To those who serve Hun Sen's regime knows that Cambodia lost its sovereignty as each province administrative mechanisms are completely dominated by Vietnamese Consular and local ministries/departments are strictly controlled by Vietnamese Technical Advisors who manipulate every political and economic policy.
វាយលុកមនោគមកុម្មុយនីស្ត៏ ក្នុងជួរអតីតប្រជាជនរបស់កុម្មុយនីស្ត៏
សកម្មភាពក្នុងអំឡុងខែ កក្កដា ២០១៣ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី ៥នេះមានភាពផុលផុសទាំងនៅទីប្រជុំជននិងនៅឯជនបទចុងកាត់មាត់ញក ។ អ្វីដែលសំខាន់សំរាប់ខ្ញុំនាពេលនេះគឺ ចំណាត់ការរបស់ បក្សបានចាត់តាំងឲ្យខ្ញុំទទួលការងារជាប្រធានផ្នែក ទទួលបន្ទុក ស្រុកសំឡូត ។ ស្រុកសំឡូត គឺជាស្រុកមួយដែលមានស្ថានភាពនយោបាយតានតឹងនិងមានប្រវត្តសង្គម ខុសប្លែកពីតំបន់នានា ក្នុងចំណោមស្រុកទាំងឡាយរបស់ខេត្តបាត់ដំបង ។ កាលពីអាណត្តិមុនៗ នៅទីនេះ ពុំសូវមាន សកម្មភាពនយោបាយរបស់ គណបក្សដ៏ទៃក្រៅតែពី គណបក្សប្រជាជនតែមយួប៉ុណ្ណោះ ។ គណបក្សសង្រ្គោះជាតិ ឬអតីតគណបក្ស សម រង្ស៊ី និង សិទ្ធមនុស្សពុំបានជ្រៀតចូលដល់មូលដ្ឋាននេះខ្លាំងទេក្នុងរយៈពេលកន្លងមក ។ ជាពិសេសប្រជាពលរដ្ឋជាច្រើនដែលរស់នៅក្នុងតំបន់នោះពុំធ្លាប់បានទទួលពត៍មាន ទូទៅអំពីស្ថានភាពសង្គមបច្ចុប្បន្ន ហើយពួកគេភាគច្រើនសុទ្ធសឹងតែជាអតីតប្រជាពលរដ្ឋដែលរស់នៅក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយនិងជាសមាជិកខ្មែរក្រហមតែម្តង ។ ការឈានចូលទៅធ្វើការឃោសនារបស់ខ្ញុំពេលនេះ ទាមទារការយល់ដឹងអំពីប្រវត្តសាស្រ្តថ្មីៗនិងត្រូវព្យយាមបញ្ជៀសនូវប៉ាតុភាព និងទស្សនៈនយោបាយដែលរបបអាយ៉ងយួនបានធ្ល...

Comments
Post a Comment