចរុក្ខជាតិដែលកំពុងប្រឹងដុះចែញពី កំផែងឥដ្ឋហើយត្រូវចាក់ឬសលើផ្ទាំងថ្មដាដែរដ៏សែនហួតហែង ។ ជួនត្រូវតោងឆក់ឧកាសដើម្បីរើបម្រះជំនះពីឧបសគ្គ័រាប់ម៉ឺនជំពូក ជួនត្រូវប្រឹងរើពីគំនាបដ៍រឹង ស្ទើរទ្រាំពុំបាន ប៉ុន្តែគ្រប់គ្រាខ្ញុំមានជំនឿរថា គ្មានជោគជ័យណាដែលពុំមានការតស៊ូនោះទេ ។ ខ្ញុំយល់ថា រុក្ខជាតិដែលអាចស៊ូរស់ក្រោមកំដៅថ្ងៃ លើដីគ្មានជីជាតិ រស់ក្រោម អាកាស ធាតុហួតហែង ឬត្រូវចាក់ឬសលើថ្ម បានគឺជារុក្ខាជាតិដែលដ៏រឹងមាំ ។ មានពេលខ្លះមិត្តភក្រ្ត័របស់ខ្ញុំចំអកលេងសើចថាខ្ញុំប្រៀបដូចជារុក្ខជាតិម្យ៉ាង (ដើមដំបងយក្ស) ដែលមានផ្កាក្លិនក្រអូប ឬសវែង ដើមធំ ខ្នែងមាំ មានមន្លា ច្រើនមុតស្រួច  ហើយអាចរស់បានលើដីដែលគ្មានជីវជាតិ ប៉ុន្តែដំបងយក្យ នេះគ្មានប្រយោជន៍អ្វីទេ យ៉ាងច្រើនបំផុត គេគ្រាន់តែយកទៅដាំធ្វើជាជួរ របង ចំការដើម្បីការពារសត្វគោក្របីចូលស៊ីដំណាំតែប៉ុណ្ណោះ ។ ហើយខ្ញុំក៏មានអារម្មណ៍ដូច្នោះដែរ ពីព្រោះជីវិតរបស់ខ្ញុំមិនធ្លាប់បានទទួលការ ថែរទាំ ដាក់ជី ស្រោចទឹកម្តងណាទេ ដោយឡែកខ្ញុំប្រឹងរស់ដោយខ្លួនឯង ដើម្បីការពារផលដំណាំម្ចាស់ចំការជានិច្ច ។
Image
សង្គមវិប្បលក្ខណ៏ --------------------- មនុស្សជាច្រើនបានព្យាយាម បង្ហាញទស្សនៈនិងរបៀបដោះស្រាយបញ្ហា សងង្គមតាមវិធីនិងវិធីសាស្រ្តរៀងៗខ្លួន ។ មនុស្សខ្លះយល់ឃើញថា សង្គម ដ៏អបលក្ខណ៍មួយនេះ (សង្គមខ្មែរបច្ចុប្បន្ន) វាជាសមិទ្ធផល នៃកង្វះនូវការ មិនយល់ ឬហៅថាភាពអវិជ្ជារបស់មនុស្សដែលកំពុងពុលមនោគមវិជ្ជាបរទេស ដែលជាមូលហេតុបណ្តាលអោយទទួកបាននូវផ្កាផ្លែដ៏គួរសោកស្តាយបែបនេះ ។ មកដល់ពេលនេះវិបត្តិសង្គមវាបានរីកដុះរាលដាល និងបានជម្រុញចិត្ត អោយក្រុមមនុស្សខ្ឡះប្រើវិធី ជេប្រមាថមនុស្សដល់ដូចគ្នា ប្រៀជាឆ្កែជាឆ្មា ឬសត្វតិរច្ឆាន ទៅតាមអារម្មណ៍នៃក្រុមនុស្សដែលពួកគេជឿរថាអគតិ ល្ងង់ខ្លៅ ឬផ្កាប់មុខ ។ល។ដោួគេយល់ថាមនុស្សបែបនេះសុខចិត្តឧនក្បាល ជ្រករស់ ក្នុងសង្គមដែលពោពេញទៅដោយការជិះជាន់ រំលោភបំពានគ្រប់បែបយ៉ាង ឬជួនកាលឈាន ដល់ដំណាក់កាល ប្រើអំពើរហឹង្សាជាដំណោះស្រាយចុង ក្រោយដើម្បី(សន្មត)បញ្ចប់នូវបញ្ហាណាដែលផ្ទុយអំពីការយល់របស់ខ្លួន។  សកម្មភាពបែបនេះ គឺជាសុច្ចនៈករណ៏ដែលបង្ហាញថា សង្គមនេះកំពុងតែ ធ្លាក់ចូលទៅក្នុង ភាពផុយស្រួយងាយនិងការបែកបាក់ឬបាត់បង់ភាពជាម្ចាស់ សភាពសង្គម ជាពិសេសវាក៏ងាយនិងទទួលយកនូវឥទ្ធិពលមនោគមទាំងឡាយ ដែល ក្រុមរបស់ខ្លួនជឿរថាមានហេតុតផលគ្រប់គ្
