បទវិភាគអំពី រុញអោយខ្លោច រោច៍អោយឆៅ៖
--------------------------------------------------
ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថា នយោបាយរបស់លោក ហ៊ុន សែន គឺជាល្បិចកលសម្រាប់ រំដោះខ្លួនចុះពីលើខ្នងខ្លាដោយសុវត្ថិភាពតែប៉ុណ្ណោះ ។ លោក ហ៊ុន សែន ស្គាល់យួនច្បាស់ ណាស់ ។ គាត់ក៏មិនមែនមិនចង់មានវាសនាដូច លោក ប៉ែន សុវណ្ណ (ជាប់គុគជាង១០ឆ្នាំដោយស្នាដៃយួន) និងក៏មិនស្លាប់ដូចលោក ចាន់ ស៊ី ដែរ ។

មានន័យថាគាត់ចង់រស់រាន មានជីវិតដើម្បីចាយវាយទ្រព្យសម្បត្តិមហាសាលរបស់គាត់ ដែលបានមកពីការកាន់អំណាច ជាង២០ឆ្នាំនេះអោយអស់ដៃម្តង ។ យើងដឹងហើយថា ជីវិតនៃវង្សត្រកូលរបស់គាត់មិនដែល មាន ទ្រព្យាច្រើនយ៉ាងនេះទេ បើទោះជាមួយពូជ របស់គាត់ ខំចាយដប់ជាតិទៀតក៏ចាយ មិនអស់ដែរ ។

លោក ហ៊ុន សែន មានបំណងមួយច្បាស់លាស់ គឺធ្វើយ៉ាងណាដើម្បីបញ្ជូនសារ ជាប្រយោលថា ការគ្រប់គ្រងរបស់គាត់គឺដល់ទីអវសាន្តហើយ ។ គាត់ខិតខំឆ្ពិនភ្នែកចៅហ្វាយគាត់ (យួន) ថាគាត់បានប្រឹងប្រែងខ្លាំងណាស់ដើម្បីកំចាត់គូប្រគួតរបស់គណបក្សប្រជាជន គាត់បាន ខិតខំរារាំងបំបិទសេរីភាព បើកដៃអោយមានអំពើរពុករលួយ បក្ខពួកនិយម អំពើរអយុត្តិ ធម៍សង្គម និងការរំលោភយកដីធ្លីជនក្រីក្រយ៉ាងអណាធិបតេយ្យ ក្នុងន័យធ្វើអោយកូនខ្មែរ ឈឺចាប់ ហើយធ្វើដូចជាដើម្បីផ្គាប់ចិត្ត ចៅហ្វាយ (យួន) ។

ប៉ុន្តែការពិត លោក ហ៊ុន សែន លេងល្បែង កាំបិតមុខពីរ ។ មុខទីមួយគឺ ធ្វើអោយខ្មែរ ឈឺចាប់ដើម្បីខិតខំរើបម្រះ និងស្អប់ខ្ពើមសង្គមដ៍អប្បលក្ខណ៍មួយនេះ ។ ចំណែកមុខទីពីរ គឺនៅពេលដែល ពលរដ្ឋខ្មែរមានការឈឺចាប់ ពលរដ្ឋខ្មែរនឹងខិតខំធ្វើការតស៊ូ ដើម្បីធ្វើ ការផ្លាស់ប្តូរនោះ គឺ គណៈបក្សប្រជាជន នឹងក្លាយជាសត្រូវឧត្តមគតិរបស់ពលរដ្ឋខ្មែរ ដូច្នេះ បក្សប្រជាជននិងអស់មានអ្នកគាំទ្រហើយត្រូវចាញ់ឆ្នោត ជាស្ថាពរ ។  នៅពេលមានករណី បក្សប្រជាជនចាញ់ឆ្នោតនេះគឺ លោក ហ៊ុន សែន នៅតែបានទទួលផលលាភដដែល គឺ ទី១ បានមកពី ការលើកលែងទោសអោយ ស្របតាមគោលនយោបាយ មិនយកខ្មែរធ្វើសត្រូវ របស់ គណបក្សសង្គ្រោះជាតិ  ទី២ យួនក៏នឹងមិនអាចចោទថា ហ៊ុន សែន គ្មានសមត្ថភាព ឬក៏សម្លាប់គាត់បានទេ ពីព្រោះ អំណាចរបស់ ហ៊ុន សែន ត្រូវបាត់បង់ដោយស្របច្បាប់គឺ ចាញ់ឆ្នោត ។
ទឡីករណ៍ជាច្រើនដែលបង្ហាញអំពីយុទ្ធវិធី រុញអោយខ្លោច រោច៍អោយឆៅ នោះគឺ ហ៊ុន សែន ខំរុញដុតបញ្ឆេះអោយក្តៅរហូតដល់ខ្លោចក្នុងរឿងណាដែលមានការឈឺចាប់ដល់សង្គម ប៉ុន្តែ គាត់ក៏បាន រោច៍អោយឆៅ ក្នុងរឿងរ៉ាវណាដែលក្តៅក្រហាយ ដូចជាបញ្ហាអន្តោប្រវេសន៍ខុស ច្បាប់ អំពើរអយុត្តិធម៍សង្គម អំពោះររំលោភបំពាននានាគឺ លោក ហ៊ុន សែន មិនអើពើរ មិនខ្វាយមិនខ្វល់មិនធ្វើដឹងធ្វើឭអំពីទុក្ខកង្វល់របស់ ប្រជាពលរដ្ឋទាល់តែសោះ ។ល។

ដូច្នេះអ្នកដែលបំរើនយោបាយរបស់ លោក ហ៊ុន សែន ទាំង អស់មេត្តងាកមើលឆ្វេងស្តាំ ពីព្រោះ ទូករបស់លោក ហ៊ុន សែន ខ្លីណាស់ គាត់អាចនិងបត់ នៅពេណាមួយ យ៉ាងលឿន ហើយស្រួលបំផុត ប៉ុន្តែទូករបស់អស់លោក វែងៗ មិនងាយបត់បែនទេ ។ បើលោកចង់បត់ បានអោយស្របទៅតាមរបត់នយោបាយសង្គម គឺលោកត្រូវចាប់ ផ្តើមបត់ពីពេលនេះ អោយហើយទៅ ។ សូមអរគុណ ។  

Comments

Popular posts from this blog