
ពាក្យចាស់ពោលថា ឆ្កែព្រុះមិនដែលខាំៈ -------------------------------- បើយើងតាមដានអ្នកនយោបាយអោយបានដិតដល់នោះ យើងសង្កេតឃើញថា ស្ទើរគ្រប់វេ ទិកាប្រស្រ័យ ជាសាធារណៈរបស់ លោកនាយករដ្ឋមមន្រ្តី ហ៊ុន សែនគឺនៅតែពឹង ផ្អែកទាំង ស្រុងលើ ឥទ្ធិពលនៃការគម្រាមកំហែងដល់ភាគីបក្ខដិបក្សដដែលជាពិសេសព្រមាន ដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ។ តើនេះមកពីមូលហេតុអ្វី បានជាលោក ហ៊ុន សែន ជ្រោះសរើសយកការគម្រាម លោក កិម សុខា ? ចម្លើយគឺថា លោកហ៊ុន សែន - ខ្លាចមនុស្សដែលមិនខ្លាច គាត់ ។ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកហ៊ុន សែន បានចេញ មុខគម្រាមដដែលៗជាថ្មីដល់តំណែងអនុប្រធានសភាជាតិ របស់ ឯ.ឧ គិម សុខា ម្តងទៀត ។ គ្មានអ្វីប្លែកទេ ! យើងដឹងអំពីក្រយ៉ៅក្រឡាច់នឹមនិង ស្គាល់ច្បាស់ នូវចំណុចខ្សោយរបស់ លោកហ៊ុន សែន ។ សភវៈធម្មជាតិរបស់មនុស្ស គឺមនុស្សភាគច្រើន គឺខ្លាំងបានតែជាមួយអ្នកខ្សោយប៉ុន្តែដលពេលមាន់គេខ្លាំងដែរ គឺ ចប់ ដោយបរិយាយ ។ ដូច្នេះ ហ៊ុន សែន ដល់ពេលជួបជាមួយលោក គឹម សុខា គឺ អស់លក្ខណ៍តែម្តង ។ ឥរិយាបថរបស់លោក ហ៊ុន សែន ពេលនេះគឺសបង្ហាញអំពី ភាពទ័លច្រក អស់ឬអស់ក្បាច់ រាំជាមួយលោក កឹម សុខា ហើយ ។ ហ៊ុន សែន ស...