Image
វិធីងាយៗដែលយួនលេបទឹកដីខ្មែរបាន ---------------------------------------------- យួនលេបទឺកដីខ្មែរ តាមរយៈយុទ្ធសាស្រ្តសំខាន់ តែពីរ ចំណុច ប៉ុណ្ណោះ ។ វាមិនមានអ្វីដែលគួរច្របូកច្របល់ទេ ប៉ុន្តែខ្មែរយើងមិនបានយកចិត្តទុកដាក់និងមិនព្រមយល់ ។ វីធីទី១.យួនបានបញ្ចូលមនោគមដែលធ្វើអោយខ្មែរនិងខ្មែរបែកបាក់សាមគ្គី តាមរយៈអោយបំបែកខ្មែរជាក្រុមតូចៗ រួចហើយអោយខ្មែរយខ្មែរជាសត្រូវ យកយួនធ្វើជាមិត្ត ។ ក/ យួនបានជួយបង្ករភាពជាសត្រូវរវាងខ្មែរនិងខ្មែរដោយលើកទឹកចិត្តអោយក្រុមខ្មែរម្ខាង បានទទួលផលប្រយោជន៍លើសលប់តាមរយៈអំពើរពុករលួយប្រើអំណាចបក្ខពួកនិយមគ្មន ព្រុំដែន  ។ ខ/ នៅពេលក្រុមខ្មែរម្ខាងដែលទទួលភាពអយុតិធម៍ហើយមានបំណងរើបម្រះទាមទារសិទ្ធិ សេរីភាព ពេលនោះត្រូវក្រុមដែលបានទទួលលាភសៈការៈយកលេសចោទថា ពួកប្រឆាំងឬក្រុមបង្ករអសន្តិសុខ សង្គម និង ថាពួកអានាធិបតេយ្យ ។ល។ គ/ដោយហេតុខ្លាចបាត់បង់ឪកាសទទួលផលប្រយោជន៍ ក្រុមមន្រ្តីអ្នកមានអំណាចខ្លះខិតខំគ្រប់ វិធីដើម្បីកំចាត់ខ្មែរម្ខាងទៀតដោយមិនមិនគិតអ្វីទាំងអស់គឺសម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្មគ្រប់បែបយ៉ាង ដើម្បីបំបាក់ស្មារតីខ្មែរអ្នកជាតិនិយម ។ល។ វិធីទី២. យួនបញ្ចូលភ្នាក់ងារតាមរយៈជំនាញការគ្រប់ស្ថាបន័រដ្ឋ
Image
ខ្មែរ ថោក ដោយសាអ្នកដឹកនាំ --------------------------------- ខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំពិតជាមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រោយបានស្តាប់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រើសំដីប្តឺប្តងដោយគ្មានមាយាទ ចំពោះដំណើរទស្សនៈ កិច្ចរបស់លោកជំទាវ ម៉ៃឃល អូបាម៉ា កាលពីកាលពីប៉ុន្ម៉ានថ្ងៃមុននេះ ។ លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗចំពោះលោកជំទាវស្ត្រីទីរបស់អាមេរិកដែលថាលោក ស្រីបានសន្យាខ្យល់ (បំផើមចោល) ចំពោះការលើកស្ទួយ អោយកុមារីអោយបាន ទទួលសមភាពក្នុងការសិក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីបារ៉ាក់អូបាម៉ា ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានប្រាប់ ទៅស្ថានទូតអា មេរិកនិងទីភ្នាក់ងារ USAID សូមអោយការសន្យាផ្តល់អាហារូប ករណ៍សាច់ប្រាក់ពិតប្រាកដប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើឱ្យលើកកំពស់វិស័យ អប់រំនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំៗយល់ឃើញថា