Posts

Image
ពាក្យចាស់ពោលថា ឆ្កែព្រុះមិនដែលខាំៈ -------------------------------- បើយើងតាមដានអ្នកនយោបាយអោយបានដិតដល់នោះ យើងសង្កេតឃើញថា ស្ទើរគ្រប់វេ ទិកាប្រស្រ័យ ជាសាធារណៈរបស់ លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែនគឺនៅតែពឹង ផ្អែកទាំង ស្រុងលើ ឥទ្ធិពលនៃការគម្រាមកំហែងដល់ភាគីបក្ខដិបក្សដដែលជាពិសេសព្រមាន ដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ។ តើនេះមកពីមូលហេតុអ្វី បានជាលោក ហ៊ុន សែន ជ្រោះសរើសយកការគម្រាម លោក កិម សុខា ? ចម្លើយគឺថា លោកហ៊ុន សែន  - ខ្លាចមនុស្សដែលមិនខ្លាច គាត់ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកហ៊ុន សែន បានចេញ មុខគម្រាមដដែលៗជាថ្មីដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ម្តងទៀត ។ គ្មានអ្វីប្លែកទេ ! យើងដឹងអំពីក្រយ៉ៅក្រឡាច់នឹមនិង ស្គាល់ច្បាស់ នូវចំណុចខ្សោយរបស់ លោកហ៊ុន សែន ។ សភវៈធម្មជាតិរបស់មនុស្ស គឺមនុស្សភាគច្រើន គឺខ្លាំងបានតែជាមួយអ្នកខ្សោយប៉ុន្តែដលពេលមាន់គេខ្លាំងដែរ គឺ ចប់ ដោយបរិយាយ ។ ដូច្នេះ ហ៊ុន សែន ដល់ពេលជួបជាមួយលោក គឹម សុខា គឺ អស់លក្ខណ៍តែម្តង ។ ឥរិយាបថរបស់លោក ហ៊ុន សែន ពេលនេះគឺសបង្ហាញអំពី ភាពទ័លច្រក អស់ឬអស់ក្បាច់ រាំជាមួយលោក កឹម សុខា ហើយ ។  ហ៊ុន សែន ស...
Image
វិបត្តិសង្គមខ្មែរបច្ចុប្បន្ន ៈ ------------------------ ការបែកបាក់រចនាសម្ពន្ធ័សង្គមមូលដ្ឋានររួមទាំងការបែកបាក់សាមគ្គីភាពរវាងខ្មែរ និងខ្មែរ  ការបែងចែកវណ្ណៈសង្គម ការបែងចែកទស្សនៈមនោគម រហូតនាំអោយ ឈានដល់ការបាត់បង់ភាពជាម្ចាស់របស់សហគមន៍ គឺម្នាក់លែងខ្វល់អំពីអ្នកដ៏ទៃ ។ បញ្ហាដ៏ចម្រោងចម្រាសទាំងនេះបាន ក្លាយទៅជាវិបត្តិសង្គម មួយដែលប្រជាពល រដ្ឋខ្មែរត្រូវត្រដររស់ក្នុងស្ថានភាព ដណ្តើមគ្នារស់ ។  អ្នកមានអំណាច ប្រឹងជិះជាន់អ្នក ទន់ខ្សោយ អ្នកធំប្រឹងរំលោភបំពានលើតូច អ្នកមានបំពានលើអ្នកក្រ រហូតដល់ប្រ កាន់និន្នាការគណបក្សនយោបាយហួសហេតុ រហូតព្យាយាមតាម យាយីយកប្រៀប ចាញ់យកឈ្នះដើម្បីការពារតែក្រុមនិងបក្សរពួកខ្លួន