Posts

Showing posts from 2013

សូមចូលរួមបរិច្ចាគ ថវិកា ដល់សកម្មភាពរបស់ខ្ញុំ

សកម្មភាពការងាររបស់ខ្ញុំគឺ ចុះផ្ទាល់ក្នុងសហគមន៍ នៅមូលដ្ឋាន ។ ការជួបជុំគ្នាជាក្រុម តូច ឬ ធំ អាស្រ័យលទ្ធភាព ថវិកា ដែល ខ្ញុំអាចលៃលកជួយដល់សកម្មជនរបស់យើងក្នុងការចំណាយតិច តួចសំរាប់ អាហារសំរន់ ថ្លៃសាំង ម៉ូតូ និងទឹកសំរាប់ទទួលទាន ។ ជាទូទៅ ខ្ញុំបានជួយផ្គត់ផ្គង់ ថវិកា ខ្លះសំរាប់ បងប្អូនយើង ទិញ កាតទូរស័ព្ទដើម្បីប្រើប្រាសក្នុងគោលបំណងធ្វើរបាយការណ៍ និង រាយការណ៍អំពីហេតុការចាំបាច់មួយចំនួន ។ លោក លោកស្រី អាចចូលរួមធ្វើការបរិច្ចាគ ទោះតិចឬឬច្រើន តាមលេខគណនីធនាគារខាងលើ ហ់យគ្រប់ការទទួលប្រាក់ លោក លោកស្រី និងបានទទួលលិខិតឆ្លើយតបនិងថ្លែងអំណរគុណ ពីខ្ញុំផ្ទាល់ ។ ប្រសិនបើចាំបាច់ យើងនិងអាចធ្វើលិខិតពិសេសជូនលោក លោកស្រី ទុកជាសក្ខីភាព ក្នុងការធ្វើវិភាគទាននេះទៅតាមលទ្ធភាព​ ។ គ្រប់ការបរិច្ចាគ គឺជាការចូលរួមចំណែកដ៏សំខាន់ដើម្បី សង្គ្រោះជាតិខ្មែរ​ អោយផុតពីការឈ្លានពាន លេបបំបាត់ទឹកដីពីសំណាក់សត្រូវយួនឈ្លានពាន ។ សូមអរគុណនៅទឹកចិត្ត និងឆន្ទៈដ៏មោះមុតរបស់អស់លោកនិងលោកស្រីទុកជាមុន ។ សូមអរគុណ ។ ម៉ោញ សារ៉ាត់

ស្ថានភាពមិនប្រក្រតីសំខាន់ដែលកើតមានក្នុងអំឡុងពេលដំណើរកាបោះឆ្នោត

យោងពត៍មាននិងផស្តុតាង ជាក់ស្តែង(ឃើញផ្ទាល់ៗ) មានទាំង រូបថត ខ្សែគ្លិបវីឌីអូ សំណុំរឿង ជាច្រើនពាន់ករណីយ បានបញ្ជាក់ច្បាស់ថា ដំណោះការនៃការបោះឆ្នោតជ្រើសតំណាងរាស្រ្ត​នីតិកាល ទី ៥​នេះ មិនសេរី និង គ្មានយិត្តិធម៍ ទេ ។ យើងអាចយកករណីសំខាន់ៗដែលបញ្ជាក់បានថា ភាពអយុតិធម៍ មានជាអាថ៏ គណបក្សកាន់​អំណាចមិនអនុញ្ញាតិ អោយបក្សប្រឆាំង និង/ឬ គណបក្សនយោបាយដ៏ទៃមានឧកាសបានប្រើ​ប្រាសប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដើម្បីឃោសនាគោលនយោបាយរបស់បក្ស សូម្បីដែបន្តិចបន្តួច​ក៏គ្មានដែរ​។ ផ្ទុយទៅវិញ គណបក្សកាន់អំណាច មានឧកាសវាយប្រហារ និងបរិហារអស់ចិត្តចង់ទៅ លើគោលនយោបាយរបស់គូប្រគាតពេញទំហឹង ។ និយាយឲ្យចំទៅគឺ គណបក្សកាន់អំណាចមាន​ លទ្ធភាពទាំងស្រុងក្នុងការគ្រប់គ្រងនិងប្រើប្រាសប្រព័ន្ធផ្សពផ្សាយរបស់រដ្ឋ រួមទាំង ទូរទស្សន៍​ វិទ្យុ កាសសែត ទស្សនាវដី និងប្រព័ន្ធបណ្តាញសង្គមដូចជា Facebook, Twitter ជាដើមបានទាំងស្រុ ង។ លើសពីនោះ ការរៀបចំផែនការលួចសន្លឹកឆ្នោត​ឬការប្លន់ឆន្ទៈរបស់ប្រជាពលរដ្ឋនោះគឺ គណបក្ស​ប្រជាជនបានខិតខំនិងប្រើវិធីគ្រប់យ៉ាងតាមលទ្ធភាពដែលគេអាចធ្វើបាន​។ ករណីយទី១ . ​យើងដឹងថា​គណបក្សប្រជាជន បានរៀបចំការិយល័យបោះឆ្នោតពិសេស សំរាប់អនុញ្ញាតអោយ ពួកសមត្ថកិច

