សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ -------------------- លោកតា ម៉ម សុណង់ដូ (ប្រែឈ្មោះគាត់ជាភាសារខ្មែរថាមានន័យថា (បគ្គលដែលស្លាប់ព្រោះក្តីយល់សប្តិ) (Sonando = Die dreaming) គឺជាអ្នកនយោបាយតាមរដូវកាល ដែលរេតាមខ្យល់ជំនោរនៃរដូវ ពេលក្តៅរត់ជ្រកបាត់ស្រម៉ោល ពេលត្រជាក់ចេញមកក្អក្អេងក្អាង តាមសភាវៈរលីលាធិបតេយ្យរបស់គាត់ ! តាដូ ជាអ្នកនយោបាយដែលមានទស្សនៈ - ធ្វើជាប្រឆាំង - ដើម្បីរស់មួយគ្រាៗ ។ តាដូ រស់ដកដង្ហើមបានក្រោមសំបកសមាគមអ្នកប្រជាធិបតេយ្យសិប្បនិមិត្ត តាដូ គឺជាដៃគូរជំនិត (កូនធម៍និងឪធម៍) របស់ក្រុមភេរវករបិទមុខដែល លបសម្លាប់ខ្មែរអ្នកស្នេហាជាតិ តាមរូមភាពលើកទឹកចិត្តអោយប្រើអំពើរហឹង្សា ។ ក្រុមនេះច្រើនតែបង្កប់ទស្សនៈវិជ្ជារបស់ខ្លួនតាមក្រុមបណ្តាញសង្គមដែលអ្នកខ្លះគាំទ្រដោយមិនដឹងខ្លួន ដូចជា Page Khmer Guardian, Khmer Republic, អ្នកនាំពាក្យចលនាអំណាចពលរដ្ឋខ្មែរ, Khmer People Power Movement, Khmer KPPM, និងត្រកូល KPPM មួយចំនួនទៀត ។ ក្រុម តាដូ គឺជាផ្នែកមួយ ដែលលើកស្ទួយពួកភេរវករនិងចារកិច្ចស្រមោលខ្មៅរបស់ពួកកុម្មុយនីស្ត៍ ។ ពួកក្រុមស៊ីឈ្នួល-ប្រឆាំងលេងៗ-ទាំងនេះមិនបានធ្វើអ្វីក្រៅអំពីអង្គុយចាំ ព្រួតដៃជាមួយ ពួក អ...