យុទ្ធនាការ បំបែក ភាពស្ងាត់ជ្រងុំ​ ក្នុងសង្គម (Breaking the Silence)

សេរីភាព យុត្តិធម៍សង្គម និងជីវភាពនយោបាយរបស់ពលរដ្ឋខ្មែរ ត្រូវបានរដ្ឋាភិបាលរបស់អំណាច​ហ៊ុន​ សែន​ គម្រាមកំហែង​ រារាំង និងបំផិតបំភ័យគ្រប់ពេលវេល ។

 ដូចពាក្យមួយឃ្លា​ពោលថា ទីណាមានការជិះជាន់ ទីនោះមានការរើបម្រាស់ ដូច្នេះពួកជាសកម្មជននយោបាយ​ ជាយុវជន និងពលរដ្ឋដែលរស់នៅក្នុង គុគឥតជញ្ជាំង របស់របបផ្តាច់ការនេះ​ យើង ត្រូវតែរិះរកគ្រប់វិធីដើម្បីរើបម្រាស់គ្រប់ពេលវេលានិងគ្រប់មជ្ឃដ្ឋានដែរ ។ សូមកុំសម្ងំស្ងៀមតទៅទៀត យើងត្រូវ​បំបែកភាពស្ងាត់ជ្រងុំនេះ​ដោយសកម្មភាពផ្សេងៗក្នុងលក្ខណៈអហឹង្សានិងសន្តិវិធី ។​

ថ្ងៃនេះខ្ញុំបានជួបជាមួយ មិត្តភក្រ្ត ទាំងនៅក្នុងសនិងក្រៅប្រទេស​បានឯកភាពគ្នាបង្កើតជាចលនាឃោសនារ៉ៃអង្គាសថវិកា​ដើម្បីយកមកធ្វើសកម្មភាពបំផុសស្មារតីជាតិនិយម ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយ៉ាល​ជាពិសេស​នៅស្រុកសំឡូត​ខេត្តបាត់ដំបង ។​​ នៅតំបន់សំឡូតនេះ ពលរដ្ឋ ៩០%​ មិនបានទទួលពត៍មានពិត អំពីបញ្ហាសង្គម​ និងនយោបាយទេ ។ ពួកគាត់ត្រូវបាន រដ្ឋាភិបាលបំពុលពត៍មានតាមរយៈទូរទស្សន៍ វិទ្យុ និងក្រុមអាជ្ញាធរដែលនិយាយ បំភ្លើស និងបំភាន់ការពិតដែលកំពុងកើតឡើងក្នុងសង្គមខ្មែរ ។

ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំចំណាយពេលចុះទៅមូលដ្ឋាន​ភូមិដាច់ស្រយ៉ាល និងព្យាយាមប្រមូលគ្នីគ្នា ទោះតិចឬច្រើនក្តី ដើម្បីនិយាយ ពិភាគ្សាអំពីបញ្ហាជីវភាពា​ បញ្ហាសង្គម សេដ្ឋកិច្ច​និងនយោបាយដែលមានដំណើរការស្មុកស្មាញ ក្នុងនិងក្រៅតំបន់ដែលពួកគាត់រស់នៅ ។ ខ្ញុំព្យាយមលើកយកប្រធានបទជាក់លាក់ បញ្ហាពិត​ ការបំពារបំពានពិត ដែលរដ្ឋអំណាច​កំពុងតែជិះជាន់​និង​រំលោភបំពានលើពលរដ្ខស្លូតត្រង់ ដូចជាករណី សេដ្ឋកិច្ចមូលដ្ឋាន កសិផលគ្មានតំលៃ ការរំលោភយកដីធ្លី ការកាប់បំផ្លាញព្រៃឈើ​​ កង្វះខាតហិដ្ឋារចនាសម្ព័ន្ធ​បញ្ហាអំពើរពុករលួយ បញ្ហាការអបរំសិក្សាធិការ​ បញ្ហាកង្វះនិងគ្មានគុណភាពនៃប្រពន្ធ័សុខាភិបាល ។ល។​

ខ្ញុំបានសម្រេចចិត្ត រៀបចំយុទ្ធនាការមួយ ដែលមានការជជែកគ្នាជាមួយសហជីវិនរបស់ខ្ញុំអំពី គោលការ យុទ្ធនាការ បំបែកភាពស្ងាត់ជ្រងុំ ក្នុងសង្គមជាពិសេសនៅក្នុងទឹកដីតំបន់សំឡូត ។​ វិធីនេះ ខ្ញុំបានសម្រេចថា យកផែនការ ដាក់អោយទៅជាការអនុវត្តន៍ គឺ និយាយហើយធ្វើ ដោយមិនត្រឹមតែពិគ្រោះយោបល​ បើអង្គប្រជុំនៅទីស្នាក់ការ សរសេរជាឯកសារ ឬ Post គំនិតតែនៅលើប្រព័ន្ធផ្សពផ្សាយសង្គម ដូចជា Facebook, Tweeter​ឬ Line chat ទៀតទេ ប៉ុន្តែ ត្រូវចុះជួប ប្រជុំសំណេះសំណាលជាមួយពលរដ្ឋ ពង្រាយបដា និងស្លាកសញ្ញា​ទៅគ្រប់ទិសទី​ដែលយើងអាចធ្វើបាន​។​


Comments

Popular posts from this blog