ពាក្យចាស់ពោលថា ឆ្កែព្រុះមិនដែលខាំៈ
--------------------------------
បើយើងតាមដានអ្នកនយោបាយអោយបានដិតដល់នោះ យើងសង្កេតឃើញថា ស្ទើរគ្រប់វេ
ទិកាប្រស្រ័យ ជាសាធារណៈរបស់ លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែនគឺនៅតែពឹង ផ្អែកទាំង ស្រុងលើ ឥទ្ធិពលនៃការគម្រាមកំហែងដល់ភាគីបក្ខដិបក្សដដែលជាពិសេសព្រមាន ដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ។ តើនេះមកពីមូលហេតុអ្វី បានជាលោក ហ៊ុន សែន ជ្រោះសរើសយកការគម្រាម លោក កិម សុខា ? ចម្លើយគឺថា លោកហ៊ុន សែន  - ខ្លាចមនុស្សដែលមិនខ្លាច គាត់ ។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកហ៊ុន សែន បានចេញ មុខគម្រាមដដែលៗជាថ្មីដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ម្តងទៀត ។ គ្មានអ្វីប្លែកទេ ! យើងដឹងអំពីក្រយ៉ៅក្រឡាច់នឹមនិង ស្គាល់ច្បាស់ នូវចំណុចខ្សោយរបស់ លោកហ៊ុន សែន ។ សភវៈធម្មជាតិរបស់មនុស្ស គឺមនុស្សភាគច្រើន គឺខ្លាំងបានតែជាមួយអ្នកខ្សោយប៉ុន្តែដលពេលមាន់គេខ្លាំងដែរ គឺ ចប់ ដោយបរិយាយ ។ ដូច្នេះ ហ៊ុន សែន ដល់ពេលជួបជាមួយលោក គឹម សុខា គឺ អស់លក្ខណ៍តែម្តង ។

ឥរិយាបថរបស់លោក ហ៊ុន សែន ពេលនេះគឺសបង្ហាញអំពី ភាពទ័លច្រក អស់ឬអស់ក្បាច់
រាំជាមួយលោក កឹម សុខា ហើយ ។  ហ៊ុន សែន ស្មានថាល្បិចសាមកុក ដែលធ្លាប់មាន ប្រសិទ្ធិភាពក្នុងអតីតកាលដែលបំបែកអ្នកប្រ ជាធិបតេយ្យក្លែងក្លាយ(យកលុយជាធំ)កន្លងមកនោះ អាចយកមកប្រើក្នុង សម័កាលសតវត្សន៏ទី២១មួយបានទៀត ។ ក្បាច់បែបនេះបំបែកបានតែក្រុមអ្នកនយោបាយ កំសាកៗ អន់ៗ និងពួកឈ្មួញ នយោបាយដែលរកស៊ុីលក់ក្បាសបំយកលុយចង់ស្រីទេ !

 លោក ហ៊ុន សែន ប៉ានស្មានខុសរហូតដល់៣៦០អង្សាក្នុងការប្រើល្បិច គម្រាម សម្លុត និងទិញមហាជនដឹងច្បាស់ថានៅពេល ហ៊ុន សែន ភ័យយោគឺតែងតែស្រែកខ្វាកៗ ដូចសត្វក្ងាន  ។ តើលោក ហ៊ុន សែន មានក្រឡាអីដើរទៀតក្រៅពីគម្រាម សម្លុត និងទិញ ? យើងក៏ចង់ដឹងដែរថា តើលោកពិតជាមានអំណាចបញ្ជារ សភាជាតិ បានដូចលោកគិតមែនឬក៏គ្រាន់តែគេងយលសប្តិ កណ្តាលថ្ងៃត្រង់ ? បើមិនខាំទេកុំព្រុះ ! ន័យនេះខ្ញុំមិនមែនមានញុះញង់ទេ ប៉ុន្តែចង់ជម្រាបលោកថា សភាជាតិខ្មែរ (៥៥ ទល់ ៦៨) មិនមែនជារឿងធម្មតាឯណា ហើយពួកតំណាងរាស្រ្តទាំងអស់មិនមែន ជាកូនអុកសម្រាប់លោកញាក់តាមតែទម្នើងចិត្តរបស់លោកទេ ។

គណបក្សសង្គ្រោះជាតិពេលនេះ មិនមែនជាហ្វុនស៊ីនប៉េចក្នុងទស្សវត្ស៍៩០ទេទាន !
ពួកយើងស្គាល់ចរិករបស់លោកនិងស្គាល់អំពីល្បិចក្រៅតម្រារបស់លោកច្បាស់ ។
លោកកុំនិកស្មានថាលើកមួយ ដាក់មួយ សរសើរមួយ វាយមួយ គម្រាមមួយ អង្វរមួយ
តាមបែបដែលលោកគិតនោះថាមានប្រសិទ្ធភាពអោយសោះ អត់ផ្លូវទេទាន !
ខ្ញុំក៏ចង់ឆ្លៀតពេលនេះជម្រាបលោកខ្លះៗដែរថា នៅពេលដែលលោករវល់តែលោតផ្លោះ
ក្រឡាដេញតាមអុកនិងតាម ស៊ី ត្រីបកយ៉ាងមមាញឹកនោះលោកក៏អស់លទ្ធភាពចងក្រឡា
ការពារ ខុន ដ៏សំខាន់របស់លោកដែរ ។ 

ផ្ទៃក្នុងរបស់គណបក្សប្រជាជនរបស់លោកក៏មិន
មានពេលវេលាច្រើនទុកអោយលោក ហក់លោតក្នុងវង់ល្បែងល្បែងដែលឥតបានការ
បែបនេះយូរតទៅទៀតដែរ ។ ឥស្សរជនមួយចំនួនធំរបស់បក្សរបស់លោកគាត់កំពុងធុញ
ទ្រាន់និងបារម្ភអំពីភាពបរាជ័យរបស់បក្សប្រជាជនដែលកំពុងខិតចូលមកកាន់តែ
ប្រកៀកប្រកិតនិងកំពុងឈានទៅរកការលិចលង់ទាំងស្រង់ទៅហើយដែរ ។

ដូច្នេះសូមលោកកុំភ្លេចថាល្បែង   ៉ បញ្ឆោតខ្លាចូលទ្រុង    ៉ ដែលលោកកំពុងលេងនេះ
អូសពេលយូរកាលណា ឪកាសរបស់លោកក្នុងការឈ្នះក៏កាន់តែខើចខ្លាំងកាលនោះដែរ !!

Comments

Popular posts from this blog