ក្រសួងមហាផ្ទៃជ្រើសរើស ប៉ូលីសស្រី បន្ថែម៖
---------------------------------
សកម្មភាពនេះបង្ហាញយ៉ាងច្បាស់អំពី រដ្ឋាភិបាលអសមត្ថភាព ។ អ្វីដែលខ្ញុំនិយាយនេះគឺសំដៅលើ រដ្ឋាភិបាល បានយកការដោះស្រាយបញ្ហាតាមរយៈបង្កើន កងកម្លាំង ទាំងយោធា នគរបាល និងសម្ថកិច្ចនានាដើម្បីប្រឈមឬយកមកការពារសង្គមដ៏វិកវរមួយ ។ បើយើងគណនាអំពីចំនួន ទាហ៊ាន កងបង្ក្រាបពិសេស ប៉េអឹម ប៉ូលីស (ព្រហ្មទណ្ឌ សណ្តាប់ធ្នាប់ ចរាចរណ៍ អន្តោប្រវេសន៍ សន្តិសុខ ក្នុងនិងក្រៅឯកសណ្ឋាន ។ល។) បន្ត្រីយុត្តិធម៍គ្រប់លំដាប់ថ្នាក់ រាប់ទាំងរដ្ឋមន្រ្តី រដ្ឋលេខាធិការ បុគ្គលិកចំនាញចំណុះក្រសួង និងផ្សេងទៀត គឹតទៅ ស្ទើតែ មានច្រើនជាងចំនួនប្រជាពលរដ្ឋទៅទៀត ។
បែបនេះគឺជាវិធានការដែលបង្ហាញអំពី ភាពអសមត្ថភាពរបស់មេដឹកនាំយ៉ាងពិតប្រាកដ ។
ដំណោះស្រាយមិនមែននៅលើកម្លាំងមន្រ្តីច្រើន សម្រាប់ទប់ទល់និងបញ្ហាទេ ប៉ុន្តែ រដ្ឋ គួរតែបញ្ឈប់ការបង្ករបញ្ហាជាមួយពលរដ្ឋតទៅទៀត ។

Comments

Popular posts from this blog