ស្ថានភាពនៃការប្រេះឆាក្នុងសង្គមខ្មែរបច្ចុប្បន្ន
---------------------------------------------------
ក្នុងប្រវត្តិសាស្រ្ត អាណាចក្រខ្មែរ តាំងពីដើមរៀងមក ហើយជាច្រើនលើកច្រើនគ្រាដែលជួបនូវគ្រោះមហន្តរាយស្ទើរតែរលត់បាត់ជាតិផុតពូជនោះ មិនមានប្រវត្តចារិកថា ខ្មែរទៅធ្វើសង្គ្រាមរាំងជល់ ឬឈ្លានពានលុកលុយ បូរណភាព ទឹកដីប្រទេសជិតខាងទេ ។ ផ្ទុយយទៅវិញមានតែប្រទេសជិតខាង យើង ដែលតែងតែយាយី និងឈានដល់ការឈ្លានទាំងដោយប្រដាប់អាវុធ​និង​តាម បែបសង្គ្រាមត្រជាក់ (សង្គ្រាមមនោគមវិជ្ជា/សេដ្ឋកិច្ច/នយោបាយ) ដើម្បី​

យឿន សំរីទ្ធី Georgia
មកលេបត្របាក់យកទឹកយកដីរហូតមកសល់ពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ គ្រប់ការចូលឈ្លានពានបានជោគជ័យរបស់សត្រូវក៏ដោយសាតែ ខ្មែរ ខ្លួនឯង​ដែលជាអ្នកស៊ុំគ្រលំជាមួយសត្រូវដើម្បីលាភសការៈផ្ទាល់ខ្លួន ដោយយកជាតិ​គេធ្វើជាមិត្ត ហើយស្មោះត្រង់ជាមួយគេរហូតហ៊ានក្បត់ជាតិខ្លួនឯង ។ 

Comments

Popular posts from this blog