ទោះជាត្រូវល្មើសបំពាន លើផ្លូវខុសក៏ដោយ  ។ បើយើងសិក្សាអោយស៊ីជម្រៅអំពីបុព្វហេតុដែលនាំមកនូវវិបត្តិដ៏ធ្ងន់ធ្ងរទាំងនេះ យើងនិងយល់ច្បាស់ថាវាមិនមែនជារឿងកើតឡើងដោយចៃដន្តសម្រាប់ សង្គមរបស់យើងទេ ។ ការពិតវាមានជាកត្តាជាច្រើនដែលជម្រុញអោយកើតឡើង និងដោយចេតនា ។
Image
សាមគ្គីរស់  បែកបាក់សាមគ្គីស្លាប់ -------------------- លោកតា ម៉ម សុណង់ដូ (ប្រែឈ្មោះគាត់ជាភាសារខ្មែរថាមានន័យថា (បគ្គលដែលស្លាប់ព្រោះក្តីយល់សប្តិ)  (Sonando = Die dreaming) គឺជាអ្នកនយោបាយតាមរដូវកាល ដែលរេតាមខ្យល់ជំនោរនៃរដូវ ពេលក្តៅរត់ជ្រកបាត់ស្រម៉ោល ពេលត្រជាក់ចេញមកក្អក្អេងក្អាង តាមសភាវៈរលីលាធិបតេយ្យរបស់គាត់ ! តាដូ ជាអ្នកនយោបាយដែលមានទស្សនៈ - ធ្វើជាប្រឆាំង - ដើម្បីរស់មួយគ្រាៗ ។ តាដូ រស់ដកដង្ហើមបានក្រោមសំបកសមាគមអ្នកប្រជាធិបតេយ្យសិប្បនិមិត្ត តាដូ គឺជាដៃគូរជំនិត (កូនធម៍និងឪធម៍) របស់ក្រុមភេរវករបិទមុខដែល លបសម្លាប់ខ្មែរអ្នកស្នេហាជាតិ តាមរូមភាពលើកទឹកចិត្តអោយប្រើអំពើរហឹង្សា ។ ក្រុមនេះច្រើនតែបង្កប់ទស្សនៈវិជ្ជារបស់ខ្លួនតាមក្រុមបណ្តាញសង្គមដែលអ្នកខ្លះគាំទ្រដោយមិនដឹងខ្លួន ដូចជា Page Khmer Guardian, Khmer Republic, អ្នកនាំពាក្យចលនាអំណាចពលរដ្ឋខ្មែរ, Khmer People Power Movement, Khmer KPPM, និងត្រកូល KPPM មួយចំនួនទៀត ។ ក្រុម តាដូ គឺជាផ្នែកមួយ ដែលលើកស្ទួយពួកភេរវករនិងចារកិច្ចស្រមោលខ្មៅរបស់ពួកកុម្មុយនីស្ត៍ ។ ពួកក្រុមស៊ីឈ្នួល-ប្រឆាំងលេងៗ-ទាំងនេះមិនបានធ្វើអ្វីក្រៅអំពីអង្គុយចាំ ព្រួតដៃជាមួយ ពួក អ...
Image
អារម្មណ៍ពិតរបស់ខ្ញុំ ! ------------------------- ជួនកាលខ្ញុំមានអារម្មណ៍ថាជីវិតរបស់ខ្ញុំប្រឈមការលំបាកដូចរុក្ខជាតិដែលកំពុងប្រឹងដុះចែញពី កំផែងឥដ្ឋហើយត្រូវចាក់ឬសលើផ្ទាំងថ្មដាដែរដ៏សែនហួតហែង ។ ជួនត្រូវតោងឆក់ឧកាសដើម្បីរើបម្រះជំនះពីឧបសគ្គ័រាប់ម៉ឺនជំពូក ជួនត្រូវប្រឹងរើពីគំនាបដ៍រឹង ស្ទើរទ្រាំពុំបាន ប៉ុន្តែគ្រប់គ្រាខ្ញុំមានជំនឿរថា គ្មានជោគជ័យណាដែលពុំមានការតស៊ូនោះទេ ។ ខ្ញុំយល់ថា