គោលគំនិតរបស់ខ្ញុំត្រូវបានបញ្ចូលទៅក្នុងគោលនយោបាយរបស់គណបក្ស
Sustainable Community-Based Development - Self-Help Group Concept

ថ្ងៃទី ១៣ ធ្នូ ២០១៤ ខ្ញុំមានឪកាសបានជជែក ពិភក្សាជាមួយ ឯកៀត្តម ឡុង រី អ្នកតំណាងរាស្រ្ត​មណ្ឌល ខេត្តបន្ទាយមានជ័យ​ នៅលើទឹកដី ស្រុកកំរៀង ក្នុងពេលអាហាថ្ងៃត្រង់ ។ ពេលនោះ​យើងកំពុងញ៉ាំបាយនៅរមនីយដ្ឋានមាត់ស្ទឹង កំរៀង ដែលមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោកប្រ​ធាន សំ​រង្ស៊ី និងលោកជំទាវដែរ ។
សមតាមគោលបំណងរបស់ខ្ញុំ គឺការចូលប្រឡូកក្នុងឆាកនយោបាយរបស់ខ្ញុំៗតែងតែគិតថា ពេលណាមានឪកាស ខ្ញុំនិងពាំនាំនូវបទពិសោធន៍ដែលខ្ញុំបានប្រឡូកជិត​២០​ឆ្នាំក្នុងការងារ អង្គការសង្គមស៊ីវិល បទពិសោធន៏ដ៏សំខាន់នោះគឺ កម្មវិធីអភិវឌ្ឍន៍បែបនិរន្តភាព (Sustainable Community-Based Development) ។ អ្វីដែលសំខាន់គឺ កម្មវិធីនេះចាំបាច់ត្រូវតែមាន គោលនយោបាយថ្នាក់ជាតិចូលរួមនិងអនុវត្តទើបដំណើរ​ការបានទទួលប្រសិទ្ធភាពខ្ពស់ ។   

ការខិតខំព្យាយាមគ្រប់វិធីដើម្បីបញ្រ្ជៀតទស្សនៈនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍នេះ ​ដើម្បីអោយគោល​គំនិតរបស់ខ្ញុំបានចូលទៅក្នុងគោលនយោបាយរបស់គណបក្ស គឺជាមូលហេតុមួយដែលនាំអោយ​ខ្ញុំសម្រេចចិត្តចូលប្រឡូកក្នុងជីវភាពនយោបាយ ។ ខ្ញុំមិនបានគិតអំពីទួនាទីឬមុខតំណែងក្នុងបក្ស​ ពីព្រោះវាមិនមែនជាបេសកម្មសំខាន់សំរាប់ខ្ញុំ ។ បើគិតមកដល់ថ្ងៃនេះ ខ្ញុំបានបំរើសង្គមជាង ៣០ ឆ្នាំហើយ ។ ការរួមរស់ជាមួយសហគមន៏ជាង៣០ឆ្នាំកន្លងមកនេះធ្វើអោយខ្ញុំមានមនោស​ញ្ចេត​នា​ មានភាពជិតស្និទ្ធ និងបានយល់អំពីទុកកង្វល់របស់ទុព្វជនគ្រប់ស្រទាប់ ។ ខ្ញុំបានចំណាយ​ពេល​រស់នៅជាមួយអ្នកក្រ អ្នកដែលគ្មានទីពឹង​ ច្រើនជាងខ្ញុំរស់នៅជាមួយកូនៗរបស់ខ្ញុំ ។​ កត្តាទាំងនេះ​ហើយដែលជម្រុញអោយខ្ញុំខិតខំរិះរកគ្រប់វិធីដើម្បីជួយអ្នកក្រីក្រអោយពួកគេបានធូរស្រាល និង​មានជីវភាពរស់នៅសមរម្យ មានគុណភាពជីវិត មានសេចក្តីថ្លៃថ្នូដូចពលរដ្ឋដ៏ទៃដែរ ។
ខ្ញុំមិនត្រឹមតែ ពិគ្រោះយោបល់ជាមួយ​​ ឯកឧត្តម ឡុង​ រី ដើម្បីគាត់បានពាំនាំគំនិតរបស់ខ្ញុំ​អោយទៅ គណបក្សដើម្បីទទួល​យកយុទ្ធ​សាស្រ្តអភិវឌ្ឍន៍របស់ខ្ញុំទៅដាក់ចូលជា គោលនយោបាយ​ថ្នាក់ជាតិ​ទេ ប៉ុន្តែបានព្យាយាម​និយាយ​ផង បញ្ជូនឯកសារផង តាមរយៈលោកជំទា មួរ សុខហួរ ដើម្បីគាត់​បានយល់អំពី​សារសំខាន់នៃ​យុទ្ធសាស្រ្ត អភិវឌ្ឍន៍បែបនិរន្តរភាពដែលខ្ញុំចង់អោយសង្គមខ្មែរបានទ​ទួលផលប្រយោជន៍ជាអតិបរិមា ។

ថ្ងៃនេះ ១៣ កុម្ភៈ ឆ្នាំ ២០១៥ ការខិតខំរបស់ខ្ញុំបានទទួលផ្លែផ្កាមែន គឺ គណបក្សបានអនុមត្តិយក​គោលការអភិវឌ្ឍន៍ តាមអ្វីដែលខ្ញុំចង់បាន ។ 
គោលនយោបាយសំខាន់របស់គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្តោតលើការ​ពង្រឹងសេដ្ឋកិច្ចមូលដ្ឋានតាមរយៈកសិកម្មដោយធ្វើអោយកសិករមាន៖
 មានទី១ . កសិករត្រូវតែមានដីធ្លី
គោលនយោបាយរបស់ជាតិ ក្រោមការដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិគឺ និងធ្វើអោយកសិករ​មានដីលំនៅដ្ឋាន មានដីសំរាប់ប្រកបមុខរបរកសិកម្មសមរម្យ ។ កិច្ចការនេះនិងរកលទ្ធភាពដក​ហូតដីដែលឈ្មួញទុច្ចរិត រិបអូសពីពលរដ្ឋ និងដីសម្បទានសង្គមកិច្ចដែលបានធ្វើសម្បទាន​ខុសច្បាប់ ដើម្បីប្រគល់និងចែកជូនកសិករខ្មែរអោយបានស្មើរមុខ ។