សន្ទរកថារបស់ប្រមុខរដ្ឋបែបនេះវាជាកាយវិការគ្មាន សុជីវធម៍ គ្មានភាពអៀនខ្មាសនិងបានកាត់ផ្តាច់សម្ពន័្ធភាព ខ្មែរ-អាមេរិកយ៉ាង ពេញទំហឹង ។ ប្រជាជាតិមួយជាពិសេសប្រទេសខ្មែរដែលមានស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដ៏អាក្រក់ យ៉ាងនេះមិន សក្តិសមនិងមកបង្ហាញ អំពីចរិកច្រលើសបឺស
Image
បទវិភាគអំពី រុញអោយខ្លោច រោច៍អោយឆៅ៖ -------------------------------------------------- ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថា នយោបាយរបស់លោក ហ៊ុន សែន គឺជាល្បិចកលសម្រាប់ រំដោះខ្លួនចុះពីលើខ្នងខ្លាដោយសុវត្ថិភាពតែប៉ុណ្ណោះ ។ លោក ហ៊ុន សែន ស្គាល់យួនច្បាស់ ណាស់ ។ គាត់ក៏មិនមែនមិនចង់មានវាសនាដូច លោក ប៉ែន សុវណ្ណ (ជាប់គុគជាង១០ឆ្នាំដោយស្នាដៃយួន) និងក៏មិនស្លាប់ដូចលោក ចាន់ ស៊ី ដែរ ។ មានន័យថាគាត់ចង់រស់រាន មានជីវិតដើម្បីចាយវាយទ្រព្យសម្បត្តិមហាសាលរបស់គាត់ ដែលបានមកពីការកាន់អំណាច ជាង២០ឆ្នាំនេះអោយអស់ដៃម្តង ។ យើងដឹងហើយថា ជីវិតនៃវង្សត្រកូលរបស់គាត់មិនដែល មាន ទ្រព្យាច្រើនយ៉ាងនេះទេ បើទោះជាមួយពូជ របស់គាត់ ខំចាយដប់ជាតិទៀតក៏ចាយ មិនអស់ដែរ ។ លោក ហ៊ុន សែន មានបំណងមួយច្បាស់លាស់ គឺធ្វើយ៉ាងណាដើម្បីបញ្ជូនសារ ជាប្រយោលថា ការគ្រប់គ្រងរបស់គាត់គឺដល់ទីអវសាន្តហើយ ។ គាត់ខិតខំឆ្ពិនភ្នែកចៅហ្វាយគាត់ (យួន) ថាគាត់បានប្រឹងប្រែងខ្លាំងណាស់ដើម្បីកំចាត់គូប្រគួតរបស់គណបក្សប្រជាជន គាត់បាន ខិតខំរារាំងបំបិទសេរីភាព បើកដៃអោយមានអំពើរពុករលួយ បក្ខពួកនិយម អំពើរអយុត្តិ ធម៍សង្គម និងការរំលោភយកដីធ្លីជនក្រីក្រយ៉ាងអណាធិបតេយ្យ ក្នុងន័យធ្វើអោយកូនខ្មែរ ឈឺចាប់ ហើយធ្វើដ
Image
លោក ហ៊ុន សែន ខ្លាចស្រម៉ោល _______________________ លោក ហ៊ុន សែន មើលឃើញច្បាស់អំពីរបត់នយោបាយដែលនិងមានការផ្លាស់ប្តូរ ក្នុងនីតិកាលបោះឆ្នោតខាងមុខនេះ ។ នៅគ្រប់មជ្ឍដ្ឋាន ទាំងមន្រ្តីរាជការ កង កម្លាំងថ្នាក់តូច និងអាជ្ញាធមរមូលដ្ឋាន បានងាកមកគាំទ្រ គណបក្សសង្គ្រោះ ជាតិយ៉ាងភ្លូកទឹកភ្លូកដី នៅគ្រប់ទិសទី នោះធ្វើអោយលោក ហ៊ុន សែន កាន់តែភ័យខ្លាច និងខ្វល់ខ្វាយគ្រប់ដង្ហើម ។ ស្ថានការ ដ៏ស្មុគស្មាញទាំងនេះ ហើយដែលបង្ខំចិត្តអោយលោក ហ៊ុន សែន ខិតខំរិះរកគ្រប់វិធីដើម្បី កាត់បន្ថយប្រជាប្រីយ៍ភាពរបស់គូរប្រគួត ។ ទង្វើររបស់ លោក ហ៊ុន សែន ពេល នេះគឺសបង្ហាញសាធារណៈ អំពីភាពកំសាក