គណបក្សប្រជាជន កំពុងលង់លក់ ក្នុងសំណកយុទ្ធសាស្រ្ត
-------------------------------------------------
នយោបាយរបស់គណបក្សប្រជាជនបានកំពុងលង់លក់ក្នុងសំណកយុទ្ធសាស្រ្តដែលខ្លួនធ្លាប់ប្រើមានប្រសិទ្ធភាពកាលពីទសវត្សរ៍ ៩០ ដែលកាលនោះបណ្តាញពត៍មានរបស់ជាតិត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹងបំផុត ធ្វើអោយប្រជាពលរដ្ឋមិនបានទទួលពត៍មានពិតទាល់តែសោះ ។ គ្រប់ការឃោសនាតាមរយៈទូរស្សន៍ វិទ្យុឬសារពត៍មានផ្សេងៗ សុទ្ធសឹងតែជានយោបាយប្រជាភិថុតរបស់គណបក្សប្រជាជនទាំងអស់ ។
មកដល់ទសវត្សរ៍ថ្មីនេះ គឺជាសម័យបច្ចេកវិជ្ជាទំនើបជឿនលឿន ។ យុវជននិងមហាជនទាំងនៅស្រែឬក្រុងបានទទួលបទពិសោធន៍និងបានយល់អំពីនយោបាយច្រើនជាងពីទសវត្សរ៍មុនមុនឆ្ងាយណាស់ ជាពិសេសការទទួលបានពត៍មានពិតពីសង្គមដែលពួករស់នៅដោយផ្ទាល់់ដោយសាជីវិតរបស់គេ ជីវិតគ្រួសាគេ និងមិត្តភក្រ្ត័របស់គេត្រូវជួបនិងការពិតដែលខុសគ្នាស្រឡះអំពីអ្វីដែលរដ្ឋាភិបាលបានបោកកុហក់តាមបណ្តាញពត៍មាននានា ។ ការវិវឌ្ឍន៍បច្ចេកវិជ្ជាដូចជា ទូរសព្ទ័ទំនើប (Smart Phone) ជាចលករណ៍សំខាន់ ដែលនាំងោយយុវជនអាចទទួលពត៍មានបានតាមរយៈមិត្តភក្ត្រ័ ដែលពត៍មានទាំងនេះមិនបានឆ្លងកាត់ការចម្រោះ (Monitored) ពីរដ្ឋាភិបាលទេ ។ដូច្នេះអ្វីដែលកើតឡើងនៅទីណា អំពីអ្វី គឺបានត្រូវលេចឭភ្លាមៗ ។ ស្ថានភាពបែបនេះ ធ្វើអោយយុវជនបានដឹងអំពីពុតត្បុតអាក្រក់ អំពើអយុត្តិធម៍ អំពើពុករលួយរបសលមន្រ្តីរបស់រដ្ឋាភិបាលបានយ៉ាងឆាប់និងចែកចាយបន្តបានយ៉ាងងាយៗ ។
ជារឿយៗ គណបក្សប្រជាជនបានប្រើយុទ្ធសាស្រ្តប្រជាភិថុតតាមរយៈយករូបភាពសមិទ្ធិផល ដូចជា សំណង់អាគារ ផ្លូវ ស្ពានឬប្រឡាយទឹក ដែលគ្មានគុណភាព ។ល។ ដើម្បីបង្អួតថាជាស្នាដៃរបស់ខ្លួន ។ ដែលការពិតនរណាៗក៏ដឹងដែរថា សមិទ្ធិផលទាំងនោះ គឺបានមកអំពី បំណុលបរទេស ឬជាថវិការបស់រដ្ឋ ទោះបីគណបក្សណាដឹកនាំជាតិក៏ដោយ វាជាសមិទ្ធិផលជាតិ មិនមែនជារបស់បក្សទេ ។ ផ្ទុយទៅវិញ រូបភាពទាំងនោះ បានដុតកំដៅអោយពលរដ្ឋកាន់តែក្តៅ ខ្លាំងឡើង ពីព្រោះ រដ្ឋាផិបាលបច្ចុប្បន្ន បានយកជីវិតនិងភាពក្រីក្ររបស់ពល រដ្ឋខ្មែរទៅ ពាំងដើម្បីសុំខ្ចីបុល លុយពី បរទេសមកធ្វើការអភិវឌ្ឍន៍ ការពិតបំណុលទាំងនោះត្រូវពួក មន្រ្តីខិលខូចឆក់ឧកាស កិបកេង ប្រព្រឹតអំពើរ ពុករលួយពីបំណុលរាប់កោត ដុល្លាយក ទៅធ្វើមានធ្វើបានរហូតក្លាយជាសេដ្ឋីគ្រប់ៗ គ្នារីឯពលរដ្ឋនៅតែក្ររហាមដដែល ។

Comments
Post a Comment