
ខ្មែរ ថោក ដោយសាអ្នកដឹកនាំ --------------------------------- ខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំពិតជាមានចិត្តអៀនខ្មាស់យ៉ាងខ្លាំងក្រោយបានស្តាប់លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន ប្រើសំដីប្តឺប្តងដោយគ្មានមាយាទ ចំពោះដំណើរទស្សនៈ កិច្ចរបស់លោកជំទាវ ម៉ៃឃល អូបាម៉ា កាលពីកាលពីប៉ុន្ម៉ានថ្ងៃមុននេះ ។ លោក ហ៊ុន សែន បានប្រើសំដីធ្ងន់ៗចំពោះលោកជំទាវស្ត្រីទីរបស់អាមេរិកដែលថាលោក ស្រីបានសន្យាខ្យល់ (បំផើមចោល) ចំពោះការលើកស្ទួយ អោយកុមារីអោយបាន ទទួលសមភាពក្នុងការសិក្សាក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីបារ៉ាក់អូបាម៉ា ។ ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅវិទ្យាស្ថានជាតិអប់រំ លោក ហ៊ុន សែនបានប្រាប់ ទៅស្ថានទូតអា មេរិកនិងទីភ្នាក់ងារ USAID សូមអោយការសន្យាផ្តល់អាហារូប ករណ៍សាច់ប្រាក់ពិតប្រាកដប្រសិនបើសហរដ្ឋអាមេរិកចង់ធ្វើឱ្យលើកកំពស់វិស័យ អប់រំនៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំៗយល់ឃើញថា សន្ទរកថារបស់ប្រមុខរដ្ឋបែបនេះវាជាកាយវិការគ្មាន សុជីវធម៍ គ្មានភាពអៀនខ្មាសនិងបានកាត់ផ្តាច់សម្ពន័្ធភាព ខ្មែរ-អាមេរិកយ៉ាង ពេញទំហឹង ។ ប្រជាជាតិមួយជាពិសេសប្រទេសខ្មែរដែលមានស្ថាន ភាពសេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយដ៏អាក្រក់ យ៉ាងនេះមិន សក្តិសមនិងមកបង្ហាញ អំពីចរិកច្រលើសបឺស...