និងចរិតអន់ខ្លាចចាញ់មុនប្រគួត ។ កាយវិការនិងប្រតិកម្មរបស់លោក លោក ហ៊ុន សែន ពេលនេះ គឺមានន័យថា លោកកំពុងតែរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាង ងងើល ពីព្រោះលោកមិនទទួល ស្គាល់អំពីដំណើរការនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៍ ។ គណបក្សនយោបាយ មួយ ឈ្នះ ឬចាញ់ក្នុងដំណើរការបោះឆ្នោត គឺជាការប្រព្រឹត្ត ទៅជាធម្មតាស្របតាមនីតិវិធីច្បាប់ ។ យ៉ាងណាមេញការផ្លាស់ ប្តូរមេដឆកនាំថ្មី ឬរក្សាបាននូវ មេដឹកនាំចាស់ តាមរយៈនៃការបោះឆ្នោតវាកឹជា រឿងធម្មតាក្នុង របបប្រជាធិបតេយ្យសេរី ។ ដោយឡែកពេលនេះលោក គឹម សុ
Image
ថ្ងៃទី​៦​ ខែមិនា ២០១៥ ខ្ញុំត្រូវបាន ឯ.ឧ ស ចាន់ដេតប្រាប់អំពីផែនការរបស់គណៈបក្សដែលបាន ចាត់តាំងអោយខ្ញុំប្តូរទីតាំងការងារពីបាត់ដំបង មកជួយការងារនៅខេត្តបន្ទាយមានជ័យ​ ៕ ខ្ញុំមិនដឹងខ្លួនជាមុនទាល់តែសោះ ក៏ប៉ុន្តែខ្ញុំក៏មិនបានបដិសេធដែរ ។   គិច្ចសំណេះសំណាលនៅភូមិ កណ្តោល (ភ្នុំស្រុក) ក្នុងភារកិច្ចជាប្រធានក្រុមការងារស្រុកសំឡូត ខេត្តបាត់ដំបង ឥឡូវខ្ញុំត្រូវបានសម្រេចអោយ​មកទទួលតួនាទីថ្មីជាក្រុមការងារខេត្តបន្ទាយមានជ័យ មានភារកិច្ចចុះពង្រឹងសកម្មភាំពន​យោបាយនិងរចនាសម្ព័ន្ធមូលដ្ឋាន ស្រុក/ឃុំ/ភូមិទូទាំងខេត្ត ។ ការផ្ទេរទីតាំងប្រតិបត្តិការនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ក្រុមការងារនៅខេត្តបាត់ដំបង ជាពិសេស សកម្មជននិងគណកម្ការប្រតិបត្តិខេត្តបាត់ដំបង ។ មានការទូរសព្ទ័ប្រា​ស្រ័យទាក់​ទង​និងជួយភ័យខ្លះ អរខ្លះពីបណ្តារមិត្តរួមការងារក្នុងខេត្តបាត់ដំបង ។ លោកជំទាវ មូរ សុខហួរ ប្រធានក្រុមការងារខេត្តបាត់ដំបងងមានអារម្មហាក់​ភ្ញាក់បន្តិចអំពីការ​ផ្លាស់ប្តូរនេះ ក៏ប៉ុន្តែលោកជំទាវក៏យល់ឃើញថា ខ្ញុំជាធនធានសំខាន់សំរាប់បាត់ដំបង តែក៏ជាឪកាសល្អដែរ​ដែលនៅឯបន្ទាយមានជ័យនេះក៏ត្រូវការធាធាន​មនុស្សដើម្បី​ជួយ​កិច្ចការដសំខាន់នេះ ។
Image
អស់ព្រៃចូលហើយលោកនាយ មានតែចូលវាលឡង់ ------------------------------------------------- ការគម្រាម ប្រើកម្លាំងប្រដាប់អាវុធទប់ទល់នូវការផ្តួលរំលំរដ្ឋាភិបាល របស់ លោកនាយក បានធ្វើអោយមជ្ឍដ្ឋានមហាជនកាន់តែមើលឃើញ ច្បាស់ អំពីភាពស្លន់ស្លោភ័យខ្លាច និងក្តីបារម្ភ របស់លោក ដែលគាត់ដឹងច្បាស់ថា វាសនារបស់បក្សសេប៉េៗនិង ឧកាសដែលគាត់អាចបន្តអំណាចតទៅទៀតគឺសូន្យ (០) តែម្តង ។ ដោយមិនមានភាពអៀនក្មាសបន្តិចសោះនោះ លោកនាយក