ថ្ងៃទី៦ ខែមិនា ២០១៥ ខ្ញុំត្រូវបាន ឯ.ឧ ស ចាន់ដេតប្រាប់អំពីផែនការរបស់គណៈបក្សដែលបាន ចាត់តាំងអោយខ្ញុំប្តូរទីតាំងការងារពីបាត់ដំបង មកជួយការងារនៅខេត្តបន្ទាយមានជ័យ ៕ ខ្ញុំមិនដឹងខ្លួនជាមុនទាល់តែសោះ ក៏ប៉ុន្តែខ្ញុំក៏មិនបានបដិសេធដែរ ។
ក្នុងភារកិច្ចជាប្រធានក្រុមការងារស្រុកសំឡូត ខេត្តបាត់ដំបង ឥឡូវខ្ញុំត្រូវបានសម្រេចអោយមកទទួលតួនាទីថ្មីជាក្រុមការងារខេត្តបន្ទាយមានជ័យ មានភារកិច្ចចុះពង្រឹងសកម្មភាំពនយោបាយនិងរចនាសម្ព័ន្ធមូលដ្ឋាន ស្រុក/ឃុំ/ភូមិទូទាំងខេត្ត ។
ការផ្ទេរទីតាំងប្រតិបត្តិការនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ក្រុមការងារនៅខេត្តបាត់ដំបង ជាពិសេស សកម្មជននិងគណកម្ការប្រតិបត្តិខេត្តបាត់ដំបង ។ មានការទូរសព្ទ័ប្រាស្រ័យទាក់ទងនិងជួយភ័យខ្លះ អរខ្លះពីបណ្តារមិត្តរួមការងារក្នុងខេត្តបាត់ដំបង ។
លោកជំទាវ មូរ សុខហួរ ប្រធានក្រុមការងារខេត្តបាត់ដំបងងមានអារម្មហាក់ភ្ញាក់បន្តិចអំពីការផ្លាស់ប្តូរនេះ ក៏ប៉ុន្តែលោកជំទាវក៏យល់ឃើញថា ខ្ញុំជាធនធានសំខាន់សំរាប់បាត់ដំបង តែក៏ជាឪកាសល្អដែរដែលនៅឯបន្ទាយមានជ័យនេះក៏ត្រូវការធាធានមនុស្សដើម្បីជួយកិច្ចការដសំខាន់នេះ ។
ឯ.ឧ ពិន រតនា អនុប្រធានក្រុមការងារ មានការសោកស្តាយបេក្ខភាពរបស់ខ្ញុំ ព្រមទាំងបានទូរស័ព្ទមកទាំថ្ងៃ សុំអោយខ្ញុំធ្វើការពិចារណាឡើងវិញមិនសម្រេចចិត្តប្តូរមកកាន់ខេត្តបន្ទាយមានជ័យ ។ ឯ.ឧ រតនា មានប្រសាសន៍ថា នេះជាការបាត់បង់ធនធានសំខាន់ម្នាក់ពីបាត់ដំបង ដោយហេតុថា ខ្ញុំធ្លាប់មានស្នាដៃច្រើន និងមានសមត្ថភាព ភាពជាអ្នកដឹកនាំល្អ ដែលតែងតែបានជួយយិតយោងនិងបានជួយលើស្ទួយមិត្តរួមការងារបានច្រើន ។
ម្យ៉ាងទៀតគាត់ (រតនា) យល់ថាខ្ញុំជាមនុស្សសំខាន់ ជាភ្នែកជាច្រមុះរបស់ លោកជំទាវ មូរ សុខហួរ ។ ការប្តូរទីតាំងការងារពេលនេះធ្វើអោយ តំបន់ដែលខ្ញុំទទួលខុសត្រូវអាចនិងចុះខ្សោយមួយរយៈទំរាំបានរៀបចំមនុស្សជំនួសថ្មីបាន ។ ហើយខ្ញុំអាចនិងប្រឈមការប្រណាំងប្រជេងជាមួយបេក្ខជនដទៃដែលនិងមានការចាត់តាំងពីថ្នក់លើនៅពេលជិតដល់រដូវកាលឃោសនាបោះឆ្នោត ។
ឯ.ឧ ឌឹម សារឿន សមាជិកក្រុមប្រឹក្សានិងជាគណកម្មការប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងបានរអូររទាំំប្រាប់ខ្ញុំថា វាជាឧកាសល្អសម្រាប់ខ្ញុំបញ្ចេញស្នាដែនៅឯខេត្តថ្មី (តំបន់ការងារថ្មី) ក៏ប៉ុន្តែឧកាសនេះមិនមែនជារឿងងាយស្រួលទេពីព្រោះគូប្រកួតរបស់ខ្ញុំមានច្រើនបើប្រៀបធៀបទៅនិងខេត្តចាស់ (បាត់ដំបង) ខ្ញុំអាចជាមនុស្សសំខាន់សម្រាប់បាត់ដំបង ។
