Posts

Showing posts from January, 2015
Image
បទវិភាគ ៖ ហ៊ុន សែន បានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើការនៃការផ្លាសប្តូរខាងមុខ ____________________________ បើយើងស្តាប់ការបកស្រាយតាមរយៈសន្ទរកថា កាលពីថ្ងៃទី  ១៩ ខែមករា ២០១៥ និងទស្សនៈនយោបាយកន្លងទៅថ្មីៗរបស់លាក នាយករដ្ឋមន្រ្តី ហ៊ុន សែន យើងអាចធ្វើការ​សន្និដ្ឋានបានថា លោកហ៊ុន សែន បានព្យាយាមចូលរួមយ៉ាងសស្រាកសស្រាំក្នុងដំណើរការនៃ​ការផ្លាស់ប្តូររបបនយោបាយនិងការបំផ្លាញ និន្នាការកុម្មុយនីស្ត៍និយមនៅកម្ពុជា ។ ជាកស្តែង​ក្នុងសន្ទរកថាជាច្រើន​ក្នុងពេលថ្មីៗ​នេះមានបង្កប់សារនយោបាយសំខាន់ដែលលោក ហ៊ុន សែន​ បានថ្លែងបញ្ជាក់អំពីគោលជំហរ​របស់លោកក្នុងនាមជានាយករដ្ឋមន្រ្តី និងជាសមាជិកបក្ស​ប្រជាជនកម្ពុជា (CPP)​ ។​ លោក ហ៊ុន​ សែន បាន​សង្កត់ធ្ងន់លើចំណុចមួយចំនួន ដូចជា ការ វាយប្រហាររបស់គណបក្សសង្គ្រោះជាតិ មកលើ​ស្ថាប័នគណបក្សប្រជាជនកម្ពុជានិងរូបលោកផ្ទាល់ ជាពិសេសអំពីការដឹកនាំ​របស់លោក​ក្នុង​នាមជា​នាយករដ្ឋមន្រ្តីដែលមកពីគណបក្សប្រជាជន ។ ហ៊ុន សែន ក្នុងពេលប្រគល់សញ្ញាបត្រ័ នៅខេត្ត ព្រៃវែង ១៩ មករា ២០១៥ លោក ហ៊ុន​​ សែនបាននិយាយថា ការផ្លាសប្តូរវាគង់តែមានទេ ដូច្នេះកុំបង្ខំ (អោយវាទៅសន្សិមៗតាមដំណើររបស់វាទៅ) កុំអោយសមាជិកគណបក្សប្រជាជនបន្ទោស
Image
មិនចាំបាច់ពណ៍នាច្រើនទេ គ្រាន់តែចុចលើរូបទាំង៩នេះទៅនិងយល់ថាតើ គេសម្លាប់ខ្មែរតាមរបៀបណា ? ហើយសង្គមយើងនិងក្លាយជាយ៉ាងណានៅពេលខាងមុខដ៏ខ្លី ៕ ម្នាក់ៗចេះតែឆ្ងល់ថា ហេតុអ្វីពលរដ្ឋយើងមានជម្ងឺរកមុខរកមាត់មិនយល់ អ្នកខ្លះព្យាបាលលក់អស់ទ្រព្យដែលខំសន្សំអស់ហើយនៅមិនអាចព្យាបាលជាទៀត !!! នេះគឺជាពត៍មានសង្គមដែលពីមួយថ្ងៃទៅមួយថ្ងៃយើងសង្កេតឃើញភាពគ្រោះថ្នាក់ ដែលកំពុងកើតឡើងក្នុងសង្គមខ្មែរស្ទើគ្មានលោះពេលឡើយ ។ កាហ្វេដែលមានសារធាតុផ្សំអំពីគីមី បានរាតត្បាត់និងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពពលរដ្ឋខ្មែរទូទាំងប្រទេស។ ទោះជាបែបនេះហើយក៏ដោយ យោងតាមពត៍មានចុងក្រោយនេះ តុលាការបានសម្រេចមិនចោទប្រកាន់ឈ្មួញខិលខូចទាំងនេះទេ ហើបានដោះលែងពួកគេអោយមានសេរីភាពនិងបន្តផលិតចែកចាយ លក់ដូរជាធម្មតាវិញ ។
Image
ស្ថានភាពនៃការប្រេះឆាក្នុងសង្គមខ្មែរបច្ចុប្បន្ន --------------------------------------------------- ក្នុងប្រវត្តិសាស្រ្ត អាណាចក្រខ្មែរ តាំងពីដើមរៀងមក ហើយជាច្រើនលើកច្រើនគ្រាដែលជួបនូវគ្រោះមហន្តរាយស្ទើរតែរលត់បាត់ជាតិផុតពូជនោះ មិនមានប្រវត្តចារិកថា ខ្មែរទៅធ្វើសង្គ្រាមរាំងជល់ ឬឈ្លានពានលុកលុយ បូរណភាព ទឹកដីប្រទេសជិតខាងទេ ។ ផ្ទុយយទៅវិញមានតែប្រទេសជិតខាង យើង ដែលតែងតែយាយី និងឈានដល់ការឈ្លានទាំងដោយប្រដាប់អាវុធ​និង​តាម បែបសង្គ្រាមត្រជាក់ (សង្គ្រាមមនោគមវិជ្ជា/សេដ្ឋកិច្ច/នយោបាយ) ដើម្បី​  យឿន សំរីទ្ធី Georgia មកលេបត្របាក់យកទឹកយកដីរហូតមកសល់ពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ គ្រប់ការចូលឈ្លានពានបានជោគជ័យរបស់សត្រូវក៏ដោយសាតែ ខ្មែរ ខ្លួនឯង​ដែលជាអ្នកស៊ុំគ្រលំជាមួយសត្រូវដើម្បីលាភសការៈផ្ទាល់ខ្លួន ដោយយកជាតិ​គេធ្វើជាមិត្ត ហើយស្មោះត្រង់ជាមួយគេរហូតហ៊ានក្បត់ជាតិខ្លួនឯង ។ 
Image
មាន Comment មួយពី friend ក្នុងបណ្តាញសសង្គមគេថា ខ្ញុំមិនដែលបានធ្វើអ្វីជាប្រយោជន៍ ខាងក្រោមនេះជាការឆ្លើយតបនិង Yang Van (ឈ្មោះក្នុង Facebook) ========================================================================== អរគុណចំពោះ Yang Van ដែល ជានិច្ចកាលតែងតែ Follow និង Comment post របស់ខ្ញុំ ៕ ខ្ញុំមិនដឹងថា Yang Van វិនិច្ឆ័យយ៉ាងណាចំពោះពាក្យថា ខ្ញុំមិនដែលបានធ្វើអ្វីជាប្រយោជន៍ !! មិនដឹងថា Yang Van គិតថា អ្វីដែលជា ប្រយោជន៍ ផ្ទាល់ខ្លួន ឬ ជាសមត្ថភាព ក្នុងការចូលរួមចំណែកក្នុងសង្គមជាតិ ? - អប់រំ/សក្សាធិការ៖ ·          បានករសាងសាលាបថមសិក្សានៅ ភូមិស៊ុង ១ខ្នង   តាតោក ១ ខ្នង និងសាលាបណ្តោះអាសន្ន ៦ខ្នង ទៀតនៅស្រុក សំឡូត (ទឹកប្រាក់សរុប $ ៦ មឺនដុល្លា) ។ - សង្គមកិច្ច/សុខមាលភាព៖ ·          សាងសង់ផ្ទះជនពិការកំរិតធ្ងន់ ៩ខ្នងនៅភូមអូរស្ងួត ទុនឥណទានសហគមន៍សម្រាប់ទុព្វជន ឥណទានពូជដំណាំ និង ធានាគារគោ ជាង ១០០ក្បាល ( ទឹកប្រាក់សរុប $ ៣៥ មឺនដុល្លា) ·          កម្មវិធីអប់រំនិងការពាការរីករាលដាលជម្ងឺអេដស៍ (ក្រុងបាត់ដំបង/សំឡូត) ៤ ឆ្នាំ អស់ទឹកប្រាក់ប្រហែល $
Image
ខ្ញុំបានអានបទវិភាគមួយនេះ ហើយខ្ញុំយល់ថាការវិភាគនេះពិតជាសមស្របទៅនិងស្ថានភាពនយោបានក្នុងពេលនេះ ។ ដោយ​សារ​មួយ​រយៈ​ចុង​ក្រោ​យ​​នេះ ​ពុំ​សូវ​មាន​អ្នក​វិភាគ​នយោបាយ​តាម​ក្រឡា​អុក​ ដូច​មុន​នោះ​ ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ចេះ​លេង​អុក​ខ្លះ​ដែ​រ​ សូម​ចូល​ខ្លួន​បន្ត​វិភាគ​ពី​រៀម​ច្បង​មុនៗ​ ដើម្បី​ចែក​រំលែក​ គ្រាន់​ទុក​ជា​ពុទ្ធិ​ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ប្រសា​សន៍​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ប្រតិកម្ម​កាល​ពី​ថ្ងៃ​ទី ​១៩​ មករា​ នៅខេ​​ត្តស្វា​យ​រៀង​ «វា​មិន​ដែល​មាន​ត្រី​បក​ ៥​»។ ​ វា​ជា​រឿង​ត្រឹម​ត្រូវ​ព្រោះ​អ្នក​រាយ​ការណ៍​ជូន​សម្តេច​ ខុស​ការ​ពិត​។ ​បើ​ខ្ញុំ​ចាំ​មិន​ច្រ​ឡំ​ទេ​ នោះ​គឺ​មិន​ដែល​គេ​វិភាគ​អំពី​ត្រី​បក​៥​នោះ​ទេ​ គឺ​ធ្លាប់​មាន ​«ត្រី​បក​ទឹម​ ៣» និង ​«ត្រី​បក​ទី​ ៤​ អាច​នឹង​បក»​ តែ​ប៉ុណ្ណោះ​។ ការ​វិវត្ត​នៃ​ស្ថាន​ការណ៍​នយោបាយ នៅ​កម្ពុជា​ពី​មួយ​សម័យ​កាល ទៅ​មួយ​សម័យ​កាល​ សុទ្ធ​តែ​បាន​បង្កើន​ភាព​ស្មុគស្មាញ​ឡើងៗ ជា​ពិសេស​នៅ​សម័យ​កាល​ចុង​ក្រោយ​នេះ​ ដែល​គេ​ដឹង​ឮ​គ្រប់​ៗ​គ្នា​ថា​ «សម័យ​ឃ្លោក​លិ​ច​ អំបែង​អណ្តែត» ​គឺ​មាន​ភាព​ស្មុគស្មាញ​ដូច​ទៅ​នឹង​ក្រឡា​អុក​ សម្រាប់​អ្នក​មិន​ចេះ​លេង​អុក​ ហើយ​មើល​មិន​
Image
ក្រសួងមហាផ្ទៃជ្រើសរើស ប៉ូលីសស្រី បន្ថែម៖ --------------------------------- សកម្មភាពនេះបង្ហាញយ៉ាងច្បាស់អំពី រដ្ឋាភិបាលអសមត្ថភាព ។ អ្វីដែលខ្ញុំនិយាយនេះគឺសំដៅលើ រដ្ឋាភិបាល បានយកការដោះស្រាយបញ្ហាតាមរយៈបង្កើន កងកម្លាំង ទាំងយោធា នគរបាល និងសម្ថកិច្ចនានាដើម្បីប្រឈមឬយកមកការពារសង្គមដ៏វិកវរមួយ ។ បើយើងគណនាអំពីចំនួន ទាហ៊ាន កងបង្ក្រាបពិសេស ប៉េអឹម ប៉ូលីស (ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ ចរាចរណ៍ អន្តោប្រវេសន៍ សន្តិសុខ ក្នុងនិងក្រៅឯកសណ្ឋាន ។ល។) បន្ត្រីយុត្តិធម៍គ្រប់លំដាប់ថ្នាក់ រាប់ទាំងរដ្ឋមន្រ្តី រដ្ឋលេខាធិការ បុគ្គលិកចំនាញចំណុះក្រសួង និងផ្សេងទៀត គឹតទៅ ស្ទើតែ មានច្រើនជាងចំនួនប្រជាពលរដ្ឋទៅទៀត ។ បែបនេះគឺជាវិធានការដែលបង្ហាញអំពី ភាពអសមត្ថភាពរបស់មេដឹកនាំយ៉ាងពិតប្រាកដ ។ ដំណោះស្រាយមិនមែននៅលើកម្លាំងមន្រ្តីច្រើន សម្រាប់ទប់ទល់និងបញ្ហាទេ ប៉ុន្តែ រដ្ឋ គួរតែបញ្ឈប់ការបង្ករបញ្ហាជាមួយពលរដ្ឋតទៅទៀត ។
អំឡុងខែមករា ២០១៥​ នេះស្ថានភាពនយោបាយមានការប្រែប្រួលខ្លាំង ជាពិសេសហេតុការដែលបានកើតឡោះងកាលពីដើមខែវិច្ឆិការ​និងខែធ្នូ ករណីរដ្ឋាភិបាលបង្រ្កាបនិងចាប់ដាក់ពន្ធនាគារសមកម្មជនទំនាស់ដីធ្លី​និងសកម្មនយោបាយរបស់គណបក្សសង្គ្រោះជាតិ គឺលោកមាជ សុវណ្ណរា ។ ក្រោពីការគម្រាមដល់ស្ថិរភាពនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលផ្តើមចេញពីគណបក្សប្រជាជនកម្ពុជា មានហេតុការមួយទៀតកើឡើងផ្ទួនមកលើគណបក្សសង្គ្រោះជាតិ គឺលោកស្រី ឡាក់ សុភាព ដែលជាជុំនួយកាផ្ទាល់របស់លោក គឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលអ្នកស្រី ឡាក់ សុភាព បានបំភ្លើសពត៍មានថា ប្រធាននិងអនប្រធានគណបក្សសង្គ្រោះជាតិបានប្រព្រឹតអំពើរពុករលួយដែលមានទឹកប្រាក់ពី ២០-៣០​លានដុល្លាសហរដ្ឋអាមេរិក ។ ការផ្សព្វផ្សាយមិនពិតចេញពីបុគ្គលសំខាន់របស់គណបក្សបានធ្វើឲ្យមានភាពមន្ទិលពីមហាជនរហូតទីបំផុត គណបក្សបានសម្រេចបញ្ចប់សមាជិកភាពរបស់លោកស្រី ឡាក់​​ សុភាព ពីគណបក្សសង្គ្រោះជាតិ ។

នយោបាយហ៊ុនសែនគឺបំរើមយួន សម្លាប់ខ្មែរ

Image

ស្មារតីជាតិនិយម

Image