សង្គមវិប្បលក្ខណ៏
---------------------
មនុស្សជាច្រើនបានព្យាយាម បង្ហាញទស្សនៈនិងរបៀបដោះស្រាយបញ្ហា
សងង្គមតាមវិធីនិងវិធីសាស្រ្តរៀងៗខ្លួន ។ មនុស្សខ្លះយល់ឃើញថា សង្គម ដ៏អបលក្ខណ៍មួយនេះ (សង្គមខ្មែរបច្ចុប្បន្ន) វាជាសមិទ្ធផល នៃកង្វះនូវការ មិនយល់ ឬហៅថាភាពអវិជ្ជារបស់មនុស្សដែលកំពុងពុលមនោគមវិជ្ជាបរទេស ដែលជាមូលហេតុបណ្តាលអោយទទួកបាននូវផ្កាផ្លែដ៏គួរសោកស្តាយបែបនេះ ។

មកដល់ពេលនេះវិបត្តិសង្គមវាបានរីកដុះរាលដាល និងបានជម្រុញចិត្ត អោយក្រុមមនុស្សខ្ឡះប្រើវិធី ជេប្រមាថមនុស្សដល់ដូចគ្នា ប្រៀជាឆ្កែជាឆ្មា ឬសត្វតិរច្ឆាន ទៅតាមអារម្មណ៍នៃក្រុមនុស្សដែលពួកគេជឿរថាអគតិ ល្ងង់ខ្លៅ ឬផ្កាប់មុខ ។ល។ដោួគេយល់ថាមនុស្សបែបនេះសុខចិត្តឧនក្បាល ជ្រករស់ ក្នុងសង្គមដែលពោពេញទៅដោយការជិះជាន់ រំលោភបំពានគ្រប់បែបយ៉ាង ឬជួនកាលឈាន ដល់ដំណាក់កាល ប្រើអំពើរហឹង្សាជាដំណោះស្រាយចុង ក្រោយដើម្បី(សន្មត)បញ្ចប់នូវបញ្ហាណាដែលផ្ទុយអំពីការយល់របស់ខ្លួន។  សកម្មភាពបែបនេះ គឺជាសុច្ចនៈករណ៏ដែលបង្ហាញថា សង្គមនេះកំពុងតែ
ធ្លាក់ចូលទៅក្នុង ភាពផុយស្រួយងាយនិងការបែកបាក់ឬបាត់បង់ភាពជាម្ចាស់ សភាពសង្គម ជាពិសេសវាក៏ងាយនិងទទួលយកនូវឥទ្ធិពលមនោគមទាំងឡាយ ដែល ក្រុមរបស់ខ្លួនជឿរថាមានហេតុតផលគ្រប់គ្រាន់ក្នុងន័យដែលខ្លួនគិត ឬយល់ស្រដៀងៗគ្នារបស់ពួកគេ ទោះជាការយល់ទាំងនោះវាមានផលប៉ះពាល់ដល់ សង្គមជាតិទាំងមូលក៏ដោយ ។

ក្រុមមនុស្សខ្លះយល់ថាវាជាហេតុផលមួយដែលគួរតែយកការជេរដៀលត្មេះដល់ ពួកក្រុមមនុស្សទាំងអស់នោះ(លើកលែងតែក្រុមរបស់ខ្លួន) ពីព្រោះភាពល្ងង់ខ្លៅ និងជាសង្គមដ៏លីលាដែលព្រមទ្រាំរស់នៅ ក្នុងការឈឺចាប់ គ្រប់បែបយ៉ាងហើយ មិនហ៊ានងើបរើបម្រាស់ពីរសភាពដ៏អបលក្ខណ៏បេបេនះ ។  ពួកគេក៏សួរដល់សង្គម ទាំងមូលថា បើមិនស្តីបន្ទោសដោយការជេរដៀលត្មេះ ដល់សង្គមទាំងមូលនេះទេ តើគួរទៅបន្ទោសអ្នកណាវិញ ? ពួកគេយល់ថា ច្រកទ្វារមានតែពីរគឺ រវាងរកតព្វ កិច្ចរបស់រាស្រ្តល្ងង់ ឬជាការទទួលខុសត្រូវរបស់អ្នកដឹកនាំអគតិ ?ដូច្នេះតើយើងគួបន្ទោសនរណ ? ជាទស្សនៈរបស់ខ្ញុំៗយល់ថា វាពិតប្រាកសជា បណ្តាលមក ពីកត្តាទាំងពីរនេះមែន គឺ ទាំងអ្នកដឹកនាំអគតិ និងភាពល្ងិតល្ងង់របស់ពលរដ្ឋ ប៉ុន្តែ ការជេរប្រមាថគ្នា មិនមែនជាវបធម៍ល្អ ហើយក៏មិនអាចយកជាមូលដ្ឋានដើម្បីដោះស្រាយគ្រប់បញ្ហាបានដែរ ។ អ្វីដែលប្រ សើរជាងការជេរប្រមាថ ឬប្រើហឹង្សាជាជម្រើសក្នុងការដោះបញ្ហាវាពិតជាមានវិធី ផ្សេងដែលមានលទ្ធភាពនិងប្រសិទ្ធភាពជាងនេះជាមិនខាន ។

ខុំ្ញទទួលស្គាល់ថា សង្គមបច្ចុប្បន្ននេះ ពិតជាអបលក្ខណ៍ណាស់  ហើយមូលហេតុតអាចបណ្តាល មកអំពីភាពល្ងិតល្ងង់ ឬខ្វះលការយល់ដឹង របស់មនុស្សដែលរស់នៅក្នុងសង្គម ដ៏ខ្មៅងងិតនេះ ប៉ុន្តែខ្ញុំគិតមិនយល់ថា ការជេរដៀលត្មេះគ្នា ដូចកំពុងតែពេញនិយមក្នុងទំពរ៍ Facebook រាល់ថ្ងៃនេះ មិនមែនជាជម្រើសទេ ។ យ៉ាងណាមិញ ការសាបព្រួសវប្បធម៍អាក្រក់ ដូចនេះ ទាំងថ្នាក់ដឹកនាំ ទាំងអ្នកគាំទ្រមិនមែនជាវិធីដែលយើងត្រូវបន្ត ឪយមានក្នុង សង្គមជាតិទេ ម្យ៉ាងទៀតលើលោកនេះគ្មានមេរៀនមួយណាឬរូបមន្តយុទ្ធសាស្រ្ត ណាដែលបកស្រាយអោយមនុស្សយក ការជេរប្រមាថ តេះដៀលលថាជាវិធីដោះ ស្រាយបញ្ហាទេ ផ្ទុយទៅវិញអ្នកប្រាជ្ញតែងតែលើកយកវិធីពង្រឹងសិលធម៍ បណ្តុះការរអប់រំ និងការសន្ទនាមកធ្វើជាអាវុធកុ្នងការពន្យល់រកហេតុនិងផល ដើម្បីរកដំណោះសសម្រាប់អោយមនុស្សធ្វើការផ្លាស់ប្តូរនិងកែរប្រែសង្គមប្រកប ដោយជោគជ័យនិងនិរន្តរភាព ។

Comments

Popular posts from this blog