តើជាឧបទ្ទវហេតុ ឬ ជាផែនការយុទ្ធសាស្រ្ត?
-------------------------------------

យើងដឹងច្បាស់ណាស់ថា ល្បែងបង្វែរព្រឹត្តិការរបស់យួនមានច្រើនបែបនិងសុីជម្រៅណាស់ ។ ការរៀបចំអោយមានអំពើរហឹង្សាកាលពីថ្ងៃទិ ២៦ តុលាកន្លងទៅនេះ គឺមានបំណងវែងឆ្ងាយ ជាពិសេសនៅពេលដែលបក្សកាន់អំណាចមើលឃើញថា គណបក្សសង្គ្រោះជាតិ អាចនិងឈ្នះឆ្នោតនៅអាណត្តិ ២០១៧ - ២០១៨ ខាងមុខនេះយ៉ាងភ្លូកទឹកភ្លូកដី ។

ព្រឹត្តិការ ២៦ តុលា ២០១៥ មានគោលបំណងសំខាន់ៗដូចតទៅ៖

ទី១. ជាវិធីបង្វែរព្រឹត្តិការដោះខ្លួន និងជាការសងសឹកភ្លាមៗដោយភាពអាម៉ាស់ដែលមេដឹកនាំផ្តាច់កំពុងតែបរាមុខនៅលើឆាកអន្តរជាតិ ជាពិសេសនៅទីក្រុងប៉ារីសនៃប្រទេសបារាំង ។

ទី២. ចេតនាគម្រាមប្រជាជាតិខ្មែដែលមាននិន្នាការប្រឆាំងអាណានិគមន៍បែបថ្មី ដោយយកអំណាចអាយ៉ងមកបំបាក់ស្មារតីខ្មែរ តាមរយៈការប្រើក្រុមពាលខុសច្បាប់ កម្លាំងបង្កប់ជាឧបករណ៍ ។

ទី៣. ចេតនាប៉ុនប៉ងធ្វើធម្មនុញ្ញប្រហារ ដោយយកស្ថាប័នកងទ័ពមកបម្រើរនយោបាយបក្ស ដែលយើងយល់ថា ជាអំពើរខុសច្បាប់ ទាំងច្បាប់រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទយ៉ាងកំរោល ។

ទី៤. ចេតនាបញ្ឆេះភ្លើងសង្គ្រាមតាមរយៈការញុះញង់យកមហាជនជាឧបករណ៍ ក្នុងគោលបំណងបង្ករអោយមានអសន្តិសុខជាតិដើម្បីជាលេសប្រកាសភាពអាសន្នសម្រាប់ប្រើកម្លាំងយោធាគ្រប់គ្រងរដ្ឋ តាមរូបមន្តដែលយួនធ្លាប់ប្រើកាលពីទសវត្សរ៍ ៧០ នៅខេត្តកំពង់ចាម ដែលជាដើមចមនៃសង្គ្រាមសុីវីល កន្លងមក ។

ទី៥. បែបផែនទាំងអម្បាលម៉ាណ គឺជាការស្ទាបស្ទង់យុទ្ធវិធីដើម្បីធ្វើរដ្ឋប្រហាអំណាចខ្លួនឯងដើម្បីជាលេសបង្វៀងនិងរារាំងកុំអោយមានការបោះឆ្នោត ហើយនិងបន្តការគ្រប់គ្រប្រទេសតាមបែបប្រជាធិបតេយ្យប្រជាមានិត្យ ដូចនៅប្រទេសយួន ប្រទេសលាវ ប្រទេសចិន ជាដើម ។ល។ នៅពេលនោះកម្ពុជានិគ្មានបក្សប្រឆាំង គ្មានចលនានយោបាយទាមទារការរំដោះប្រទេសខ្លួនពីអាណានិគមយួនបានឡើយ ។

ប៉ុន្តែគួរអោយអាណិត ពួកយួនបង្កប់ណាស់ដែលមិនអាចសម្រេចមហិច្ចតាបានតាមបំណង ពីព្រោះខ្មែរយល់ល្បិចកលដ៏ពិសពុលទាំងនេះអស់ហើយ !!

Comments

Popular posts from this blog