វាយលុកមនោគមកុម្មុយនីស្ត៏ ក្នុងជួរអតីតប្រជាជនរបស់កុម្មុយនីស្ត៏
សកម្មភាពក្នុងអំឡុងខែ កក្កដា ២០១៣
យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៥នេះមានភាពផុលផុសទាំងនៅទីប្រជុំជននិងនៅឯជនបទចុងកាត់មាត់ញក ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាពេលនេះគឺ ចំណាត់ការរបស់ បក្សបានចាត់តាំងឲ្យខ្ញុំទទួលការងារជាប្រធានផ្នែក ទទួលបន្ទុក ស្រុកសំឡូត ។ ស្រុកសំឡូត គឺជាស្រុកមួយដែលមានស្ថានភាពនយោបាយតានតឹងនិងមានប្រវត្តសង្គម ខុសប្លែកពីតំបន់នានា ក្នុងចំណោមស្រុកទាំងឡាយរបស់ខេត្តបាត់ដំបង ។ កាលពីអាណត្តិមុនៗ នៅទីនេះ ពុំសូវមាន សកម្មភាពនយោបាយរបស់ គណបក្សដ៏ទៃក្រៅតែពី គណបក្សប្រជាជនតែមយួប៉ុណ្ណោះ ។ គណបក្សសង្រ្គោះជាតិ ឬអតីតគណបក្ស សម រង្ស៊ី និង សិទ្ធមនុស្សពុំបានជ្រៀតចូលដល់មូលដ្ឋាននេះខ្លាំងទេក្នុងរយៈពេលកន្លងមក ។ ជាពិសេសប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងតំបន់នោះពុំធ្លាប់បានទទួលពត៍មាន ទូទៅអំពីស្ថានភាពសង្គមបច្ចុប្បន្ន ហើយពួកគេភាគច្រើនសុទ្ធសឹងតែជាអតីតប្រជាពលរដ្ឋដែលរស់នៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយនិងជាសមាជិកខ្មែរក្រហមតែម្តង ។
ការឈានចូលទៅធ្វើការឃោសនារបស់ខ្ញុំពេលនេះ ទាមទារការយល់ដឹងអំពីប្រវត្តសាស្រ្តថ្មីៗនិងត្រូវព្យយាមបញ្ជៀសនូវប៉ាតុភាព និងទស្សនៈនយោបាយដែលរបបអាយ៉ងយួនបានធ្លាប់ បង្ករនិងមានការដិតដាមភ្ជាប់និន្នាការកុម្មុយនីស្ត៏ ក្នុងអំឡុងឆ្នាំ ១៩៧៦ ទៅ ១៩៧៩ ជាមួយ ប្រជាពលរដ្ឋទាំងនេះ ។
តាមពិតទៅវាអាចមើលទៅជាការលំបាកខ្លាំងណាស់ចំពោះបញ្ហានេះ ប៉ុន្តែវាជាសំណាងល្អដែរដែលខ្ញុំបានសម្លឹងឃើញ ឧបសគ័ដ៏ធំមួយនេះ ហើយអាចបំប្លែងទៅជាឪកាស សំរាប់វាយលុកខាងនយោបាយបានទាន់ពេល ។ អ្វីដែលធ្វើអោយខ្ញុំមានលទ្ធភាពទាញយកឧកាសនេះមកប្រើប្រកបដោយជោគជ័យនោះគឺ ខ្ញុំធ្លាប់បានស្គាល់ប្រជាជនជនបង្គោលសំខាន់ៗនិងអាជ្ញាធរនៅទីនេះ ក្នុងអំឡុងពេលដែលខ្ញុំធ្វើការជាមួយ អង្គការក្រៅរដ្ឋាភិបាលរយៈពេលជាច្រើនឆ្នាំក្នុងតំបន់នេះ ។ ខ្ញុំព្យាយាមស្រាវជ្រាវលើកយកចំណុច អវិជ្ជមានរបស់ របបផ្តាច់ការបច្ចុប្បន្នដែលដឹកនាំដោយ រដ្ឋាភិបាលអាយ៉ងយួន មនធ្វើជាឧបករណ៏ សំរាប់បំបាក់ស្មរតី និង ជម្រុញអោយមានការផ្លាស់ប្តូរស្របតាមគោលនយោបាយរបស់បក្ស គឺ ៉ ប្តូរ ៉ និងព្យាយាមរាវរកហេតុនិងផលអោយបានច្រើនសម្រាប់ជាគន្លឹះដោះស្រាយជាមួយនិងបញ្ហាសង្គម ដែលមានសភាពយ់ាប់យឺនដុនដាប ជាពិសេស បញ្ហាសង្គមកិច្ច សេដ្ឋកិច្ច សុខាភិបាល បញ្ហារំលោភបំពានសិទ្ធិសេរីភាព រំលោភយកដីធ្លីពីជនក្រីក្រ ពីសំណាក់អ្នកមានអំណាច និងបក្ខពួកនិយមដែលកើតឡើងជាកើស្តែងនៅក្នុងសហគមន៏ ។ វិធីសាស្រ្តដែលខ្ញុំបានយកមកប្រើ បូកផ្សំជាមួយការជឿទុកចិត្តពីសកម្មជនរបស់បក្ស នៅក្នុងមូលដ្ឋានផងនោះ ខ្ញុំមានឪកាសពង្រីកក្រុមការងារថ្នាក់ក្រោមអោយជួយបំបែកសំឡេងរបស់គូប្រកួតរបស់ខ្ញុំដោយបានទទួលផលគួរជាទីមោទនៈ ។

Comments
Post a Comment