Posts

Showing posts from March, 2015
Image
ខ្មែរ ថោក ដោយសាអ្នកដឹកនាំ --------------------------------- ខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំពិតជាមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រោយបានស្តាប់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រើសំដីប្តឺប្តងដោយគ្មានមាយាទ ចំពោះដំណើរទស្សនៈ កិច្ចរបស់លោកជំទាវ ម៉ៃឃល អូបាម៉ា កាលពីកាលពីប៉ុន្ម៉ានថ្ងៃមុននេះ ។ លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗចំពោះលោកជំទាវស្ត្រីទីរបស់អាមេរិកដែលថាលោក ស្រីបានសន្យាខ្យល់ (បំផើមចោល) ចំពោះការលើកស្ទួយ អោយកុមារីអោយបាន ទទួលសមភាពក្នុងការសិក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីបារ៉ាក់អូបាម៉ា ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានប្រាប់ ទៅស្ថានទូតអា មេរិកនិងទីភ្នាក់ងារ USAID សូមអោយការសន្យាផ្តល់អាហារូប ករណ៍សាច់ប្រាក់ពិតប្រាកដប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើឱ្យលើកកំពស់វិស័យ អប់រំនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំៗយល់ឃើញថា សន្ទរកថារបស់ប្រមុខរដ្ឋបែបនេះវាជាកាយវិការគ្មាន សុជីវធម៍ គ្មានភាពអៀនខ្មាសនិងបានកាត់ផ្តាច់សម្ពន័្ធភាព ខ្មែរ-អាមេរិកយ៉ាង ពេញទំហឹង ។ ប្រជាជាតិមួយជាពិសេសប្រទេសខ្មែរដែលមានស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដ៏អាក្រក់ យ៉ាងនេះមិន សក្តិសមនិងមកបង្ហាញ អំពីចរិកច្រលើសបឺស
Image
បទវិភាគអំពី រុញអោយខ្លោច រោច៍អោយឆៅ៖ -------------------------------------------------- ជាទស្សនៈផ្ទាល់ខ្លួន ខ្ញុំគិតថា នយោបាយរបស់លោក ហ៊ុន សែន គឺជាល្បិចកលសម្រាប់ រំដោះខ្លួនចុះពីលើខ្នងខ្លាដោយសុវត្ថិភាពតែប៉ុណ្ណោះ ។ លោក ហ៊ុន សែន ស្គាល់យួនច្បាស់ ណាស់ ។ គាត់ក៏មិនមែនមិនចង់មានវាសនាដូច លោក ប៉ែន សុវណ្ណ (ជាប់គុគជាង១០ឆ្នាំដោយស្នាដៃយួន) និងក៏មិនស្លាប់ដូចលោក ចាន់ ស៊ី ដែរ ។ មានន័យថាគាត់ចង់រស់រាន មានជីវិតដើម្បីចាយវាយទ្រព្យសម្បត្តិមហាសាលរបស់គាត់ ដែលបានមកពីការកាន់អំណាច ជាង២០ឆ្នាំនេះអោយអស់ដៃម្តង ។ យើងដឹងហើយថា ជីវិតនៃវង្សត្រកូលរបស់គាត់មិនដែល មាន ទ្រព្យាច្រើនយ៉ាងនេះទេ បើទោះជាមួយពូជ របស់គាត់ ខំចាយដប់ជាតិទៀតក៏ចាយ មិនអស់ដែរ ។ លោក ហ៊ុន សែន មានបំណងមួយច្បាស់លាស់ គឺធ្វើយ៉ាងណាដើម្បីបញ្ជូនសារ ជាប្រយោលថា ការគ្រប់គ្រងរបស់គាត់គឺដល់ទីអវសាន្តហើយ ។ គាត់ខិតខំឆ្ពិនភ្នែកចៅហ្វាយគាត់ (យួន) ថាគាត់បានប្រឹងប្រែងខ្លាំងណាស់ដើម្បីកំចាត់គូប្រគួតរបស់គណបក្សប្រជាជន គាត់បាន ខិតខំរារាំងបំបិទសេរីភាព បើកដៃអោយមានអំពើរពុករលួយ បក្ខពួកនិយម អំពើរអយុត្តិ ធម៍សង្គម និងការរំលោភយកដីធ្លីជនក្រីក្រយ៉ាងអណាធិបតេយ្យ ក្នុងន័យធ្វើអោយកូនខ្មែរ ឈឺចាប់ ហើយធ្វើដ
Image
លោក ហ៊ុន សែន ខ្លាចស្រម៉ោល _______________________ លោក ហ៊ុន សែន មើលឃើញច្បាស់អំពីរបត់នយោបាយដែលនិងមានការផ្លាស់ប្តូរ ក្នុងនីតិកាលបោះឆ្នោតខាងមុខនេះ ។ នៅគ្រប់មជ្ឍដ្ឋាន ទាំងមន្រ្តីរាជការ កង កម្លាំងថ្នាក់តូច និងអាជ្ញាធមរមូលដ្ឋាន បានងាកមកគាំទ្រ គណបក្សសង្គ្រោះ ជាតិយ៉ាងភ្លូកទឹកភ្លូកដី នៅគ្រប់ទិសទី នោះធ្វើអោយលោក ហ៊ុន សែន កាន់តែភ័យខ្លាច និងខ្វល់ខ្វាយគ្រប់ដង្ហើម ។ ស្ថានការ ដ៏ស្មុគស្មាញទាំងនេះ ហើយដែលបង្ខំចិត្តអោយលោក ហ៊ុន សែន ខិតខំរិះរកគ្រប់វិធីដើម្បី កាត់បន្ថយប្រជាប្រីយ៍ភាពរបស់គូរប្រគួត ។ ទង្វើររបស់ លោក ហ៊ុន សែន ពេល នេះគឺសបង្ហាញសាធារណៈ អំពីភាពកំសាក និងចរិតអន់ខ្លាចចាញ់មុនប្រគួត ។ កាយវិការនិងប្រតិកម្មរបស់លោក លោក ហ៊ុន សែន ពេលនេះ គឺមានន័យថា លោកកំពុងតែរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាង ងងើល ពីព្រោះលោកមិនទទួល ស្គាល់អំពីដំណើរការនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៍ ។ គណបក្សនយោបាយ មួយ ឈ្នះ ឬចាញ់ក្នុងដំណើរការបោះឆ្នោត គឺជាការប្រព្រឹត្ត ទៅជាធម្មតាស្របតាមនីតិវិធីច្បាប់ ។ យ៉ាងណាមេញការផ្លាស់ ប្តូរមេដឆកនាំថ្មី ឬរក្សាបាននូវ មេដឹកនាំចាស់ តាមរយៈនៃការបោះឆ្នោតវាកឹជា រឿងធម្មតាក្នុង របបប្រជាធិបតេយ្យសេរី ។ ដោយឡែកពេលនេះលោក គឹម សុ
Image
ថ្ងៃទី​៦​ ខែមិនា ២០១៥ ខ្ញុំត្រូវបាន ឯ.