វាយលុកមនោគមកុម្មុយនីស្ត៏ ក្នុងជួរអតីតប្រជាជនរបស់កុម្មុយនីស្ត៏

សកម្មភាពក្នុងអំឡុងខែ កក្កដា ២០១៣ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៥​នេះមានភាពផុលផុស​ទាំងនៅទីប្រជុំជននិងនៅឯជនបទចុងកាត់មាត់ញក ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាពេលនេះគឺ ចំណាត់ការរបស់ បក្ស​បានចាត់តាំងឲ្យខ្ញុំទទួលការងារជាប្រធានផ្នែក ទទួលបន្ទុក ស្រុកសំឡូត ។ ស្រុកសំឡូត គឺជាស្រុកមួយដែលមានស្ថានភាពនយោបាយតានតឹងនិងមានប្រវត្តសង្គម ខុសប្លែកពីតំបន់នានា ក្នុងចំណោមស្រុកទាំងឡាយរបស់ខេត្តបាត់ដំបង ។ កាលពីអាណត្តិមុនៗ នៅទីនេះ ពុំសូវមាន សកម្ម​​ភាពន​យោបាយរបស់ គណបក្សដ៏ទៃក្រៅតែពី គណបក្សប្រជាជន​តែមយួប៉ុណ្ណោះ ។​ គណបក្សសង្រ្គោះជាតិ ឬអតីតគណបក្ស សម រង្ស៊ី និង សិទ្ធមនុស្សពុំបានជ្រៀត​ចូលដល់មូលដ្ឋាននេះ​ខ្លាំងទេក្នុងរយៈ​ពេលកន្លងមក ។​ ជាពិសេសប្រជាពលរដ្ឋជាច្រើនដែលរស់​នៅក្នុងតំបន់នោះពុំធ្លាប់បានទទួលពត៍មាន ទូទៅ​អំពីស្ថានភាពសង្គមបច្ចុប្បន្ន​​ ហើយពួកគេ​ភាគ​ច្រើនសុទ្ធសឹងតែជាអតីតប្រជាពលរដ្ឋដែលរស់នៅក្នុងការ​គ្រប់គ្រងរបស់ខ្មែរក្រហម ហើយនិងជា​សមាជិកខ្មែរក្រហមតែម្តង ​​ ។ ការឈានចូលទៅធ្វើការឃោសនារបស់ខ្ញុំពេលនេះ ទាមទារការយល់ដឹងអំពីប្រវត្តសាស្រ្តថ្មីៗ​និងត្រូវព្យយាមបញ្ជៀសនូវប៉ាតុភាព និងទស្សនៈនយោបាយដែលរបបអាយ៉ងយួនបានធ្ល

តួនាទី ដំបូងក្នុងការងាររបស់គណបក្សនយោបាយ

Image
ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៣ ខ្ញុំបានចូលរួមប្រជំុជាផ្លូវការរួមជាមួយសកម្មជនរបស់គណបក្សសង្គ្រោះជាតិ នៅទីស្នាកើការគណបក្ស ខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ លោកជុំទាវ មួ សិខ ហួរ ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ។ កិច្ចប្រជុំថ្ងៃនេះគឺផ្តោតសំខាន់ទៅលើការបែងចែកភារកិច្ចសំរាប់បើកយុទ្ធនាការឃោសនារកសម្លេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ។ ដោយឡែក ខ្ញុំត្រូវបានទទួលភារកិច្ចទទួលផែនការ និងទទួលបន្ទុក ស្រុក សំឡូត ខេត្តបាត់ដំបង ។ ខាងក្រោមនេះគឺជាសកម្មភាពខ្លះៗក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនា ។    

ប្រវត្តនិងមូលហេតុសំខាន់ក្នុងការចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំ

ប្រវត្តនិងមូលហេតុសំខាន់ក្នុងការចូលរួមប្រឡូកធ្វើនយោបាយរបស់ខ្ញុំ ។ នីតិកាលទី ៥ (ថ្ងៃទិ ២៨ ខែ កក្កដា ឆ្នាំ ២០១៣) នៃការបោះឆ្នោតជ្ររើសតំណាងរាស្រ្ត គឺជាព្រឹតិការ​នយោបាយក៏ក្តៅគគុកមួយក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា ។ ខ្ញុំ ម៉ោញ សារ៉ាត់ ជាអតីត អគ្គនាយកអង្គការក្រៅរដ្ឋាភិបាល ដែលមានឈ្មោះថា អង្គការទស្សនៈ​ខ្មែរដើម្បីអភិវឌ្ឍន៏ ឬ ភាសាអង្គគ្លេស ហៅ Cambodian Vision in Development បានមើលឃើញអំពី សភាពការតានតឹងដែលប្រទេសខ្មែរកំពុងស្ថិតក្នុងស្ថានភាពអាចនិងបាត់បង់ ពូជសាស្រ្ត បាត់បង់​ទឹកដី បាត់បងសេរីភាព ដូចកម្ពុជាក្រោម ដោយអំពើឈ្លានពានរបស់យួនកុម្មុយនីស្ត៍ ក្នុងរបបនយោ​បាយអាណានិគមបែបថ្មីនិងដោយសម្ងាត់ និងគ្រោះថ្នាក់បំផុត ។ រយៈពេលជាង ២០ឆ្នាំដែលខ្ញុំបំរើការងារជាមួយអង្គការក្រៅរដ្ឋាភិបាល ខ្ញុំតែងតែតាមដាននូវ​សភាព​ការនយោបាយជាតិ ជាពិសេសនៅក្រោយពេលដែលប្រទេសជាតិបានបញ្ចប់សង្រ្គាមក្នុងស្រុក ពោល​​គឺ ក្រោយទទួលបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩១ ដែលអង្គការសហប្រជាជាតិបានរៀបចំអោយមានការបោះឆ្នោតដោយសេរីនិងយុតិធម៍ក្នុងឆ្នាំ ១៩៩៣ ។ ស្ថានភាពក្រោយពី ឆ្នាំ ១៩៩៣  ប្រទេសកម្ពុជានៅមិនទាន់បានទទួលស្នូវថេរ