មិត្តភក្ត័ខ្លះ ដូចជា លោក សូ ម៉ាណាក់ បានចំអកលេងជាមួយខ្ញុំថា ស្តាយរូបខ្ញុំ ហើយខ្ញុំមិនគួររត់ចោលទីដែលកំពុងប្រគួតសោះ ។ គាត់ចាប់ខាងខ្ញុំពីព្រោះគាត់មានការជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ។
គិច្ចសំណេះសំណាលនៅភូមិ កណ្តោល (ភ្នុំស្រុក) |
ការផ្ទេរទីតាំងប្រតិបត្តិការនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ក្រុមការងារនៅខេត្តបាត់ដំបង ជាពិសេស សកម្មជននិងគណកម្ការប្រតិបត្តិខេត្តបាត់ដំបង ។ មានការទូរសព្ទ័ប្រាស្រ័យទាក់ទងនិងជួយភ័យខ្លះ អរខ្លះពីបណ្តារមិត្តរួមការងារក្នុងខេត្តបាត់ដំបង ។
លោកជំទាវ មូរ សុខហួរ ប្រធានក្រុមការងារខេត្តបាត់ដំបងងមានអារម្មហាក់ភ្ញាក់បន្តិចអំពីការផ្លាស់ប្តូរនេះ ក៏ប៉ុន្តែលោកជំទាវក៏យល់ឃើញថា ខ្ញុំជាធនធានសំខាន់សំរាប់បាត់ដំបង តែក៏ជាឪកាសល្អដែរដែលនៅឯបន្ទាយមានជ័យនេះក៏ត្រូវការធាធានមនុស្សដើម្បីជួយកិច្ចការដសំខាន់នេះ ។
ឯ.ឧ ពិន រតនា អនុប្រធានក្រុមការងារ មានការសោកស្តាយបេក្ខភាពរបស់ខ្ញុំ ព្រមទាំងបានទូរស័ព្ទមកទាំថ្ងៃ សុំអោយខ្ញុំធ្វើការពិចារណាឡើងវិញមិនសម្រេចចិត្តប្តូរមកកាន់ខេត្តបន្ទាយមានជ័យ ។ ឯ.ឧ រតនា មានប្រសាសន៍ថា នេះជាការបាត់បង់ធនធានសំខាន់ម្នាក់ពីបាត់ដំបង ដោយហេតុថា ខ្ញុំធ្លាប់មានស្នាដៃច្រើន និងមានសមត្ថភាព ភាពជាអ្នកដឹកនាំល្អ ដែលតែងតែបានជួយយិតយោងនិងបានជួយលើស្ទួយមិត្តរួមការងារបានច្រើន ។
កិច្ចសំណេះសំណាលនៅវត្ត ប្រីយ៍ (ថ្មពួក) |
ឯ.ឧ ឌឹម សារឿន សមាជិកក្រុមប្រឹក្សានិងជាគណកម្មការប្រតិបត្តិនៃគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបងបានរអូររទាំំប្រាប់ខ្ញុំថា វាជាឧកាសល្អសម្រាប់ខ្ញុំបញ្ចេញស្នាដែនៅឯខេត្តថ្មី (តំបន់ការងារថ្មី) ក៏ប៉ុន្តែឧកាសនេះមិនមែនជារឿងងាយស្រួលទេពីព្រោះគូប្រកួតរបស់ខ្ញុំមានច្រើនបើប្រៀបធៀបទៅនិងខេត្តចាស់ (បាត់ដំបង) ខ្ញុំអាចជាមនុស្សសំខាន់សម្រាប់បាត់ដំបង ។
មិត្តភក្ត័ខ្លះ ដូចជា លោក សូ ម៉ាណាក់ បានចំអកលេងជាមួយខ្ញុំថា ស្តាយរូបខ្ញុំ ហើយខ្ញុំមិនគួររត់ចោលទីដែលកំពុងប្រគួតសោះ ។ គាត់ចាប់ខាងខ្ញុំពីព្រោះគាត់មានការជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ។
Comments
Post a Comment