តថភាពសង្គមខ្មែរបច្ចុប្បន្ន:
-------------------
វប្បធម៌ថ្មីកំពុងតែមានអនុភាពលើសង្គមខ្មែរគឺ ក្រុមអញ្ញត្រូវទាំងអស់ - ក្រុមពួកអ្នកឯងគ្មានកំហុសក៏ខុសដែរ ។ គ្រប់សកម្មភាពដែលភាគីមានអំណាចកំពុងយាយីដល់អ្នកដែលគ្មានអំណាចបច្ចុប្បន្ននេះគឺធ្វើឡើងក្នុងគោលបំណងតែមួយគត់-បំបែកកម្លាំងអ្នកជាតិនិយមទៅតាមវិធីនិងលទ្ធភាពនៃអំណាចច្បាប់ព្រៃ ។  គេរំពឹងគិតថាការប្រឌិតរឿងរាវដើម្បីចោទប្រកាន់សកម្មជននយោបាយ ការចាប់ដាក់គុក ការចោទប្រកាន់អ្នកករពារទឹកដីឲ្យក្លាយជាជនក្បត់ជាតិ ។ ល។  ដោយយកអំណាចច្បាប់ជាខែលបិទបាំង (តាមបែបអគតិរបស់ក្រុមខ្លួន)នឹងអាចជួយស្តារប្រជាប្រិយភាពរបស់ពួកគេឡើងវិញបានខ្លះ តែផ្ទុយទៅវិញសកម្មភាពទាំងនោះ បានក្លាយជាអាទិករជំរុញអោយពួកគេកាន់តែលិចលង់ជ្រៅទៅៗក្នុងភាពអាមាស់ និងបាត់បង់ប្រជាប្រីយ៌កាន់តែធ្ងន់ធ្ងជាលំដាប់ ។

Comments

Popular posts from this blog