មាន Comment មួយពី friend ក្នុងបណ្តាញសសង្គមគេថា
ខ្ញុំមិនដែលបានធ្វើអ្វីជាប្រយោជន៍
ខាងក្រោមនេះជាការឆ្លើយតបនិង Yang Van (ឈ្មោះក្នុង Facebook)
==========================================================================
អរគុណចំពោះ Yang Van ដែល ជានិច្ចកាលតែងតែ Follow និង Comment post របស់ខ្ញុំ ៕
ខ្ញុំមិនដឹងថា Yang Van វិនិច្ឆ័យយ៉ាងណាចំពោះពាក្យថា ខ្ញុំមិនដែលបានធ្វើអ្វីជាប្រយោជន៍
!!
មិនដឹងថា Yang Van គិតថា អ្វីដែលជា ប្រយោជន៍ ផ្ទាល់ខ្លួន ឬ ជាសមត្ថភាព ក្នុងការចូលរួមចំណែកក្នុងសង្គមជាតិ ?
មិនដឹងថា Yang Van គិតថា អ្វីដែលជា ប្រយោជន៍ ផ្ទាល់ខ្លួន ឬ ជាសមត្ថភាព ក្នុងការចូលរួមចំណែកក្នុងសង្គមជាតិ ?
·
បានករសាងសាលាបថមសិក្សានៅ
ភូមិស៊ុង ១ខ្នង តាតោក ១ ខ្នង
និងសាលាបណ្តោះអាសន្ន ៦ខ្នង ទៀតនៅស្រុក សំឡូត (ទឹកប្រាក់សរុប $ ៦ មឺនដុល្លា) ។
- សង្គមកិច្ច/សុខមាលភាព៖
·
សាងសង់ផ្ទះជនពិការកំរិតធ្ងន់
៩ខ្នងនៅភូមអូរស្ងួត ទុនឥណទានសហគមន៍សម្រាប់ទុព្វជន ឥណទានពូជដំណាំ និង ធានាគារគោ ជាង
១០០ក្បាល (ទឹកប្រាក់សរុប $ ៣៥ មឺនដុល្លា)
·
កម្មវិធីអប់រំនិងការពាការរីករាលដាលជម្ងឺអេដស៍
(ក្រុងបាត់ដំបង/សំឡូត) ៤ ឆ្នាំ អស់ទឹកប្រាក់ប្រហែល $ ៥ មឺនដុល្លា ។
·
ករសាងមណ្ឌលចាស់ជរានិងសកម្មភាពទ្រទ្រង់កុមារនៅបន្ទាយមានជ័យ/ប៉ោយប៉ែត
អស់ទឹកប្រាក់ប្រហែល $ ២៣ មឺនដុល្លា ។
·
កម្មវិធីបណ្តុះបណ្តាលភាសារបរទេស
ក្នុងរយៈពេល ៤ឆ្នាំ អស់ទឹកប្រាក់ ប្រហែល $ ២ មឺនដុល្លា ។
- អភិរក្សនិងអភិវឌ្ឈន៍៖
·
កម្មវិធីអភិរក្សបរិស្ថាននិងជីវចំរុះ
តំបន់សំឡូតនិងរនាមដូនសំ (ទឹកប្រាក់សរុប $ ៣.៥ លាន សំរាប់រយពេល ៥ឆ្នាំ) ។
·
កម្មវិធីស្តារអាងនិងបារយ៍ពទ្ធ័ជំវិញប្រាសាទនាគពន្ធ័/ប្រសាទអង្គរវត្ត
(ទឹកប្រាក់សរុប $ ១.៧ លានដុល្លា)។
- អប់រំអំពីមីននិងស្ថាអត្តពលកម្ម៖
·
កម្មវិធីអប់រំមីននេះគឺនិយាយតែការសរសេរគម្រោងដោយសមត្ថភាពរបស់ខ្ញុំ
ជាង $ ៦0 មឺន ដុល្លា ក្នុងរយពេល ៣ឆ្នាំ ។
·
កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ
ដល់កុមារពិការ (កាត់ដេរ អ៊ុតសក់ ជួសជុលគ្រឿងម៉ាស៊ីន ទូរទស្សន៍) កម្មវិធីនេះ ប្រហែល