យើង តែងតែ យករឿងដដែលៗ ជាពិសេសយកលេស អសន្តិសុខជាតិ ឬអស្ថេរភាព នយោបាយមក ធ្វើជាមូលដ្ឋានតថ្លៃជាមួយពលរដ្ឋខ្មែរ  ។ ការដែលលោក នាយកយកលេសខាងលើទាំង នេះមកកម្ញ៉ើញពលរដ្ឋខ្មែរគឺ ខុសកាលៈ ទេសៈហើយលោកនាយក !! ការពិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេស កងកម្លាំងប្រដាប់អាវុធ បានយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរវាអាចនិងកើតឡើង ដូច្នេះវាគ្មានអ្វីដែលគួរ តក់ស្លុតទេ ។ ឯរឿងចង់រៀបចំ ឆាកថ្មីៗ ដូចជា លេសក្រុមបាតដៃទី៣ បាតជើងទី៤ និងបដិវត្តន៍ ពណ៍ប្រផេះស្អីគេនោះ វាគ្រាន់តែជាលេសដើម្បីបង្វែរស្ថានការ ក្នុងនៃកេងប្រវញ្ច័ចំណេញនយោបាយបោកប្រាសតែប៉ុណ្ណោះ ។ រឿងចម្លែកមួយទៀតដែលយើងស្ទើរមិនជឿថាសំដីនេះអាចចេញពីមាត់លោកនាយក យើងគឺថា លោកបានខិតខំបំផុសស្មារតីអោយ
Image
រដ្ឋាភិបាលចោលម្សៀត៖ _________________ លោក អាឡិច (Alejongdro Gonzalez Davidson ជនជាតិ អេស្បាញ) បានព្យាយាមគ្រប់យ៉ាងដើម្បីចូលរួមការពារសម្បត្តិធម្មជាតិដែលជាកេរ្ត៍មរតកជាតិខ្មែរសម្រាប់កូនខ្មែរ ប៉ុន្តែរដ្ឋាភិបាលចោលម្សៀតបានខិតខំរិះរកគ្រប់ មធ្យោបាយដើម្បីរារាំងសកម្មភាពនិងបង្ករការលំបាកដល់ អាលិចជានិច្ច។  ថ្មីៗនេះក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសអោយ អាឡិចចាកចេញពីប្រទេសខ្មែរ និងពពួកមន្ត្រីហែរហមកំប៉ិកកំប៉ុកបានបន្ទោសារក្នុងន័យចាប់ឬធ្វើបាតុតកម្មប្រឆាំងដើម្បី បណ្តេញ អាឡិច ចេញពីស្រុកខ្មែរ ។ពួកមន្ត្រីខិលខូចដែលបានទទួលលាភសការៈ ផលប្រយោជន៍ផ្ទាលខ្លួនមួយចំនួនដែលកំពុងបំរើការអោយរដ្ឋាភិបាលអាយ៉ងទាំងនេះ បានដុតដៃដុតជើងជាប្រពន្ធ័ធ្វើយ៉ាងណាដើម្បីផ្តល់ឧកាសអោយឈ្មួញទុចរិតចូលបំផ្លេចបំផ្លាញធនធានធម្មជាតិរបស់ខ្មែរក្រោមរូបភាពនៃការអភិវឌ្ឍន៍ឬសម្បទានសេដ្ឋកិច្ចតាមមាគារនយោបាយ សម្លាប់ខ្មែរ បំផ្លាញខ្មែរនិងជញ្ជក់ឈាមខ្មែរតាមរយៈរបបមូលធននិយម ។  និយាយអោយខ្លី ជនណាក៏ដោយ កុំថាតែ អាឡិច ដែលជាជនជាតិអេស្បាញ អាមេរិក ឬ បារាំង ដែលមានបំណងចង់ជួយកាពារផលប្រយោជន៍អោយខ្មែរ គឺនរណាក៏ដោយធ្វើអោយបាត់បង់ផលប្រយោជន៍ចិននិងយួន គឺរដ្ឋាភិបាលអាយ៉ាងចាត់ទុកជាសត្រូវទាំងអ
Image
