លោក ហ៊ុន សែន ខ្លាចស្រម៉ោល
_______________________
លោក ហ៊ុន សែន មើលឃើញច្បាស់អំពីរបត់នយោបាយដែលនិងមានការផ្លាស់ប្តូរ ក្នុងនីតិកាលបោះឆ្នោតខាងមុខនេះ ។ នៅគ្រប់មជ្ឍដ្ឋាន ទាំងមន្រ្តីរាជការ កង កម្លាំងថ្នាក់តូច និងអាជ្ញាធមរមូលដ្ឋាន បានងាកមកគាំទ្រ គណបក្សសង្គ្រោះ ជាតិយ៉ាងភ្លូកទឹកភ្លូកដី នៅគ្រប់ទិសទី នោះធ្វើអោយលោក ហ៊ុន សែន កាន់តែភ័យខ្លាច និងខ្វល់ខ្វាយគ្រប់ដង្ហើម ។ ស្ថានការ ដ៏ស្មុគស្មាញទាំងនេះ ហើយដែលបង្ខំចិត្តអោយលោក ហ៊ុន សែន ខិតខំរិះរកគ្រប់វិធីដើម្បី កាត់បន្ថយប្រជាប្រីយ៍ភាពរបស់គូរប្រគួត ។ ទង្វើររបស់ លោក ហ៊ុន សែន ពេល នេះគឺសបង្ហាញសាធារណៈ អំពីភាពកំសាក និងចរិតអន់ខ្លាចចាញ់មុនប្រគួត ។

កាយវិការនិងប្រតិកម្មរបស់លោក លោក ហ៊ុន សែន ពេលនេះ គឺមានន័យថា លោកកំពុងតែរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាង ងងើល ពីព្រោះលោកមិនទទួល ស្គាល់អំពីដំណើរការនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៍ ។
គណបក្សនយោបាយ មួយ ឈ្នះ ឬចាញ់ក្នុងដំណើរការបោះឆ្នោត គឺជាការប្រព្រឹត្ត ទៅជាធម្មតាស្របតាមនីតិវិធីច្បាប់ ។ យ៉ាងណាមេញការផ្លាស់ ប្តូរមេដឆកនាំថ្មី ឬរក្សាបាននូវ មេដឹកនាំចាស់ តាមរយៈនៃការបោះឆ្នោតវាកឹជា រឿងធម្មតាក្នុង របបប្រជាធិបតេយ្យសេរី ។ ដោយឡែកពេលនេះលោក គឹម សុខា និយាយថា លោកចាញ់ឆ្នោតមិនអាចយកជ័យជំនះបាន តើខុសច្បាប់អី ?

លោក ហ៊ុន សែន គួរតែរៀនភាសារខ្មែរបន្ថែមទៀតនិងរៀនយល់អំពីខ្លឹមសារ និងអត្ថន័យទាំងស្រុងមុននិងយកមកនិយាយជាសាធារណៈ ។

Comments

Popular posts from this blog