ខ្មែរ ថោក ដោយសាអ្នកដឹកនាំ
---------------------------------
ខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំពិតជាមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រោយបានស្តាប់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រើសំដីប្តឺប្តងដោយគ្មានមាយាទ ចំពោះដំណើរទស្សនៈ កិច្ចរបស់លោកជំទាវ ម៉ៃឃល អូបាម៉ា កាលពីកាលពីប៉ុន្ម៉ានថ្ងៃមុននេះ ។ លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗចំពោះលោកជំទាវស្ត្រីទីរបស់អាមេរិកដែលថាលោក ស្រីបានសន្យាខ្យល់ (បំផើមចោល) ចំពោះការលើកស្ទួយ អោយកុមារីអោយបាន ទទួលសមភាពក្នុងការសិក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីបារ៉ាក់អូបាម៉ា ។
ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានប្រាប់ ទៅស្ថានទូតអា មេរិកនិងទីភ្នាក់ងារ USAID សូមអោយការសន្យាផ្តល់អាហារូប ករណ៍សាច់ប្រាក់ពិតប្រាកដប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើឱ្យលើកកំពស់វិស័យ អប់រំនៅក្នុងប្រទេសកម្ពុជា ។
សម្រាប់ខ្ញុំៗយល់ឃើញថា សន្ទរកថារបស់ប្រមុខរដ្ឋបែបនេះវាជាកាយវិការគ្មាន សុជីវធម៍ គ្មានភាពអៀនខ្មាសនិងបានកាត់ផ្តាច់សម្ពន័្ធភាព ខ្មែរ-អាមេរិកយ៉ាង ពេញទំហឹង ។ ប្រជាជាតិមួយជាពិសេសប្រទេសខ្មែរដែលមានស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដ៏អាក្រក់ យ៉ាងនេះមិន សក្តិសមនិងមកបង្ហាញ អំពីចរិកច្រលើសបឺសបែបនេះទាល់តែសោះ ពីព្រោះជាតិសាសន៍ដ៏ទៃគេនិង វាយតម្លៃថាជាតិខ្មែរទាំងមូល អំបូរដែលដែលអសិលធម៍ ។
បើប្រៀបធៀបជាក្រុមគ្រួសារមួយវិញ នៅពេលគ្រួសារយើងមានភ្ញៀវជាអ្នកមាន មុខមានមាត់ មកលេង ដល់ផ្ទះរបស់យើងនោះ យើងចាំបាច់ ត្រូវទទួលរាក់ទាក់ និងសម្តែងនូវការទទួលស្វាគមន៍ ទោះជាភ្ញៀវ នោះមកដៃទទេក៏យើងមិនអាច បរិហារឬនិយាយដើមភ្ញៀវជាសាធារណៈជូនញាតិជិតខាងបានដឹងឭដែរ ។ ផ្ទុយទៅវិញគ្រួសារយើងមានតែខំអួតសរសើរអំពីការលះបង់ពេលវេលាដ៏មានតម្លៃរបស់ភ្ញៀវនិងលើកតម្លៃដល់វត្តមានរបស់ភ្ញៀវដែលបានមកសួរសុខទុក្ខដល់គ្រួសារយើងថែមទៀត ។
ការដែលភ្ញៀវមកលេងផ្ទះ ហើយបានសំណេះសំណាលអោយ ជាយោបល់នណែរ នាំនិងផ្តាំផ្ញើរ អោយឪពុកម្តាយចេះមើលថែរទាំកូនចៅវាគឺដំបូន្មានដ៏មានតម្លៃ របស់ភ្ញៀវ ។ ការលើកទឺកចិត្តនិង ម្រុញអោយក្មេងស្រីបានចូលរៀន និងខិត ខំរៀនសូត្រ វាជាកាវិការធម្មតារបស់ភ្ញៀវ មិនចាំបាច់ ទាល់តែទិញសៀវភៅ ប៊ិច ឬសម្លៀកបំពាក់អោយគ្រប់កូនទេ ។
ប្លែកតែ លោកនាយករដ្ឋមន្រ្តីរបស់យើង គ្រាន់តែ ភ្ញៀវមិនបាន អោយដុល្លាដល់ គាត់ គឺគាត់គិតថាគេអន់ គ្មានតម្លៃ ។ បើគ្រាន់តែគិតខ្ញុំក៏មិនជាថ្នាំងថ្នាក់ ប៉ុន្ម៉ានទេ ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ថែមទាំងជេរស្តីផ្តាំតាមទូរទស្សន៍ទៅដល់ពូជ ពង្ស (តាមរយៈអគ្គរដ្ឋទូត) ថែមទៀត ។ ពិតជាគ្មានសុជីវធម៍មែន !!

Comments

Popular posts from this blog