សួស្តីសមាជិកនៃមហាគ្រួសារសង្គ្រោះជាតិ ! ---------------------- សូមកុំរវើរវាយជាមួយអ្វីដែលគេហៅថា បង្កើតព្រឹត្តិការ បិទបាំងហេតុការណ៏ សូមកុំលេងល្បែងដែលគេរៀបអោយយើងលេង ។ ល។ ផ្ទុយទៅវិញយើងគួរតែមោទន:និងបន្តសកម្មភាពដ៏មានប្រសិទ្ធភាពហើយដែលកំពុងហុចផលជាវិជ្ជមាននាពេនេះ ។ នៅពេលគូប្រកួតរបស់យើងប្រតិកម្មតបតទៅនិងយុទ្ធសាស្ត្ររបស់យើងពេលនោះសបញ្ជក់ថាយុទ្ធសាស្ត្ររបស់យើងមានឥទ្ធិពល ។ ដូច្នេះយើងត្រូវប្រឹងធ្វើសកម្មភាពមូលដ្ឋានបន្ថែមទៀត ដោយប្រកាន់គោលជុំហរ មិនឆ្លើយ មិនឆ្លង មិនឈ្លោះ ។ សូមចងចាំថា អ្នកដែលបោះឆ្នោតអោយសង្គ្រោះជាតិឈ្នះឆ្នោតដើម្បីផ្លាសប្តូរសង្គមនេះ មិនមែន ឈាង វុន មិនមែន ស្រី ចំរើន ហើយក៏មិនមែន ឱម យិនទៀង ទេ ប៉ុន្តែគឺមហាជនដែលស្រេកឃ្លានសេរីភាព ស្រឡាញ់យុត្តិធម៌ និងប្រជាធិបតេយ្យ ដែលរ់ស់នៅឯមូលដ្ឋានឯនោះទេ ។
Posts
Showing posts from March, 2016
- Get link
- X
- Other Apps
មនុស្សគ្រប់រូបតែងតែមានក្តីស្រមៃរបស់ខ្លួន ទោះក្តីស្រមៃនោះអាចកើតឡើងបានដោយងាយៗ ឬដោយលំបាកយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗមិនគួរបោះបង់សេចក្តីព្យាមក្នុងដំណើរឆ្ពោះទៅសម្រេចក្តីស្រមៃរបស់ខ្លួនដែរ ។ ម្យ៉ាងវិញទៀត ទោះបីគោលដៅរបស់អ្នកនៅជិតឬឆ្ងាយក៏ដោយ អ្នកចាំបាច់ត្រូរតែដើរទៅរកគោលដៅនោះ អ្នកមិនគួរឈរទ្រឹងរង់ចាំអោយគោលដៅដើមករកអ្នកទេ ។
- Get link
- X
- Other Apps
តថភាពសង្គមខ្មែរបច្ចុប្បន្ន: ------------------- វប្បធម៌ថ្មីកំពុងតែមានអនុភាពលើសង្គមខ្មែរគឺ ក្រុមអញ្ញត្រូវទាំងអស់ - ក្រុមពួកអ្នកឯងគ្មានកំហុសក៏ខុសដែរ ។ គ្រប់សកម្មភាពដែលភាគីមានអំណាចកំពុងយាយីដល់អ្នកដែលគ្មានអំណាចបច្ចុប្បន្ននេះគឺធ្វើឡើងក្នុងគោលបំណងតែមួយគត់-បំបែកកម្លាំងអ្នកជាតិនិយមទៅតាមវិធីនិងលទ្ធភាពនៃអំណាចច្បាប់ព្រៃ ។ គេរំពឹងគិតថាការប្រឌិតរឿងរាវដើម្បីចោទប្រកាន់សកម្មជននយោបាយ ការចាប់ដាក់គុក ការចោទប្រកាន់អ្នកករពារទឹកដីឲ្យក្លាយជាជនក្បត់ជាតិ ។ ល។ ដោយយកអំណាចច្បាប់ជាខែលបិទបាំង (តាមបែបអគតិរបស់ក្រុមខ្លួន)នឹងអាចជួយស្តារប្រជាប្រិយភាពរបស់ពួកគេឡើងវិញបានខ្លះ តែផ្ទុយទៅវិញសកម្មភាពទាំងនោះ បានក្លាយជាអាទិករជំរុញអោយពួកគេកាន់តែលិចលង់ជ្រៅទៅៗក្នុងភាពអាមាស់ និងបាត់បង់ប្រជាប្រីយ៌កាន់តែធ្ងន់ធ្ងជាលំដាប់ ។
- Get link
- X
- Other Apps
ថ្ងៃទី ១៦ មីនា ឆ្នាំ ២០១៦ កិច្ចការក្នុងឆាកនយោបាយថ្នាក់មូលដ្ឋាន ជាពិសេសនៅតំបន់ក្តៅ ដូចជាស្រុកសំឡូត កំរៀង ភ្នុំព្រឹក សំពៅលូន ខេត្តបាត់ដំបង គឺជាមូលដ្ឋានដែលខ្ញុំត្រូវ ចុះធ្វើការ រហូតមកដល់ពេលបោះឆ្នោតសកលនីតិកាលទី៥ ថ្ងៃទី ២៨ ក្កដា ២០១៣ ។ ក្រោយពីបានបង្ហាញស្នាដៃនៅក្នុងតំបន់ដ៏តឹងរឹងទាំងនោះខ្ញុំបានបង្ហាញអំពីលទ្ធផលនៃការចូលរួមពីមហាជនគួរជាទីមោទនៈ ។ ដើមខែ មករា ២០១៤ គណបក្សសង្គ្រោះជាតិបានស្នើសុំអោយខ្ញុំមកជួយការងារនៅខេត្តបន្ទាយមានជ៍យក្នុងនាមជាសមាជិកក្រុការងារ ។ នៅទីនេះ ក្រុមការងារនិងសមាជិកគណកម្មាធិការប្រតិបត្តិ មានភាពចុះសម្រុងគ្នាល្អ រហូតខ្ញុំតែងមានឱកាសបង្ហាញស្នាដៃបានយ៉ាងពេញលេញ ។ ដោយសាខ្ញុំបានបង្ហាញសម្ថភាពលើកិច្ចការគ្រប់គ្រង កិច្ចការនយោបាយនិងរដ្ឋបាលបានលទ្ធផលក្នុងអំឡុងអនុវត្តន៍កិច្ចការនៅខេត្តបន្ទាយមានជ៍យនេះ លោកប្រធានក្រុមការងារគឺ ឯកឧត្តម សោ ចាន់ដេត និងលោកអនុប្រធាន សៅ វិបុល បានស្នើរយោបល់សុំអោយខ្ញុំសម្រេចចត្តទៅជួយការងារនៅខត្ត ឧត្តរមានជ៍យ ក្នុងនាមជា ប្រធានក្រុមការងារនៅទិនោះ ។ ក្រោយពីការវាយតម្លៃលើកាងាររបស់ខ្ញុំ គណកម្មាធិការអចិន្ត្រៃយ៍គ...