អស់ព្រៃចូលហើយលោកនាយ មានតែចូលវាលឡង់
-------------------------------------------------
ការគម្រាម ប្រើកម្លាំងប្រដាប់អាវុធទប់ទល់នូវការផ្តួលរំលំរដ្ឋាភិបាល របស់ លោកនាយក បានធ្វើអោយមជ្ឍដ្ឋានមហាជនកាន់តែមើលឃើញ ច្បាស់ អំពីភាពស្លន់ស្លោភ័យខ្លាច និងក្តីបារម្ភ របស់លោក ដែលគាត់ដឹងច្បាស់ថា វាសនារបស់បក្សសេប៉េៗនិង ឧកាសដែលគាត់អាចបន្តអំណាចតទៅទៀតគឺសូន្យ (០) តែម្តង ។

ដោយមិនមានភាពអៀនក្មាសបន្តិចសោះនោះ លោកនាយក យើង តែងតែ យករឿងដដែលៗ ជាពិសេសយកលេស អសន្តិសុខជាតិ ឬអស្ថេរភាព នយោបាយមក ធ្វើជាមូលដ្ឋានតថ្លៃជាមួយពលរដ្ឋខ្មែរ  ។ ការដែលលោក នាយកយកលេសខាងលើទាំង នេះមកកម្ញ៉ើញពលរដ្ឋខ្មែរគឺ ខុសកាលៈ ទេសៈហើយលោកនាយក !!

ការពិតប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេស កងកម្លាំងប្រដាប់អាវុធ បានយល់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរវាអាចនិងកើតឡើង ដូច្នេះវាគ្មានអ្វីដែលគួរ តក់ស្លុតទេ ។ ឯរឿងចង់រៀបចំ ឆាកថ្មីៗ ដូចជា លេសក្រុមបាតដៃទី៣ បាតជើងទី៤ និងបដិវត្តន៍ ពណ៍ប្រផេះស្អីគេនោះ វាគ្រាន់តែជាលេសដើម្បីបង្វែរស្ថានការ ក្នុងនៃកេងប្រវញ្ច័ចំណេញនយោបាយបោកប្រាសតែប៉ុណ្ណោះ ។
រឿងចម្លែកមួយទៀតដែលយើងស្ទើរមិនជឿថាសំដីនេះអាចចេញពីមាត់លោកនាយក យើងគឺថា លោកបានខិតខំបំផុសស្មារតីអោយអតីតទាហ៊ានខ្មែរក្រហមចូល ព្រៃនោះ វាកាន់តែទៅមិនរួច ពីព្រោះ ពួកគេមានប្រពន្ធ មានកូន មានវិឡា មានឡាន ខ្លះមាន ដីស្រែចំការរាប់ពាន់ហិចតា ចំការសាវម៉ៅដាច់កន្ទុយភ្នែក ។

អ្វី ដែលសំខាន់ជាងនេះ ទៅទៀតនោះគឺ ពួកអតីតខ្មែរក្រហមមិនដឹងថា ទៅចូល ព្រៃដម្បីអ្វី ពីព្រោះពួកគេ គ្រាន់តែជាជនរងគ្រោះដោយ នយោបាយកម្មុយនីស្ត៍ របស់ក្រុមដែលលោកនាយធ្លាប់ ចូលរួមដែរហ្នឹង ។ ដោយឡែក បើសំឡឹងទៅរកព្រៃសម្រាប់ចូលនោះ ក៏គ្មានទៅទៀត ព្រៃឡង់ ព្រៃស្អាក ព្រៃសំឡូត ព្រៃប៉សលិន ព្រៃរនាមដូនសំ និងព្រៃតាមបណ្តោយព្រុំប្រទល់ ខ្មែរ-សៀមវាវិនាសហិនហោចដោយសាផែនការ ក ៥ អស់ហើយ ដូច្នេះនៅសល់ព្រៃ បន្តិច បន្ទួចមួយចំនួនក៏ត្រូវបានបំផ្លាញ ដោយយុទ្ធសាស្រ្តសម្បទានសេដ្ឋកិច្ច និង បានប្រគល់អោយទៅក្រុមហ៊ុនឯកជន (យួន) គ្រប់គ្រងអស់ទៅហើយ ដូច្នេះ បើចង់រត់ចូលព្រៃក៏គ្មានព្រៃចូលដែរ តែបើចាំបាច់ត្រូវចូល មានតែចូលវាលឡង់វីញ  ។ 

Comments

Popular posts from this blog