មានទី២ . កសិករត្រូវតែមានទុន
ក្នុងស្ថានភាពសង្គមបច្ចុប្បន្ន កសិករមិនអាចមានលទ្ធភាព​បង្ករបង្កើនផលបានទេ បើទោះជាមាន​ដី​មានធ្លីក៏ដោយ ។ បញ្ហាសំខាន់របស់កសិករគឺ លទ្ធភាពផលិត ឬប្រើប្រាសដីដែលខ្លួនមាន​អោយ​អស់លទ្ធភាព ។ កសិករភាគច្រើន គ្មានមធ្យោបាយ គ្មានទុនសម្រាប់ធ្វើកសិកម្មលើដីកម្ម​សិទ្ធ​របស់​ខ្លួន ។ ជាទូទៅ ខ្វះពូជ ខ្វះជំនាញ ខ្វះទុនបង្វិល ខ្វះឧបករណ៍ ។ល។ ក្នុងករណីនេះ រដ្ឋ ក្រោមការដឹកនាំរបស់គណៈបក្សង្គ្រោះជាតិ   ​នឹងវិនិយោគថវិកាជាតិ តាមរយៈការផ្តល់កម្ចី ការប្រាក់ទាបបំផុត ដល់សមាគមកសិករ ​និងរៀបចំពិនិត្តលទ្ធភាពបញ្ចុះអាត្រាការប្រាក់ពីឯក​ជនអោយមកនៅក្រោម១% ក្នុងមួយខែ ។ 

មានទី៣ . កសិករត្រូវតែមានទីផ្សាកសិផល
ក្នុងរយៈកាលកន្លងមក កសិករដែលមានលទ្ធភាពផលិត បានខ្លះនូវកសិផល ក៏ប៉ុន្តែ ពួកគេត្រូវជួប​នូវវិបត្តិដ៏ធ្ងន់មួយ គឺ តម្លៃកសិផលថោក​ពេក ឬគ្មានតម្លៃតែម្តង ។ ករណីយនេះបានធ្វើអោយ​កសិ​ករ ទទួលនូវការខាតបង់ជារៀងរាល់ឆ្នាំឬពេលខ្លះ កសិករផលិតបានទនផលដែរ ក៏ប៉ុន្តែគ្មានទីផ្សា​ឬលក់បានកម្រៃតិចតួចបំផុត​ពីព្រោះការកំណត់តម្លៃអាស្រ័យលើឈ្មួញ (ប្រទេសថៃ ឬយួន)​ ជា​អ្នក​កំណត់តម្លៃកសិផលរបស់កសិករខ្មែរ ។ កត្តាទាំងនេះហើយដែលនាំអោយកសិករ​ត្រូវជំពាក់​បំណុលនាយ​ទុនពីមួយឆ្នាំទៅមួយឆ្នាំវិលចុះឡើង​រហូតត្រូវលក់ទ្រព្យសម្បត្តិសងបំណុល ទីបំផុត អស់ដី អស់មុខរបរ ហើយធ្វើការនិរទេសខ្លួនទៅស៊ីឈ្នួលគេនៅប្រទេសជិតខាង ។​ ដើម្បីរក​ដំ​ណោះ​ស្រាយលើបញ្ហានេះ រដ្ឋាភិបាលសង្គ្រោះជាតិ ត្រូវរៀបចំគោលនយោបាយថ្នាក់ជាតិ អោយ​ការកំណត់តម្លៃកសិផល ការស្វែងរកទីផ្សាកសិផល ទាំងក្នុងប្រទេស ក្នុងតំបន់ ឬជាអន្តរជាតិ គឺ​ជា​ការទទួលបន្ទុករបស់ក្រសួងពាក់ពន្ធ័ ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ត្រូវតែអន្តរា​គមន៍​លើតំលៃនិងរកទីផ្សាកសិផលជូនកសិករជាដាច់ខាត ។
អ្វីដែលបានរៀបរាប់អំពីយុទ្ធសាស្រ្តខាលើនេះ គឺខ្ញុំមានជំនឿរថា យុទ្ធសាស្រ្តនេះនិងអាចអនុវត្តន៍​បានយ៉ាងមានប្រសិទ្ធភាពប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការលើកស្ទួយជីវភាពអ្នកក្រពិតប្រកដ ។ ក្នុងករណីមានការលំបាកក្នុងវិធីអនុវត្តន័គោលការនេះ ខ្ញុំបានបញ្ជូនឯកសារ ការអនុវត្តន៍ ហៅថា Self-Help Group និងរបៀបរៀបចំរចនាសម្ព័ន្ធសមាគមសហគមន៍ ជូនលោកជំទាវ មួរ សុខហួរ កាលពីសប្តាហ៍មុននេះ​ ។

​ថ្ងៃនេះ ទី ១៣ កុម្ភៈ ២០១៥ គឺគៅលគំនិតរបស់ខ្ញុំត្រូវបានចូលទៅក្នុងគោលនយោបាយថ្នាក់ជាតិ​ជាស្ថាពរ !!! សប្យាយចិត្ត !!!!

Comments

Popular posts from this blog