អារម្មណ៍ពិតរបស់ខ្ញុំ !
-------------------------
ជួនកាលខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំប្រឈមការលំបាកដូចរុក្ខជាតិដែលកំពុងប្រឹងដុះចែញពី
កំផែងឥដ្ឋហើយត្រូវចាក់ឬសលើផ្ទាំងថ្មដាដែរដ៏សែនហួតហែង ។ ជួនត្រូវតោងឆក់ឧកាសដើម្បីរើបម្រះជំនះពីឧបសគ្គ័រាប់ម៉ឺនជំពូក ជួនត្រូវប្រឹងរើពីគំនាបដ៍រឹង ស្ទើរទ្រាំពុំបាន ប៉ុន្តែគ្រប់គ្រាខ្ញុំមានជំនឿរថា គ្មានជោគជ័យណាដែលពុំមានការតស៊ូនោះទេ ។
ខ្ញុំយល់ថា រុក្ខជាតិដែលអាចស៊ូរស់ក្រោមកំដៅថ្ងៃ លើដីគ្មានជីជាតិ រស់ក្រោម អាកាស ធាតុហួតហែង ឬត្រូវចាក់ឬសលើថ្ម បានគឺជារុក្ខាជាតិដែលដ៏រឹងមាំ ។
មានពេលខ្លះមិត្តភក្រ្ត័របស់ខ្ញុំចំអកលេងសើចថាខ្ញុំប្រៀបដូចជារុក្ខជាតិម្យ៉ាង (ដើមដំបងយក្ស) ដែលមានផ្កាក្លិនក្រអូប ឬសវែង ដើមធំ ខ្នែងមាំ មានមន្លា ច្រើនមុតស្រួច  ហើយអាចរស់បានលើដីដែលគ្មានជីវជាតិ ប៉ុន្តែដំបងយក្យ នេះគ្មានប្រយោជន៍អ្វីទេ យ៉ាងច្រើនបំផុត គេគ្រាន់តែយកទៅដាំធ្វើជាជួរ
របង ចំការដើម្បីការពារសត្វគោក្របីចូលស៊ីដំណាំតែប៉ុណ្ណោះ ។

ហើយខ្ញុំក៏មានអារម្មណ៍ដូច្នោះដែរ ពីព្រោះជីវិតរបស់ខ្ញុំមិនធ្លាប់បានទទួលការ ថែរទាំ ដាក់ជី ស្រោចទឹកម្តងណាទេ ដោយឡែកខ្ញុំប្រឹងរស់ដោយខ្លួនឯង ដើម្បីការពារផលដំណាំម្ចាស់ចំការជានិច្ច ។ ក្រោយពេលគេប្រមូលភោគផលរួច ហើយម្ចាស់ចំការមិនបានរវល់គិតដល់ដើម ដំបងយក្ស ដែលធ្លាប់ប្រឹងឈរការពារចំការនោះដែរ ។ ខ្ញុំចាំពាក្យសុភាសិតមួយឃ្លាថា “March winds and April showers bring forth May flowers “   ។

Comments

Popular posts from this blog