នយោបាយមានសភាវៈដូចខ្យល់ គឺ គ្មានរូបទេ
-------------------------------------------------------
មានមនុស្សជាច្រើនគិត និងមានទស្សនៈថា <កុំខ្វល់អំពីរឿងនយោបាយ ពីព្រោះមិនមែនជារឿងរបស់យើងទេ > ។ល។ ការពិតរឿងនយោបាយគឺជារឿងរបស់យើងទាំងអស់គ្នា ។ នយោបាយប្រៀបបានខ្យល់ដកដង្ហើម បើគ្មានខ្យល់ យើងក៏មិនអាចរស់បានដែរ ។
កាលណាយើងព្រងើយកន្តើយ ឬមិនយកចិត្ត ទុកដាក់
អំពីរឿង នយោបាយ ពេលនោះអ្នកនយោបាយទុច្ចរិត គេនិងធ្វើអ្វីតាមតែអំពើរចិត្តរបស់ពួកគេ ដើម្បីផលប្រយោជន៍ពួកគេ រហូតប្រទេសជាតិលិចលង់ក៏សឹងតែអាចថាបាន ។
មនុស្សជាច្រើនជាពិសេសប្រជាពករដ្ឋខ្មែរត្រូវបានអ្នកនយោបាយ បំពុលឬសណ្តំ ដោយយកពាក្យថា <នយោបាយ ជារឿងរបស់អ្នកនយោបាយ> នោះហើយទើបជាតិរបស់យើងទាំងមូលត្រូវ បានអ្នក នយោបាយទុច្ចរិតមួយចំនួន យកប្រជាពលរដ្ឋទាំងប្រទេសមកធ្វើជាចំណាប់ខ្មាំង នយោបាយ បានដោយងាយៗ និងបានធ្វើអោយប្រទេសជាតិជួបនូវវិនាសកម្មដ៏ធំធេងសព្វថ្ងៃនេះ ។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរគ្រប់រូប មានកាតព្វកិច្ចនិងករណីយកិច្ចគ្រប់គ្នាដើម្បីរួមចំណែកយ៉ាង សកម្មក្នុងជីវភាពយោបាយគ្រប់គ្នា ដោយឡែក សកម្មភាពចូលរួមក្នុងការងារនយោបាយគឺ បានធានាដោយរដ្ឋធម្មនុញ្ញមាត្រទី៣៥ នូវសិទ្ធនិងសេរីភាពយោបាយដោយសេរី និងមិនត្រូវ បានរារាំងឬហាមឃាត់ជាដាច់ខាត ។
ដោយឡែក សភាវៈនៃ ខ្យល គឺគ្មានរូបរាងទេ ក៏ប៉ុន្តែនៅពេលដែលខ្យល់ចាប់ផ្តើមបក់បោក បាក់ផ្ទះសម្បែង និងធ្វើអោយវិនាសអន្តរាយផលដំណាំ ពេលនោះទើបយើងដឹងថា អំណាចរបស់ ខ្យល់ គឺខ្លាំងមហិមារហូត វាអាចបំផ្លាញអាយុជីវិតរបស់យើងបាន ។ យ៉ាណាមិញ នៅពេលដែលអ្នក នយោបាយ អសិលធម៍ អវវិជ្ជា អសមត្ថភាព គេមានឪកាសមកដឹកនាំប្រទេសជាតិអោយជួប នូវវិបត្តិសង្គមធ្ងន់ធ្ងដូចរាល់ថ្ងៃនះ ទើបយើងដឹងថាជីវិតរបស់យើងក៏ជួបបញ្ហាខ្លាំងក៏ដោយសា ឥទ្ធិពលនៃ នយោបាយ ដូច្នោះដែរ ។

Comments
Post a Comment