Posts

Showing posts from February, 2015
Image
រដ្ឋាភិបាលចោលម្សៀត៖ _________________ លោក អាឡិច (Alejongdro Gonzalez Davidson ជនជាតិ អេស្បាញ) បានព្យាយាមគ្រប់យ៉ាងដើម្បីចូលរួមការពារសម្បត្តិធម្មជាតិដែលជាកេរ្ត៍មរតកជាតិខ្មែរសម្រាប់កូនខ្មែរ ប៉ុន្តែរដ្ឋាភិបាលចោលម្សៀតបានខិតខំរិះរកគ្រប់ មធ្យោបាយដើម្បីរារាំងសកម្មភាពនិងបង្ករការលំបាកដល់ អាលិចជានិច្ច។  ថ្មីៗនេះក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសអោយ អាឡិចចាកចេញពីប្រទេសខ្មែរ និងពពួកមន្ត្រីហែរហមកំប៉ិកកំប៉ុកបានបន្ទោសារក្នុងន័យចាប់ឬធ្វើបាតុតកម្មប្រឆាំងដើម្បី បណ្តេញ អាឡិច ចេញពីស្រុកខ្មែរ ។ពួកមន្ត្រីខិលខូចដែលបានទទួលលាភសការៈ ផលប្រយោជន៍ផ្ទាលខ្លួនមួយចំនួនដែលកំពុងបំរើការអោយរដ្ឋាភិបាលអាយ៉ងទាំងនេះ បានដុតដៃដុតជើងជាប្រពន្ធ័ធ្វើយ៉ាងណាដើម្បីផ្តល់ឧកាសអោយឈ្មួញទុចរិតចូលបំផ្លេចបំផ្លាញធនធានធម្មជាតិរបស់ខ្មែរក្រោមរូបភាពនៃការអភិវឌ្ឍន៍ឬសម្បទានសេដ្ឋកិច្ចតាមមាគារនយោបាយ សម្លាប់ខ្មែរ បំផ្លាញខ្មែរនិងជញ្ជក់ឈាមខ្មែរតាមរយៈរបបមូលធននិយម ។  និយាយអោយខ្លី ជនណាក៏ដោយ កុំថាតែ អាឡិច ដែលជាជនជាតិអេស្បាញ អាមេរិក ឬ បារាំង ដែលមានបំណងចង់ជួយកាពារផលប្រយោជន៍អោយខ្មែរ គឺនរណាក៏ដោយធ្វើអោយបាត់បង់ផលប្រយោជន៍ចិននិងយួន គឺរដ្ឋាភិបាលអាយ៉ាងចាត់ទុកជាសត្រូវទាំងអ
Image
គោលគំនិតរបស់ខ្ញុំត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្ស Sustainable Community-Based Development - Self-Help Group Concept ថ្ងៃទី ១៣ ធ្នូ ២០១៤ ខ្ញុំមានឪកាសបានជជែក ពិភក្សាជាមួយ ឯកៀត្តម ឡុង រី អ្នកតំណាងរាស្រ្ត​មណ្ឌល ខេត្តបន្ទាយមានជ័យ​ នៅលើទឹកដី ស្រុកកំរៀង ក្នុងពេលអាហាថ្ងៃត្រង់ ។ ពេលនោះ​យើងកំពុងញ៉ាំបាយនៅរមនីយដ្ឋានមាត់ស្ទឹង កំរៀង ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រ​ធាន សំ​រង្ស៊ី និងលោកជំទាវដែរ ។ សមតាមគោលបំណងរបស់ខ្ញុំ គឺការចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំៗតែងតែគិតថា ពេលណាមានឪកាស ខ្ញុំនិងពាំនាំនូវបទពិសោធន៍ដែលខ្ញុំបានប្រឡូកជិត​២០​ឆ្នាំក្នុងការងារ អង្គការសង្គមស៊ីវិល បទពិសោធន៏ដ៏សំខាន់នោះគឺ កម្មវិធីអភិវឌ្ឍន៍បែបនិរន្តភាព (Sustainable Community-Based Development) ។ អ្វីដែលសំខាន់គឺ កម្មវិធីនេះចាំបាច់ត្រូវតែមាន គោលនយោបាយថ្នាក់ជាតិចូលរួមនិងអនុវត្តទើបដំណើរ​ការបានទទួលប្រសិទ្ធភាពខ្ពស់ ។    ការខិតខំ ព្យាយាមគ្រប់វិធីដើម្បីបញ្រ្ជៀត ទស្សនៈនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នេះ ​ដើម្បីអោយគោល​គំនិតរបស់ខ្ញុំបានចូលទៅក្នុងគោលនយោបាយរបស់គណបក្ស គឺជាមូលហេតុមួយដែលនាំអោយ​ខ្ញុំសម្រេចចិត្តចូលប្រឡូកក្នុងជីវភាពនយោបាយ
