
បទវិភាគ ៖ ហ៊ុន សែន បានចូលរួមចំណែកដ៏សំខាន់ក្នុងដំណើការនៃការផ្លាសប្តូរខាងមុខ ____________________________ បើយើងស្តាប់ការបកស្រាយតាមរយៈសន្ទរកថា កាលពីថ្ងៃទី ១៩ ខែមករា ២០១៥ និងទស្សនៈនយោបាយកន្លងទៅថ្មីៗរបស់លាក នាយករដ្ឋមន្រ្តី ហ៊ុន សែន យើងអាចធ្វើការសន្និដ្ឋានបានថា លោកហ៊ុន សែន បានព្យាយាមចូលរួមយ៉ាងសស្រាកសស្រាំក្នុងដំណើរការនៃការផ្លាស់ប្តូររបបនយោបាយនិងការបំផ្លាញ និន្នាការកុម្មុយនីស្ត៍និយមនៅកម្ពុជា ។ ជាកស្តែងក្នុងសន្ទរកថាជាច្រើនក្នុងពេលថ្មីៗនេះមានបង្កប់សារនយោបាយសំខាន់ដែលលោក ហ៊ុន សែន បានថ្លែងបញ្ជាក់អំពីគោលជំហររបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តី និងជាសមាជិកបក្សប្រជាជនកម្ពុជា (CPP) ។ លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើចំណុចមួយចំនួន ដូចជា ការ វាយប្រហាររបស់គណបក្សសង្គ្រោះជាតិ មកលើស្ថាប័នគណបក្សប្រជាជនកម្ពុជានិងរូបលោកផ្ទាល់ ជាពិសេសអំពីការដឹកនាំរបស់លោកក្នុងនាមជានាយករដ្ឋមន្រ្តីដែលមកពីគណបក្សប្រជាជន ។ ហ៊ុន សែន ក្នុងពេលប្រគល់សញ្ញាបត្រ័ នៅខេត្ត ព្រៃវែង ១៩ មករា ២០១៥ លោក ហ៊ុន សែនបាននិយាយថា ការផ្លាសប្តូរវាគង់តែមានទេ ដូច្នេះកុំបង្ខំ (អោយវាទៅសន្សិមៗតាមដំណើររប...