ឧ ស ចាន់ដេតប្រាប់អំពីផែនការរបស់គណៈបក្សដែលបាន ចាត់តាំងអោយខ្ញុំប្តូរទីតាំងការងារពីបាត់ដំបង មកជួយការងារនៅខេត្តបន្ទាយមានជ័យ​ ៕ ខ្ញុំមិនដឹងខ្លួនជាមុនទាល់តែសោះ ក៏ប៉ុន្តែខ្ញុំក៏មិនបានបដិសេធដែរ ។   គិច្ចសំណេះសំណាលនៅភូមិ កណ្តោល (ភ្នុំស្រុក) ក្នុងភារកិច្ចជាប្រធានក្រុមការងារស្រុកសំឡូត ខេត្តបាត់ដំបង ឥឡូវខ្ញុំត្រូវបានសម្រេចអោយ​មកទទួលតួនាទីថ្មីជាក្រុមការងារខេត្តបន្ទាយមានជ័យ មានភារកិច្ចចុះពង្រឹងសកម្មភាំពន​យោបាយនិងរចនាសម្ព័ន្ធមូលដ្ឋាន ស្រុក/ឃុំ/ភូមិទូទាំងខេត្ត ។ ការផ្ទេរទីតាំងប្រតិបត្តិការនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ ក្រុមការងារនៅខេត្តបាត់ដំបង ជាពិសេស សកម្មជននិងគណកម្ការប្រតិបត្តិខេត្តបាត់ដំបង ។ មានការទូរសព្ទ័ប្រា​ស្រ័យទាក់​ទង​និងជួយភ័យខ្លះ អរខ្លះពីបណ្តារមិត្តរួមការងារក្នុងខេត្តបាត់ដំបង ។ លោកជំទាវ មូរ សុខហួរ ប្រធានក្រុមការងារខេត្តបាត់ដំបងងមានអារម្មហាក់​ភ្ញាក់បន្តិចអំពីការ​ផ្លាស់ប្តូរនេះ ក៏ប៉ុន្តែលោកជំទាវក៏យល់ឃើញថា ខ្ញុំជាធនធានសំខាន់សំរាប់បាត់ដំបង តែក៏ជាឪកាសល្អដែរ​ដែលនៅឯបន្ទាយមានជ័យនេះក៏ត្រូវការធាធាន​មនុស្សដើម្បី​ជួយ​កិច្ចការដសំខាន់នេះ ។
Image
អស់ព្រៃចូលហើយលោកនាយ មានតែចូលវាលឡង់ ------------------------------------------------- ការគម្រាម ប្រើកម្លាំងប្រដាប់អាវុធទប់ទល់នូវការផ្តួលរំលំរដ្ឋាភិបាល របស់ លោកនាយក បានធ្វើអោយមជ្ឍដ្ឋានមហាជនកាន់តែមើលឃើញ ច្បាស់ អំពីភាពស្លន់ស្លោភ័យខ្លាច និងក្តីបារម្ភ របស់លោក ដែលគាត់ដឹងច្បាស់ថា វាសនារបស់បក្សសេប៉េៗនិង ឧកាសដែលគាត់អាចបន្តអំណាចតទៅទៀតគឺសូន្យ (០) តែម្តង ។ ដោយមិនមានភាពអៀនក្មាសបន្តិចសោះនោះ លោកនាយក យើង តែងតែ យករឿងដដែលៗ ជាពិសេសយកលេស អសន្តិសុខជាតិ ឬអស្ថេរភាព នយោបាយមក ធ្វើជាមូលដ្ឋានតថ្លៃជាមួយពលរដ្ឋខ្មែរ  ។ ការដែលលោក នាយកយកលេសខាងលើទាំង នេះមកកម្ញ៉ើញពលរដ្ឋខ្មែរគឺ ខុសកាលៈ ទេសៈហើយលោកនាយក !! ការពិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេស កងកម្លាំងប្រដាប់អាវុធ បានយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរវាអាចនិងកើតឡើង ដូច្នេះវាគ្មានអ្វីដែលគួរ តក់ស្លុតទេ ។ ឯរឿងចង់រៀបចំ ឆាកថ្មីៗ ដូចជា លេសក្រុមបាតដៃទី៣ បាតជើងទី៤ និងបដិវត្តន៍ ពណ៍ប្រផេះស្អីគេនោះ វាគ្រាន់តែជាលេសដើម្បីបង្វែរស្ថានការ ក្នុងនៃកេងប្រវញ្ច័ចំណេញនយោបាយបោកប្រាសតែប៉ុណ្ណោះ ។ រឿងចម្លែកមួយទៀតដែលយើងស្ទើរមិនជឿថាសំដីនេះអាចចេញពីមាត់លោកនាយក យើងគឺថា លោកបានខិតខំបំផុសស្មារតីអោយ