ឥទ្ធិពលដុល្លារខ្មៅនៅខេត្តព្រះសីហនុ៖ 

មន្ត្រីទុច្ចរិតរបស់រហ៊ុនសែណដែលណប យួន ចិន កំពុងសកម្មអនុវត្តផែនការក្តៅគគុកក្នុងនាមជាទាសករខ្វាក់ភ្នែកធ្វើការជាថ្នូរជាមួយដុល្លារកក្វក់របស់ចិនយួនដោយមិនអើពើរអំពីសុខទុក្ខរបស់ពលរដ្ឋខ្មែរឡើយ ។ យួន ចិន មានផែនការច្បាស់លាស់ក្នុងការ“ធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញខ្មែរ”រួមទាំងការលាងលុយខ្មៅតាមរយៈអាជីវកម្មទិញដូរអចលនទ្រព្យក្នុងតម្លៃខ្ពស់ហួសហេតុគឺក្នុងចេតនាបណ្តេញពលរដ្ឋខ្មែរពីទឹកដីដ៏សែនមនោរម្យមួយនេះ ក្នុងបរិបថដ៏ត្រជាក់នេះ​ពលរដ្ឋខ្មែរជាច្រើនបានសម្រេចចិត្តលក់ចោលហើយចាកចេញទាំងពេញចិត្តនិងដោយមិនដឹងខ្លួន ។ ការកសាងសំណង់ដោយចេតនាគ្មានគុណភាព និងការបង្ករអោយខូចខាតប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវលូ លិចលង់បែកបាក់គឺក្នុងបំណងធ្វើអោយពលរដ្ឋធុញទ្រាន់ហើយទីបំផុតសម្រេចចិត្តចាកចេញដោយគ្មានការអាឡោះអាល័យ ។

ក្រៅពីពង្រីកសមិទ្ធផលអាគារសំណង់ គ្រប់គ្រងសេដ្ឋកិច្ចកិច្ចក្រៅប្រព័ន្ធដូចជាមុខរបររត់តាក់សុី លក់សាច់ខ្វៃផាក់ឡូវ ហាងកុយទាវ ហាងកាត់សក់ ហាងធ្វើក្រចកផាត់មុខ និងបង្ករភាពវឹកវរសង្គមតាមរយៈបនបេស្យាចារ ល្បែងពាលាអាវាសែ បង្ហូរឥទ្ធិពលគ្រឿងញៀន គ្រឿងស្រវឹងបំពុលសង្គមក្នុងស្រទាប់យុវជនយ៉ាងអនាធិបតេយ្យ ។
សូមកុំភ្លេចថា ចិនកំពុងអនុវត្តន៍ផែនការយុទ្ធសាស្រ្ត”ផ្លូវមួយខ្សែរក្រវ៉ាត់មួយ”ក្នុងបេសកម្មឈ្លានពានវាទីនិយមដ៏សុីជម្រៅ និងត្រជាក់បំផុតដែលពិភពលោកកំពុងផ្តោតក្រសែភ្នែកជាប់ជាមួយអាវុធធុរកិច្ចចិនដ៏មុតស្រួចនេះ ។ ដំបូងគេប្រើដុល្លារខ្មៅ បន្ទាប់មកគេបង្កើនប្រជាករ ដែលយើងអាចេវាស់បានជាមូលដ្ឋានគឺ ខ្មែរ ១៥,៦៦៩១នាក់ រីឯចិន ៨០,០០០នាក់ (គឺជិត៥២%ជាពលរដ្ឋចិន) កំពុងមានវត្តមានក្នុងទឹកដីខេត្តព្រះសីហនុក្នុងឆ្នាំ២០១៩នេះ ។
បើស្ថិតក្រោមការគ្រប់គ្រងរបស់របបហ៊ុនសែនដែលលបន្តលក់អធិបតេយ្យនិងបូរណភាពទឹកដីបែបនេះ យ៉ាងយូរ មិនដល់ប្រាំឆ្នាំទៀតទេ ខេត្តព្រះសីហនុទាំងមូលនិងក្លាយជា ម៉ាកាវទី២ ដូចគោលបំណងគ្រោងទុករបស់ចិនជាមិនខាន ។

Comments

Popular posts from this blog