រុក្ខជាតិដែលអាចស៊ូរស់ក្រោមកំដៅថ្ងៃ លើដីគ្មានជីជាតិ រស់ក្រោម អាកាស ធាតុហួតហែង ឬត្រូវចាក់ឬសលើថ្ម បានគឺជារុក្ខាជាតិដែលដ៏រឹងមាំ ។ មានពេលខ្លះមិត្តភក្រ្ត័របស់ខ្ញុំចំអកលេងសើចថាខ្ញុំប្រៀបដូចជារុក្ខជាតិម្យ៉ាង (ដើមដំបងយក្ស) ដែលមានផ្កាក្លិនក្រអូប ឬសវែង ដើមធំ ខ្នែងមាំ មានមន្លា ច្រើនមុតស្រួច  ហើយអាចរស់បានលើដីដែលគ្មានជីវជាតិ ប៉ុន្តែដំបងយក្យ នេះគ្មានប្រយោជន៍អ្វីទេ យ៉ាងច្រើនបំផុត គេគ្រាន់តែយកទៅដាំធ្វើជាជួរ របង ចំការដើម្បីការពារសត្វគោក្របីចូលស៊ីដំណាំតែប៉ុណ្ណោះ ។ ហើយខ្ញុំក៏មានអារម្មណ៍ដូច្នោះដែរ ពីព្រោះជីវិតរបស់ខ្ញុំមិនធ្លាប់បានទទួលការ ថែរទាំ ដាក់ជី ស្រោចទឹកម្តងណាទេ ដោយឡែកខ្ញុំប្រឹងរស់ដោយខ្លួនឯង ដើម្បីការពារផលដំណាំម្ចាស់ចំការជានិច...
Image
សង្គមវិប្បលក្ខណ៏ --------------------- មនុស្សជាច្រើនបានព្យាយាម បង្ហាញទស្សនៈនិងរបៀបដោះស្រាយបញ្ហា សងង្គមតាមវិធីនិងវិធីសាស្រ្តរៀងៗខ្លួន ។ មនុស្សខ្លះយល់ឃើញថា សង្គម ដ៏អបលក្ខណ៍មួយនេះ (សង្គមខ្មែរបច្ចុប្បន្ន) វាជាសមិទ្ធផល នៃកង្វះនូវការ មិនយល់ ឬហៅថាភាពអវិជ្ជារបស់មនុស្សដែលកំពុងពុលមនោគមវិជ្ជាបរទេស ដែលជាមូលហេតុបណ្តាលអោយទទួកបាននូវផ្កាផ្លែដ៏គួរសោកស្តាយបែបនេះ ។ មកដល់ពេលនេះវិបត្តិសង្គមវាបានរីកដុះរាលដាល និងបានជម្រុញចិត្ត អោយក្រុមមនុស្សខ្ឡះប្រើវិធី ជេប្រមាថមនុស្សដល់ដូចគ្នា ប្រៀជាឆ្កែជាឆ្មា ឬសត្វតិរច្ឆាន ទៅតាមអារម្មណ៍នៃក្រុមនុស្សដែលពួកគេជឿរថាអគតិ ល្ងង់ខ្លៅ ឬផ្កាប់មុខ ។ល។ដោួគេយល់ថាមនុស្សបែបនេះសុខចិត្តឧនក្បាល ជ្រករស់ ក្នុងសង្គមដែលពោពេញទៅដោយការជិះជាន់ រំលោភបំពានគ្រប់បែបយ៉ាង ឬជួនកាលឈាន ដល់ដំណាក់កាល ប្រើអំពើរហឹង្សាជាដំណោះស្រាយចុង ក្រោយដើម្បី(សន្មត)បញ្ចប់នូវបញ្ហាណាដែលផ្ទុយអំពីការយល់របស់ខ្លួន។  សកម្មភាពបែបនេះ គឺជាសុច្ចនៈករណ៏ដែលបង្ហាញថា សង្គមនេះកំពុងតែ ធ្លាក់ចូលទៅក្នុង ភាពផុយស្រួយងាយនិងការបែកបាក់ឬបាត់បង់ភាពជាម្ចាស់ សភាពសង្គម ជាពិសេសវាក៏ងាយនិងទទួលយកនូវឥទ្ធិពលមនោគមទាំងឡាយ ដែល ក្រុមរបស់ខ្លួនជឿរថាមានហេតុតផលគ្រ...
