វិបត្តិសង្គមខ្មែរបច្ចុប្បន្ន ៈ
------------------------
ការបែកបាក់រចនាសម្ពន្ធ័សង្គមមូលដ្ឋានររួមទាំងការបែកបាក់សាមគ្គីភាពរវាងខ្មែរ
និងខ្មែរ  ការបែងចែកវណ្ណៈសង្គម ការបែងចែកទស្សនៈមនោគម រហូតនាំអោយ ឈានដល់ការបាត់បង់ភាពជាម្ចាស់របស់សហគមន៍ គឺម្នាក់លែងខ្វល់អំពីអ្នកដ៏ទៃ ។

បញ្ហាដ៏ចម្រោងចម្រាសទាំងនេះបាន ក្លាយទៅជាវិបត្តិសង្គម មួយដែលប្រជាពល
រដ្ឋខ្មែរត្រូវត្រដររស់ក្នុងស្ថានភាព ដណ្តើមគ្នារស់ ។  អ្នកមានអំណាច ប្រឹងជិះជាន់អ្នក ទន់ខ្សោយ អ្នកធំប្រឹងរំលោភបំពានលើតូច អ្នកមានបំពានលើអ្នកក្រ រហូតដល់ប្រ កាន់និន្នាការគណបក្សនយោបាយហួសហេតុ រហូតព្យាយាមតាម យាយីយកប្រៀប ចាញ់យកឈ្នះដើម្បីការពារតែក្រុមនិងបក្សរពួកខ្លួន ទោះជាត្រូវល្មើសបំពាន លើផ្លូវខុសក៏ដោយ  ។

បើយើងសិក្សាអោយស៊ីជម្រៅអំពីបុព្វហេតុដែលនាំមកនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះ យើងនិងយល់ច្បាស់ថាវាមិនមែនជារឿងកើតឡើងដោយចៃដន្តសម្រាប់ សង្គមរបស់យើងទេ ។ ការពិតវាមានជាកត្តាជាច្រើនដែលជម្រុញអោយកើតឡើង និងដោយចេតនា ។

Comments

Popular posts from this blog