គោលគំនិតរបស់ខ្ញុំត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្ស Sustainable Community-Based Development - Self-Help Group Concept ថ្ងៃទី ១៣ ធ្នូ ២០១៤ ខ្ញុំមានឪកាសបានជជែក ពិភក្សាជាមួយ ឯកៀត្តម ឡុង រី អ្នកតំណាងរាស្រ្ត​មណ្ឌល ខេត្តបន្ទាយមានជ័យ​ នៅលើទឹកដី ស្រុកកំរៀង ក្នុងពេលអាហាថ្ងៃត្រង់ ។ ពេលនោះ​យើងកំពុងញ៉ាំបាយនៅរមនីយដ្ឋានមាត់ស្ទឹង កំរៀង ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រ​ធាន សំ​រង្ស៊ី និងលោកជំទាវដែរ ។ សមតាមគោលបំណងរបស់ខ្ញុំ គឺការចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំៗតែងតែគិតថា ពេលណាមានឪកាស ខ្ញុំនិងពាំនាំនូវបទពិសោធន៍ដែលខ្ញុំបានប្រឡូកជិត​២០​ឆ្នាំក្នុងការងារ អង្គការសង្គមស៊ីវិល បទពិសោធន៏ដ៏សំខាន់នោះគឺ កម្មវិធីអភិវឌ្ឍន៍បែបនិរន្តភាព (Sustainable Community-Based Development) ។ អ្វីដែលសំខាន់គឺ កម្មវិធីនេះចាំបាច់ត្រូវតែមាន គោលនយោបាយថ្នាក់ជាតិចូលរួមនិងអនុវត្តទើបដំណើរ​ការបានទទួលប្រសិទ្ធភាពខ្ពស់ ។    ការខិតខំ ព្យាយាមគ្រប់វិធីដើម្បីបញ្រ្ជៀត ទស្សនៈនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នេះ ​ដើម្បីអោយគោល​គំនិតរបស់ខ្ញុំបានចូលទៅក្នុងគោលនយោបាយរបស់គណបក្ស គឺជាមូលហេតុមួយដែលនាំអោយ​ខ្ញុំសម្រេចចិត្តចូលប្រឡូកក្នុងជីវភាពនយោបាយ
Image
យុទ្ធនាការ បំបែក ភាពស្ងាត់ជ្រងុំ​ ក្នុងសង្គម  (Breaking the Silence) សេរីភាព យុត្តិធម៍សង្គម និងជីវភាពនយោបាយរបស់ពលរដ្ឋខ្មែរ ត្រូវបានរដ្ឋាភិបាលរបស់អំណាច​ហ៊ុន​ សែន​ គម្រាមកំហែង​ រារាំង និងបំផិតបំភ័យគ្រប់ពេលវេល ។  ដូចពាក្យមួយឃ្លា​ពោលថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់ ដូច្នេះពួកជាសកម្មជននយោបាយ​ ជាយុវជន និងពលរដ្ឋដែលរស់នៅក្នុង គុគឥតជញ្ជាំង របស់របបផ្តាច់ការនេះ​ យើង ត្រូវតែរិះរកគ្រប់វិធីដើម្បីរើបម្រាស់គ្រប់ពេលវេលានិងគ្រប់មជ្ឃដ្ឋានដែរ ។ សូមកុំសម្ងំស្ងៀមតទៅទៀត យើងត្រូវ​បំបែកភាពស្ងាត់ជ្រងុំនេះ​ដោយសកម្មភាពផ្សេងៗក្នុងលក្ខណៈអហឹង្សានិងសន្តិវិធី ។​ ថ្ងៃនេះខ្ញុំបានជួបជាមួយ មិត្តភក្រ្ត ទាំងនៅក្នុងសនិងក្រៅប្រទេស​បានឯកភាពគ្នាបង្កើតជាចលនាឃោសនារ៉ៃអង្គាសថវិកា​ដើម្បីយកមកធ្វើសកម្មភាពបំផុសស្មារតីជាតិនិយម ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល​ជាពិសេស​នៅស្រុកសំឡូត​ខេត្តបាត់ដំបង ។​​ នៅតំបន់សំឡូតនេះ ពលរដ្ឋ ៩០%​ មិនបានទទួលពត៍មានពិត អំពីបញ្ហាសង្គម​ និងនយោបាយទេ ។ ពួកគាត់ត្រូវបាន រដ្ឋាភិបាលបំពុលពត៍មានតាមរយៈទូរទស្សន៍ វិទ្យុ និងក្រុមអាជ្ញាធរដែលនិយាយ បំភ្លើស និងបំភាន់ការពិតដែលកំពុងកើតឡើងក្នុងសង្គមខ្មែរ ។