$ ១៧ មឺន ក្នុងរយពេល ៣ឆ្នាំ ។
·
កម្មវិធីរោងចក្រកាត់ដេរដែលជួយទ្រទ្រង់ដល់ស្រ្តីពិការ
១២៥ នាក់ និងបានរកចំណូលជូនជនក្រីក្រប្រហែល $ ៣ មឺនដុល្លា ។
·
គ្រាន់តែទឹកប្រាក់សរុបខាងលើនេះ
វាមិនតិចជាង $ ៦.៩១០.០០០ (ជិតប្រាំពីរលានដុល្លា) ។
- នយោបាយ/សង្គម៖
·
ចូលរួមពេញទំហឹង
ដោយមិនដែលបារម្ភអំពីសុវត្ថភាពផ្ទាល់ខ្លួននិងជីវិតក្រុមគ្រួសា។ ខ្ញុំបានលះបង់
ពេលវាលាពេញម៉ោង ថវិការផ្ទាល់ខ្លួនសម្រាប់ទ្រទ្រង់សល់សកម្មជន ថ្លៃសាំង បាយទឹកនិងធ្វើបទបង្ហាញពេញលេញអំពីគោលនយោបាយថ្នាក់ជាតិ
។
·
ក្នុងបាតុកម្ម
ខ្ញុំគឺជាប្រធាន សហបណ្តាញ រហ័សនាមជា ស.1
(ចំណុះអោយ ៧ បណ្តាញ) ធ្លាប់បានគេឃុំខ្លួនខ្ញុំក្នុងវត្តកោះ
ធ្លាប់ចេញមុខតវ៉ានៅមុខស្ថានទូតអាមេរិកក្នុងថ្ងៃដំបូង ហើយត្រូវឃុំខ្លួននៅវត្តកៀនឃ្លាំង
និងបានចូលរួមបាតុកម្មពីដើមដល់ចប់ ។
·
រៃអង្គាសថវិកាក្នុងដំណាក់កាលមហាបាតុកម្ម
(ពីសមាគម២៣តុលា) បានថវិការ ១មឺន ៧ពាន់ ដុល្លា សម្រាប់ទ្រទ្រង់សកម្មភាពបាតុកម្ម ។
នេះមិនគិតពី ៦ពាន់ដុល្លាដែលជាថវិការពីបណ្តាញផ្សេងៗដែលបានបរិច្ចាគ $ ១.៧ មួយមឺនប្រាំពីរពាន់ដុល្លា
សម្រាប់ជូន ទៅគណបក្សផ្ទាល់ (នៅលើឆាក ៤ពាន់ ) ជូនលោកប្រធាន សម រង្ស៊ី ផ្ទាល់ដៃ ។
·
ចំណាយថវិកាផ្ទាល់ខ្លួនដង្ហែរអង្គកឋិទាន
ដាក់វត្តប្រាសាទភាស (ថវិការសង្កត់ត្រៃជាង $ ៦ ពាន់ដុល្លា ។
·
ចំណាយថវិកាផ្ទាល់ខ្លួនដើម្បីកសាងបច្ឆា
(កន្លែងដុតខ្មោច) ជាង ២ ពាន់ដុល្លា
·
ចំណាយថវិកាផ្ទាល់ខ្លួន
ជីកស្រះទឹកសហគមន៍ ៤០x 60 ជម្រៅ ៣ម៉ែត្រ គឹតជាទឹកប្រាក់ ២៧០០ (ពីរពាន់ប្រាំពីររយ ដុល្លា ។ល។
ហើយខ្ញុំនិងនៅតែបន្តការងាចុះមូលដ្ឋានដែលចំណាយប្រាក់ខ្ញុំទាំងអស់និងបានចំណាយពេលវេលារបស់
ខ្ញុំ សុវត្ថិភាពខ្ញុំ ជានិច្ច ។ អ្វីដែលខ្ញុំធ្វើទាំងនេះ ខ្ញុំគិតថា វាជាប្រយោជន៍
សង្គម និងជាតិរបស់ខ្ញុំ ។ ដោយឡែក បើសិន Yang Van អោយតែធ្វើបានតែ មួយ
ក្នុងចំណោមការងាដែលខ្ញុំបានធ្វើខាងលើ ក៏ខ្ញុំទទួលស្គាល់ថាវាជាប្រយោជន៍សង្គមដែរ ។
ខ្ញុំមិនមើលស្រាសនរណាជាដាច់ខាត ។
ការច្រណែននិងអ្នកដ៏ទៃ នាំអោយបាត់បង់សេចក្តីស្ងប់ !!!
Comments
Post a Comment