Image
យុទ្ធនាការ បំបែក ភាពស្ងាត់ជ្រងុំ​ ក្នុងសង្គម  (Breaking the Silence) សេរីភាព យុត្តិធម៍សង្គម និងជីវភាពនយោបាយរបស់ពលរដ្ឋខ្មែរ ត្រូវបានរដ្ឋាភិបាលរបស់អំណាច​ហ៊ុន​ សែន​ គម្រាមកំហែង​ រារាំង និងបំផិតបំភ័យគ្រប់ពេលវេល ។  ដូចពាក្យមួយឃ្លា​ពោលថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់ ដូច្នេះពួកជាសកម្មជននយោបាយ​ ជាយុវជន និងពលរដ្ឋដែលរស់នៅក្នុង គុគឥតជញ្ជាំង របស់របបផ្តាច់ការនេះ​ យើង ត្រូវតែរិះរកគ្រប់វិធីដើម្បីរើបម្រាស់គ្រប់ពេលវេលានិងគ្រប់មជ្ឃដ្ឋានដែរ ។ សូមកុំសម្ងំស្ងៀមតទៅទៀត យើងត្រូវ​បំបែកភាពស្ងាត់ជ្រងុំនេះ​ដោយសកម្មភាពផ្សេងៗក្នុងលក្ខណៈអហឹង្សានិងសន្តិវិធី ។​ ថ្ងៃនេះខ្ញុំបានជួបជាមួយ មិត្តភក្រ្ត ទាំងនៅក្នុងសនិងក្រៅប្រទេស​បានឯកភាពគ្នាបង្កើតជាចលនាឃោសនារ៉ៃអង្គាសថវិកា​ដើម្បីយកមកធ្វើសកម្មភាពបំផុសស្មារតីជាតិនិយម ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល​ជាពិសេស​នៅស្រុកសំឡូត​ខេត្តបាត់ដំបង ។​​ នៅតំបន់សំឡូតនេះ ពលរដ្ឋ ៩០%​ មិនបានទទួលពត៍មានពិត អំពីបញ្ហាសង្គម​ និងនយោបាយទេ ។ ពួកគាត់ត្រូវបាន រដ្ឋាភិបាលបំពុលពត៍មានតាមរយៈទូរទស្សន៍ វិទ្យុ និងក្រុមអាជ្ញាធរដែលនិយាយ បំភ្លើស និងបំភាន់ការពិតដែលកំពុងកើតឡើងក្នុងសង្គមខ្មែរ ។
Image
 គណបក្សប្រជាជន កំពុងលង់លក់ ក្នុងសំណកយុទ្ធសាស្រ្ត ------------------------------------------------- នយោបាយរបស់គណបក្សប្រជាជនបានកំពុងលង់លក់ក្នុងសំណកយុទ្ធសាស្រ្តដែលខ្លួនធ្លាប់ប្រើមានប្រសិទ្ធភាពកាលពីទសវត្សរ៍ ៩០ ដែលកាលនោះបណ្តាញពត៍មានរបស់ជាតិត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងបំផុត ធ្វើអោយប្រជាពលរដ្ឋមិនបានទទួលពត៍មានពិតទាល់តែសោះ ។ គ្រប់ការឃោសនាតាមរយៈទូរស្សន៍ វិទ្យុឬសារពត៍មានផ្សេងៗ សុទ្ធសឹងតែជានយោបាយប្រជាភិថុតរបស់គណបក្សប្រជាជនទាំងអស់ ។ មកដល់ទសវត្សរ៍ថ្មីនេះ គឺជាសម័យបច្ចេកវិជ្ជាទំនើបជឿនលឿន ។ យុវជននិង​មហាជន​ទាំងនៅស្រែឬក្រុង​បានទទួលបទពិសោធន៍​និងបានយល់អំពីនយោបាយច្រើន​ជាងពីទសវត្សរ៍មុនមុន​ឆ្ងាយណាស់  ជាពិសេសការទទួលបានពត៍មាន​ពិតពីសង្គមដែលពួករស់នៅដោយផ្ទាល់់ដោយសាជីវិតរបស់គេ ជីវិតគ្រួសាគេ និងមិត្តភក្រ្ត័របស់គេត្រូវជួបនិងការពិតដែលខុសគ្នាស្រឡះអំពីអ្វីដែលរដ្ឋាភិបាលបានបោកកុហក់តាមបណ្តាញពត៍មាននានា ។ ការវិវឌ្ឍន៍បច្ចេកវិជ្ជាដូចជា ទូរសព្ទ័ទំនើប (Smart Phone) ជាចលករណ៍សំខាន់ ដែលនាំងោយយុវជនអាចទទួលពត៍មានបានតាមរយៈមិត្តភក្ត្រ័ ដែលពត៍មានទាំងនេះមិនបានឆ្លងកាត់ការចម្រោះ (Monitored) ពីរដ្ឋាភិបាលទេ ។​ដូច្នេះអ្វីដែលកើតឡើងនៅទីណា