Image
វិធីងាយៗដែលយួនលេបទឹកដីខ្មែរបាន ---------------------------------------------- យួនលេបទឺកដីខ្មែរ តាមរយៈយុទ្ធសាស្រ្តសំខាន់ តែពីរ ចំណុច ប៉ុណ្ណោះ ។ វាមិនមានអ្វីដែលគួរច្របូកច្របល់ទេ ប៉ុន្តែខ្មែរយើងមិនបានយកចិត្តទុកដាក់និងមិនព្រមយល់ ។ វីធីទី១.យួនបានបញ្ចូលមនោគមដែលធ្វើអោយខ្មែរនិងខ្មែរបែកបាក់សាមគ្គី តាមរយៈអោយបំបែកខ្មែរជាក្រុមតូចៗ រួចហើយអោយខ្មែរយខ្មែរជាសត្រូវ យកយួនធ្វើជាមិត្ត ។ ក/ យួនបានជួយបង្ករភាពជាសត្រូវរវាងខ្មែរនិងខ្មែរដោយលើកទឹកចិត្តអោយក្រុមខ្មែរម្ខាង បានទទួលផលប្រយោជន៍លើសលប់តាមរយៈអំពើរពុករលួយប្រើអំណាចបក្ខពួកនិយមគ្មន ព្រុំដែន  ។ ខ/ នៅពេលក្រុមខ្មែរម្ខាងដែលទទួលភាពអយុតិធម៍ហើយមានបំណងរើបម្រះទាមទារសិទ្ធិ សេរីភាព ពេលនោះត្រូវក្រុមដែលបានទទួលលាភសៈការៈយកលេសចោទថា ពួកប្រឆាំងឬក្រុមបង្ករអសន្តិសុខ សង្គម និង ថាពួកអានាធិបតេយ្យ ។ល។ គ/ដោយហេតុខ្លាចបាត់បង់ឪកាសទទួលផលប្រយោជន៍ ក្រុមមន្រ្តីអ្នកមានអំណាចខ្លះខិតខំគ្រប់ វិធីដើម្បីកំចាត់ខ្មែរម្ខាងទៀតដោយមិនមិនគិតអ្វីទាំងអស់គឺសម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្មគ្រប់បែបយ៉ាង ដើម្បីបំបាក់ស្មារតីខ្មែរអ្នកជាតិនិយម ។ល។ វិធីទី២. យួនបញ្ចូលភ្នាក់ងារតាមរយៈជំនាញការគ្រប់ស្ថាបន័...
Image
ខ្មែរ ថោក ដោយសាអ្នកដឹកនាំ --------------------------------- ខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំពិតជាមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រោយបានស្តាប់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រើសំដីប្តឺប្តងដោយគ្មានមាយាទ ចំពោះដំណើរទស្សនៈ កិច្ចរបស់លោកជំទាវ ម៉ៃឃល អូបាម៉ា កាលពីកាលពីប៉ុន្ម៉ានថ្ងៃមុននេះ ។ លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗចំពោះលោកជំទាវស្ត្រីទីរបស់អាមេរិកដែលថាលោក ស្រីបានសន្យាខ្យល់ (បំផើមចោល) ចំពោះការលើកស្ទួយ អោយកុមារីអោយបាន ទទួលសមភាពក្នុងការសិក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីបារ៉ាក់អូបាម៉ា ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានប្រាប់ ទៅស្ថានទូតអា មេរិកនិងទីភ្នាក់ងារ USAID សូមអោយការសន្យាផ្តល់អាហារូប ករណ៍សាច់ប្រាក់ពិតប្រាកដប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើឱ្យលើកកំពស់វិស័យ អប់រំនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំៗយល់ឃើញថា សន្ទរកថារបស់ប្រមុខរដ្ឋបែបនេះវាជាកាយវិការគ្មាន សុជីវធម៍ គ្មានភាពអៀនខ្មាសនិងបានកាត់ផ្តាច់សម្ពន័្ធភាព ខ្មែរ-អាមេរិកយ៉ាង ពេញទំហឹង ។ ប្រជាជាតិមួយជាពិសេសប្រទេសខ្មែរដែលមានស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដ៏អាក្រក់ យ៉ាងនេះមិន សក្តិសមនិងមកបង្ហាញ អំពីចរិកច្រលើសបឺស...