Posts

Showing posts from May, 2015
Image
ពាក្យចាស់ពោលថា ឆ្កែព្រុះមិនដែលខាំៈ -------------------------------- បើយើងតាមដានអ្នកនយោបាយអោយបានដិតដល់នោះ យើងសង្កេតឃើញថា ស្ទើរគ្រប់វេ ទិកាប្រស្រ័យ ជាសាធារណៈរបស់ លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែនគឺនៅតែពឹង ផ្អែកទាំង ស្រុងលើ ឥទ្ធិពលនៃការគម្រាមកំហែងដល់ភាគីបក្ខដិបក្សដដែលជាពិសេសព្រមាន ដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ។ តើនេះមកពីមូលហេតុអ្វី បានជាលោក ហ៊ុន សែន ជ្រោះសរើសយកការគម្រាម លោក កិម សុខា ? ចម្លើយគឺថា លោកហ៊ុន សែន  - ខ្លាចមនុស្សដែលមិនខ្លាច គាត់ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកហ៊ុន សែន បានចេញ មុខគម្រាមដដែលៗជាថ្មីដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ម្តងទៀត ។ គ្មានអ្វីប្លែកទេ ! យើងដឹងអំពីក្រយ៉ៅក្រឡាច់នឹមនិង ស្គាល់ច្បាស់ នូវចំណុចខ្សោយរបស់ លោកហ៊ុន សែន ។ សភវៈធម្មជាតិរបស់មនុស្ស គឺមនុស្សភាគច្រើន គឺខ្លាំងបានតែជាមួយអ្នកខ្សោយប៉ុន្តែដលពេលមាន់គេខ្លាំងដែរ គឺ ចប់ ដោយបរិយាយ ។ ដូច្នេះ ហ៊ុន សែន ដល់ពេលជួបជាមួយលោក គឹម សុខា គឺ អស់លក្ខណ៍តែម្តង ។ ឥរិយាបថរបស់លោក ហ៊ុន សែន ពេលនេះគឺសបង្ហាញអំពី ភាពទ័លច្រក អស់ឬអស់ក្បាច់ រាំជាមួយលោក កឹម សុខា ហើយ ។  ហ៊ុន សែន ស្មានថាល្ប
Image
វិបត្តិសង្គមខ្មែរបច្ចុប្បន្ន ៈ ------------------------ ការបែកបាក់រចនាសម្ពន្ធ័សង្គមមូលដ្ឋានររួមទាំងការបែកបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ  ការបែងចែកវណ្ណៈសង្គម ការបែងចែកទស្សនៈមនោគម រហូតនាំអោយ ឈានដល់ការបាត់បង់ភាពជាម្ចាស់របស់សហគមន៍ គឺម្នាក់លែងខ្វល់អំពីអ្នកដ៏ទៃ ។ បញ្ហាដ៏ចម្រោងចម្រាសទាំងនេះបាន ក្លាយទៅជាវិបត្តិសង្គម មួយដែលប្រជាពល រដ្ឋខ្មែរត្រូវត្រដររស់ក្នុងស្ថានភាព ដណ្តើមគ្នារស់ ។  អ្នកមានអំណាច ប្រឹងជិះជាន់អ្នក ទន់ខ្សោយ អ្នកធំប្រឹងរំលោភបំពានលើតូច អ្នកមានបំពានលើអ្នកក្រ រហូតដល់ប្រ កាន់និន្នាការគណបក្សនយោបាយហួសហេតុ រហូតព្យាយាមតាម យាយីយកប្រៀប ចាញ់យកឈ្នះដើម្បីការពារតែក្រុមនិងបក្សរពួកខ្លួន ទោះជាត្រូវល្មើសបំពាន លើផ្លូវខុសក៏ដោយ  ។ បើយើងសិក្សាអោយស៊ីជម្រៅអំពីបុព្វហេតុដែលនាំមកនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះ យើងនិងយល់ច្បាស់ថាវាមិនមែនជារឿងកើតឡើងដោយចៃដន្តសម្រាប់ សង្គមរបស់យើងទេ ។ ការពិតវាមានជាកត្តាជាច្រើនដែលជម្រុញអោយកើតឡើង និងដោយចេតនា ។